ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​នាយក​រដ្ឋមន្ត្រី​ថៃ យី​ង​ឡាក់ គួរតែ​បង់ប្រាក់​ពិន័យ​1​ប៊ី​លាន​ដុល្លារ

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ គណៈកម្មាធិការ​មួយ​ចាត់តាំង​ដោយ​រដ្ឋាភិបាល​បាន​ផ្តល់​យោបល់​ថា អតីត​នាយក​រដ្ឋមន្ត្រី​ប្រទេស​ថៃ អ្នកស្រី យី​ង​ឡាក់ គួរតែ​ត្រូវ​ពិន័យ​ប្រាក់​ប្រមាណ​១​ប៊ី​លាន​ដុល្លារ ព្រោះតែ​កម្មវិធី​ទិញ​អង្ករ​ពី​កសិករ​

ប្រទេស​ថៃ ៖ គណៈកម្មាធិការ​មួយ​ចាត់តាំង​ដោយ​រដ្ឋាភិបាល​បាន​ផ្តល់​យោបល់​ថា អតីត​នាយក​រដ្ឋមន្ត្រី​ប្រទេស​ថៃ អ្នកស្រី យី​ង​ឡាក់ គួរតែ​ត្រូវ​ពិន័យ​ប្រាក់​ប្រមាណ​១​ប៊ី​លាន​ដុល្លារ ព្រោះតែ​កម្មវិធី​ទិញ​អង្ករ​ពី​កសិករ​ក្នុង​តម្លៃ​ថ្លៃ​ជាង​ទីផ្សារ ។

Manas Jamveha ប្រធាន​គណៈកម្មាធិការ​នេះ​និយាយ​ថា បរិមាណ​ប្រាក់​ពិន័យ​នេះ គឺ​ស្មើនឹង​២០%​នៃ​ប្រាក់​១៧៨​ប៊ី​លាន​បាត ដែល​ត្រូវ​បាន​ចំណាយ​ក្នុង​កម្មវិធី​ទិញ​អង្ករ​នា​ឆ្នាំ​២០១២ និង​២០១៣ ។ គណៈកម្មាធិការ​បាន​មើលទៅ​លើ​បញ្ហា​នេះ​ថា ជា​ការ​ប្រើប្រាស់​អំណាច​លើសលប់ ហើយ​អ្នកស្រី យី​ង​ឡាក់ មានការ​ធ្វេស​ប្រហែល​លើ​ការ​ត្រួតពិនិត្យ​កម្មវិធី​នេះ​ក្នុង​ពេល​អ្នកស្រី​កាន់​អំណាច ។

សេចក្តីរាយការណ៍​មួយ​នឹង​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​ការិយាល័យ​នាយក​រដ្ឋមន្ត្រី និង​ក្រសួង​ហិរញ្ញវត្ថុ ដែល​មាន​ភារកិច្ច​ទទួលយក​ប្រាក់​សំណង​ពី​អ្នកស្រី យី​ង​ឡាក់ នៅ​មុន​ខែកុម្ភៈ ។ ការិយាល័យ​គណៈកម្មាធិការ​ប្រឆាំង​អំពើ​ពុក​រលួយ​ជាតិ​នឹង​សម្រេច​ថា នរណា​ជា​អ្នក​ត្រូវ​បង់ប្រាក់​ពិន័យ​ដែល​នៅ​សល់ ។

នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន លោក Prayuth Chan-Ocha បាន​ថ្លែង​ថា រដ្ឋាភិបាល​បាន​ប្តឹង​បន្ត​ទៅ​តាម​ច្បាប់​ហើយ ។ លោក​ថ្លែង​ថា ៖ «​មនុស្ស​ម្នាក់​ៗ​ស្មើគ្នា ។ ខ្ញុំ​មិន​បាន​ធ្វើ​ឲ្យដំណើរការ​មាន​រយៈពេល​ទាន់ហន់​ទេ ។ ប៉ុន្តែ​ដំណើរការ​មាន​ចែង​នៅ​ក្នុង​ច្បាប់​រួច​ជា​ស្រេច » ។

គណបក្ស​របស់​អ្នកស្រី យី​ង​ឡាក់ បាន​ស្នើ​ទៅ​កាន់​ក្រុមប្រឹក្សា​សន្តិភាព និង​សណ្តាប់ធ្នាប់​ជាតិ ឲ្យ​ពិចារណា​ទៅ​លើ​ដំណើរការ​ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ប្តឹង​ទារប្រាក់​សំណង​ពី​កម្មវិធី​ទិញ​អង្ករ និង​ស្នើ​ឲ្យ​ដកហូត​សិទ្ធិ​អំណាច​ពិសេស​នេះ​ចេញ ។ គណបក្ស​បន្ត​ថា សំណុំរឿង​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​កំពូល​ហើយ ។

គួរ​បញ្ជាក់​ថា គណបក្ស​របស់​អ្នកស្រី យី​ង​ឡាក់ បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០១១ ដែល​ការ​ឈ្នះ​នេះ​មួយ​ចំណែក​ដោយសារ​ការ​ទាក់ទាញ​កសិករ​ជាមួយនឹង​គម្រោង​ទិញ​អង្ករ​ក្នុង​តម្លៃ​ថ្លៃ ។ អ្នកស្រី​និយាយ​ថា ៖ « កម្មវិធី​ទិញ​អង្ករ​នេះ​នឹង​ជួយ​កាត់​បន្ថយ​វិសមភាព ប៉ុន្តែ​ដៃគូ​ប្រឆាំង​របស់​អ្នកស្រី បាន​អះអាង​ថា វា​ជំរុញ​ដល់​អំពើ​ពុក​រលួយ » ។
បន្ទាប់​ពី​រដ្ឋាភិបាល​របស់​អ្នកស្រី យី​ង​ឡាក់ ត្រូវ​បាន​ទម្លាក់​ក្នុង​រដ្ឋប្រហារ​ឆ្នាំ​២០១៤មក អ្នកស្រី​បាន​ទទួល​ការ​ចោទប្រកាន់ និង​ហាមឃាត់​មិន​ឲ្យ​ចូលរួម​ក្នុង​នយោបាយ​រយៈពេល​៥​ឆ្នាំ ព្រោះតែ​កម្មវិធី​ទិញ​អង្ករ​នោះ ៕