ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​សិច​ស៊ី​គី​ម ដា​កា​សៀន គាំទ្រ​លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន

7 ឆ្នាំ មុន

តារា​សម្តែង​នាង​គី​ម កា​ដា​សៀន បាន​បង្ហាញ​ជំហរ​ដ៏​ច្បាស់​មួយ ក្រោយ​ពី​មាន​ដំណឹង​ចចាមអារ៉ាម​ថា​នាង​ជ្រើសរើស​លោក​Donald Trump ជា​ប្រធានាធិបតី ។ ព័ត៌មាន​នេះ​បន្ទាប់​ពី​មាន​សម្តី​របស់​នាង​តាម​ទូរស័ព្ទ​ជាមួយ​

តារា​សម្តែង​នាង​គី​ម កា​ដា​សៀន បាន​បង្ហាញ​ជំហរ​ដ៏​ច្បាស់​មួយ ក្រោយ​ពី​មាន​ដំណឹង​ចចាមអារ៉ាម​ថា​នាង​ជ្រើសរើស​លោក​Donald Trump ជា​ប្រធានាធិបតី ។ ព័ត៌មាន​នេះ​បន្ទាប់​ពី​មាន​សម្តី​របស់​នាង​តាម​ទូរស័ព្ទ​ជាមួយ​អតីត​ឪពុកធម៌​ថា​នាង​អាច​ជ្រើសរើស​បេក្ខជន​ពី​គណបក្ស​សាធារណរដ្ឋ ។

នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប តារា​សិច​ស៊ី​គី​ម កា​ដា​សៀន បញ្ជាក់​ថា កាលពីមុន​នាង​ធ្លាប់​សម្រេច​ជ្រើសរើស​លោកស្រី​ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន ប៉ុន្តែ​ចុង​ក្រោយ​បែរជា​មាន​អារម្មណ៍​មិន​ប្រាកដ​ក្នុង​ចិត្ត ក្រោយ​ពី​ពិគ្រោះ​ជាមួយ​លោក Caitlyn Jenner ជា​ឪពុកធម៌ ។

ទោះបីជា​បែប​ណា​ក៏​ដោយ​ទីបំផុត​នាង​គី​ម កា​ដា​សៀន បញ្ជាក់​ថា​នឹង​ជ្រើសរើស​លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន​វិញ ។

នាង​គី​ម ដា​កា​សៀន និយាយ​ថា «​ដោយសារ​តែ​មាន​ពាក្យ​ចចាមអារ៉ាម​ថា ខ្ញុំ​អាច​ជ្រើស​យក​លោក Trump ទើប​ធ្វើ​ឱ្យ​មាន​មនុស្ស​នៅ​ជុំវិញ​ខ្លួន​សង្ស័យ​ពី​បញ្ហា​នេះ រួម​ទាំង​ក្រុមការងារ​របស់​បេក្ខជន​ទាំង​២​នាក់ ហេតុ​ដូច្នេះ​ទើប​ខ្ញុំ​សម្រេច​ចិត្តជា​ថ្មី​ឡើង​វិញ​» ៕