ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈាម​ស្រែក​ស្បែក​ហៅ ! បា.ញ់​សម្លា.ប់​គេ​ពី​យប់ រសៀល​ចាប់​បាន

7 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦ ដោយ​ចោទប្រកាន់​ថា​បាន​ប្រើ​កាំភ្លើង …

ខេត្តព្រះវិហារ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦ ដោយ​ចោទប្រកាន់​ថា​បាន​ប្រើ​កាំភ្លើង​ច្នៃ​កាប៊ី​ន​លប​បាញ់​សម្លាប់​អ្នក​ភូមិ​ជាមួយ​គ្នា​ខណៈ​ទៅ​ដេកចាំ​ស្រែ​នៅ​ភូមិ​ស្រែ​វាល ឃុំ​ធ្មា ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ឌី ជឿន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ចំណែក​ជន​រង​គ្រោះ​ដែល​ត្រូវ​បាញ់​សម្លាប់​ឈ្មោះ ស៊ី​ម ធី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ជាមួយ​គ្នា ។

ប្រភព​ព័ត៌មាន​ពី​ប្រពន្ធ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខ្លួន​និង​ប្ដី​ព្រមទាំង​កូនស្រី​បាន​មក​ដេកចាំ​ស្រែ ។ នៅ​យប់​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦ ស្រាប់តែ​ឮ​ប្ដី​ស្រែក​ឲ្យ​គេ​ជួយ គាត់​ក៏​រត់​មក​មើល​ប្តី ស្រាប់តែ​ឃើញ​ប្ដី​ត្រូវ​គ្រាប់ គាត់​បាន​ស្រែក​ឲ្យ​គេ​ជួយ​បន្ថែម​ទៀត តែ​ដោយសារ​ខ្ទម​ស្រែ​នៅ​ឆ្ងាយ​ពី​ភូមិ ហើយ​ត្រូវ​ចំ​កន្លែង​សំខាន់​បណ្ដាល​ឲ្យ​ប្តី​គាត់​ស្លាប់​បាត់បង់​ជីវិត​នៅ​កន្លែង​កើតហេតុ​នោះ​តែ​ម្ដង ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​បាន​មក​ដេកចាំ​ស្រែ​ក្នុង​ខ្ទម​ចម្ងាយ​យ​ពី​ភូមិ​ប្រមាណ​២​គីឡូម៉ែត្រ ។ នៅ​ជុំវិញ​ខ្ទម​សុទ្ធ​តែព្រៃ ហើយ​ខ្ទម​មិន​មាន​ជញ្ជាំង​និង​ទ្វារ​ទៀត ងាយស្រួល​ក្នុង​ការ​លួច​ធ្វើឃាត ។​បើ​តាម​ការ​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ ជនសង្ស័យ​ត្រូវ​បាន​លួច​បាញ់​មិន​ឆ្ងាយ​ពី​កន្លែង​កើតហេតុ​ប៉ុន្មាន​ទេ ព្រោះ​បាញ់​ចំ​ដៃ​ផុត​ខាងស្ដាំ​ធ្លា​យមក​ក្រោម​ក្លៀក​ខាងស្ដាំ ទើប​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង ។

ប្រភព​បាន​បន្ត​ថា នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​បាន​រក​ឃើញ​គ្រាប់​ដែកថ្នាំងអំពៅ​នៅ​លើរាន​កន្លែង​កើតហេតុ ទើប​ធ្វើការ​សន្និដ្ឋាន​ថា អាវុធ​ដែល​បាញ់​មក​លើ​ជន​រង​គ្រោះ​គឺ​អាវុធ​កែ​ច្នៃ​កាប៊ី​ន ។ ភ្លាម​ៗ​នោះ​សមត្ថកិច្ច​បាន​ដាក់​កម្លាំង​ស៊ើបអង្កេត​និង​ស្រាវជ្រាវ​តាមដាន រហូត​ឈាម​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​បាន​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​មាន​គំនុំ​ជាមួយ​គ្នា ទើប​យក​កាំភ្លើង​ច្នៃ​កាប៊ី​ន​បាញ់​គ្រាប់​ដែកថ្នាំងអំពៅ​ទៅ​ធ្វើឃាត​ជន​រង​គ្រោះ​តែ​ម្តង ៕