ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អារម្មណ៍កញ្ញាវ៉ាន់ នីឡា រឿងខ្មោចលងនៅមន្ទីរពេទ្យ​បង្អែកខេត្តមណ្ឌលគិរី

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅក្នុង​បណ្តាញ​សង្គមហ្វេសប៊ុក យោង​លើគណនីឈ្មោះ​Chenda Sok​ «រូបកញ្ញាវ៉ាន់ នីឡា​» កំពុងតែមាន​ការ​ភ្ញាក់​ផ្អើល​ និងនាំគ្នា​ពិចារ​ណា​ថា តើវា​ការពិត ឬក៏កុហក់​ ដែលនាងបានបង្ហាញ​ពី​​មាន​អ្នក​ថត​បាន​សំលេង​ខ្មោចលង​នោះ​ យក​មក​បង្ហោះ​ពេញ Facebook ​។

ក្នុងនោះ ក៏​​មានការ​បកស្រាយ​ផ្សេង​ៗ​គ្នានៅលើ​ Comment ដោយ​អ្នកខ្លះ​ថា​ជឿ អ្នកខ្លះ​ក៏​មិន​ជឿ​ទៅ​តាម​អ្វី​ដែល​គេ​បាន​យល់​ឃើញ​ ។

ដោយឡែក​ ចំពោះ​កញ្ញាវ៉ាន់ នីឡា វិញ​ ក៏បា​នចូលរួម​បញ្ចេញ​ទស្សនៈផងដែរ នៅលើ Status របស់នាងថា «គេ​ថា​នេះ​ ជា​សំលេង​ខ្មោចលង ដែល​ស្រែក​ចេញពី​មន្ទី​ពេទ្យ​បង្អែក​ខេត្តមណ្ឌលគិរី ខ្ញុំ​ជឿ​ថា ​លើ​លោក​នេះ​មានព្រលឹង​ខ្មោច ហើយ​ក៏​ជឿ​ថា​ មាន​ខ្មោចលង​​ពិតមែន ប៉ុន្តែ​ខ្ញុំអត់​ជឿ​ទេ​ថា ​ខ្មោចលង​មនុស្ស​គ្រប់​គ្នា​បែប​នេះ ​ហើយ​លឺ​សំលេង​តែ​មួយ​ ក្នុង​ពេល​តែ​មួយ អ្វី​ដែល​សំខាន់​លង​ឡើង​អោយ​គេរី​ខ​ត​វ័យ​បាន​ទៀត .. ខ្មោច​នេះ​ស៊េ​រី​មែ​ស ​អត់​លាក់បាំង​ខ្លះ​ក្នុង​នាម​ជា​ខ្មោច​សោះ»។

ទោះបីជាយ៉ាងណា ​ជឿឬមិនជឿ សូមពិចារណា​តាម​ការ​យល់​ឃើញ​របស់​ខ្លួនយើង​វិញ ហើយ​អ្នក​ដែល​មិន​ទាន់​បាន​ស្តាប់​សំលេង​មួយ​នេះ សូម ចុចទីនេះ