ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺ​វិកលចរិត​មាន​លក្ខណៈ​ខុស​ពី​មនុស្ស​ធម្មតា​7​ចំណុច

7 ឆ្នាំ មុន

អាការ​វិកលចរិត​គឺជា​ប្រភេទ​ជំងឺផ្លូវចិត្ត​ធ្ងន់ធ្ងរ​មួយ​។ បុគ្គល​ដែល​មាន​ជំងឺ​វិកលចរិត​មិន​អាច​ធ្វើការ​បែងចែក​រវាង​ការ​ពិត និង​ភាព​ស្រមើល​ស្រមៃ​របស់​ខ្លួន​បាន​ឡើយ ។ ចាប់ផ្តើម​មួយ​នាទី​ឡើង​ទៅ

អាការ​វិកលចរិត​គឺជា​ប្រភេទ​ជំងឺផ្លូវចិត្ត​ធ្ងន់ធ្ងរ​មួយ​។ បុគ្គល​ដែល​មាន​ជំងឺ​វិកលចរិត​មិន​អាច​ធ្វើការ​បែងចែក​រវាង​ការ​ពិត និង​ភាព​ស្រមើល​ស្រមៃ​របស់​ខ្លួន​បាន​ឡើយ ។ ចាប់ផ្តើម​មួយ​នាទី​ឡើង​ទៅ ពួក​គេ​មាន​ជំនឿ​ខុស​ប្លែក​ពី​ធម្មតា ឮ​សំលេង ឬ​មើលឃើញ​នូវ​អ្វី​ដែល​អ្នកផង​ទាំងពួង​មិន​អាច​មើលឃើញ ។

តាម​ការ​ឲ្យ​ដឹង​របស់​លោក​សាស្ត្រាចារ្យ យឹ​ម សុ​បុត្រា ឯកទេស​វិកល​វិទ្យា និង​ជា​នាយក​មន្ទីរ​សម្រាក​ព្យាបាល​ផ្លូវចិត្ត​សាន់​រ៉ា​យ បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​ថា មនុស្ស​ម្នាក់​ៗ​តែងតែមាន​បញ្ហា និង​ផលវិបាក​ផ្លូវចិត្ត​ខុស​ៗ​គ្នា តែ​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ស្រាល​ៗ ឬ​ក៏​មានការ​យល់​ដឹង​ច្បាស់លាស់​នោះ គេ​អាច​ដោះស្រាយ​បាន​ដោយ​មិន​មាន​បញ្ហា​អ្វី​ឡើយ ។ សម្រាប់​អ្នកមាន​បញ្ហា​ធ្ងន់ធ្ងរ ដែល​មិន​អាច​ដោះស្រាយ​បាន ជា​ហេតុ​ធ្វើ​ឱ្យ​បុគ្គល​នោះ​ជួប​នូវ​ការ​លំបាក​សម្រាប់​ជិ​វិត និង​អាច​ឈាន​ទៅ​ដល់​ជំងឺ​វិកលចរិត​តែ​ម្តង ។
បើ​តាម​ការ​អង្កេត​កន្លង​មក ជំងឺ​នេះ​ច្រើន​តែ​កើត​មាននៅ​លើ​បុរស​ច្រើន​ជាង​ស្ត្រី ។ លោក​អ្នក​អាច​សម្គាល់​អាការ​នៃ​ជំងឺ​វិកលចរិត​បាន តាម​រយៈ​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា​៖

១-​អាកប្បកិរិយា​ចម្លែក ឬ​កាច​សាហាវ
២-​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង​ឬ​អ្នក​ដទៃ
៣-​និយាយ​ច្រើន និយាយ​តែឯង ឬ​ចេញ​ក្រៅ​ផ្ទះ​ដោយ​គ្មាន​មូលហេតុ
៤-​ការ​ថយ​ចុះ​នូវ​សកម្មភាព​ប្រចាំ​ថ្ងៃ ឬ​បាត់បង់​ទាំងស្រុង
៥-​សង្ស័យ​ច្រើន​ទៅ​លើ​មនុស្ស​ដែល​រស់នៅ​ជុំវិញ​ខ្លួន​ថា​ពួក​គេ​ប៉ុនប៉ង​ធ្វើ​អាក្រក់​មក​លើ​ខ្លួន
៦-​មាន​ជំនឿ​ខុស​ប្លែក​ពី​ធម្មតា អួតអាង​ខ្លួនឯង
៧-​ឮ​សំលេង​ឬ​មើលឃើញ​នូវ​អ្វី​ដែល​អ្នកផង​ទាំងពួង​នៅ​ជុំវិញ​ខ្លួ​ូ​ន​គេ​មិន​ឮ ឬ​មិនឃើញ ។

លោក​អ្នក​ត្រូវ​ចង​ចាំ​ថា រោគ​សញ្ញា​ខាងលើ​នេះ​ជា​សញ្ញា​ដែល​លេចឡើង​ច្បាស់លាស់​ទៅ​ហើយ ដែល​អ្នក​ណា​ៗ​ក៏​គង់​នឹង​ដឹង​បាន​ដែរ មិន​ចាំបាច់​តែ​អ្នកជំនាញ​ប្រាប់​នោះ​ទេ ។ ដូច្នេះ​ការ​សង្កេត​ឲ្យ​ឃើញ​សញ្ញា​ជំងឺ​តាំង​តែ​ពី​ដំបូង​មាន​សារៈសំខាន់​បំផុត ដែល​នាំ​ទៅ​ដល់​ការ​កាត់​បន្ថយ​ថវិកា ពេលវេលា និង​ភាព​រ៉ាំ​រ៉ៃ​របស់​អ្នកជំងឺ ។

យ៉ាងណាមិញ ដើម្បី​ចៀស​ផុត​ពី​ការ​កើត​មាន​ជំងឺផ្លូវចិត្ត​ធ្ងន់ធ្ងរ ឬ​វិកលចរិត​នេះ លោក​អ្នក​គួរតែ​អនុវត្ត​តាម​វិធានការ​ខាងក្រោម​នេះ​មាន​ដូច​ជា​៖
-​ប្រើប្រាស់​បំ​ណិ​ន​ជិ​វិត​ក្នុង​ការ​ដោះស្រាយ សម្រប​ទៅ​នឹង​ស្ថានភាព​តានតឹង​ក្នុង​ចិត្ត​ដែល​ជួប​ប្រទះ ស្ទើរតែ​រាល់ថ្ងៃ​ក្នុង​ជីវិត​រស់នៅ ។
-​បញ្ឈប់​ការ​សេព​គ្រឿង​ស្រវឹង និង​គ្រឿងញៀន​ជា​បន្ទាន់
-​អនុវត្ត​តាម​វេជ្ជបញ្ជា​ដោយ​ពិសា​ថ្នាំ​ឲ្យ​បាន​ទៀងទាត់
-​ផ្តល់​ព័ត៌មាន​ដល់​គ្រូពេទ្យ​ជា​បន្ទាន់​ក្នុង​ករណី​ថ្នាំ​មាន​ផលវិបាក
-​អ្នកជំងឺ និង​ក្រុម​គ្រួសារ​អ្នកជំងឺ​ត្រូវ​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ ដើម្បី​រៀនសូត្រ​អំពី​ថា​អ្វី​ទៅ​ជា​ជំងឺផ្លូវចិត្ត ?

-​អ្នក​ដែល​ល្អ​សម្រាប់​លោក​អ្នក​នាង​កញ្ញា​នោះ គឺ​មុន​នឹង​ស្វែងរក​ការ​ព្យាបាល លោក​អ្នក​ត្រូវ​សម្គាល់​មើល​អាការរោគ​របស់​លោក​អ្នក​ថា តើ​លោក​អ្នក​កំពុង​មាន​អាការ​ដូចដែល​បាន​រៀបរាប់​ខាងលើ​នេះ​ដែរ​ឬទេ ។ ការ​ស្វែងរក​ការ​ប្រឹក្សា និង​ការ​ព្យាបាល​ពី​អ្នកជំនាញ​តាំងពី​ដំបូង​វា​មាន​សារៈសំខាន់​បំផុត ៕