ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ងាយ​ទាំង​4​ចំណុច​ធ្វើ​ឱ្យ​ក្លាយជា​អ្នក​ស្រលាញ់​ការ​ក្រោក​ពី​ព្រលឹម

7 ឆ្នាំ មុន

ការ​ធ្វើ​លំ​ហាត់ប្រាណ​ពេល​ព្រឹក​ព្រលឹម​នឹង​ជួយ​ឱ្យ​អ្នក​ផ្តោត​លើ​ការងារ និង​មានការ​ប្រុង​ប្រយ័ត្ន​ពេញ​មួយ​ថ្ងៃ ។ នៅ​ពេល​ដែល​អ្នក​ធ្វើ​លំ​ហាត់ប្រាណ​នៅ​ពេល​ព្រឹក វា​ក៏​ជួយ​ជំរុញ​ឱ្យ​មេតាបូលីស​របស់​អ្នកធ្វើការ​ពេញ​មួយ​ថ្ងៃ​ផង​ដែរ

ការ​ធ្វើ​លំ​ហាត់ប្រាណ​ពេល​ព្រឹក​ព្រលឹម​នឹង​ជួយ​ឱ្យ​អ្នក​ផ្តោត​លើ​ការងារ និង​មានការ​ប្រុង​ប្រយ័ត្ន​ពេញ​មួយ​ថ្ងៃ ។ នៅ​ពេល​ដែល​អ្នក​ធ្វើ​លំ​ហាត់ប្រាណ​នៅ​ពេល​ព្រឹក វា​ក៏​ជួយ​ជំរុញ​ឱ្យ​មេតាបូលីស​របស់​អ្នកធ្វើការ​ពេញ​មួយ​ថ្ងៃ​ផង​ដែរ ដែល​ជា​ហេតុ​នាំ​ឱ្យ​អ្នក​ស្រក​ទម្ងន់​បាន ។ ខាងក្រោម​នេះ​ជា​គន្លឹះ​ងាយស្រួល​យក​មក​អនុវត្ត​៖

១-​ចូល​គេង​ឱ្យ​បាន​លឿន​ជាង​រាល់ដង ៖ ក្រុម​អ្នកជំនាញ​បាន​ណែនាំ​ថា ការ​គេង​ពី​ប្រាំពីរ​ទៅ​ប្រាំបី​ម៉ោង​ជា​រៀង​រាល់​យប់​គឺជា​ការ​ចាំបាច់ ដើម្បី​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​សម្រាក​បាន​គ្រប់គ្រាន់ ការពារ​ការ​ឡើង​ទម្ងន់ និង​របៀប​រស់នៅ​ដែល​ធ្វើ​ឱ្យ​យើង​ចៀស​ផុត​ពី​ជំងឺ​ដ​ង្កា​ត់​ផ្សេង​ៗ ។ វិធី​មួយ​ដើម្បី​សម្រេច​ឱ្យ​ចំ​គោលដៅ​នៃ​ការ​ចូល​គេង​លឿន គឺ​ចាប់ផ្តើម​ចូល​គេង​១៥​នាទី​មុន​ម៉ោង​ដែល​អ្នកមាន​ទម្លាប់​ចូល​គេង​រៀង​រាល់​យប់​។ ធ្វើ​បែប​នេះ​រហូត​ដល់​អ្នក​ឈាន​ដល់​ម៉ោង​ដែល​អ្នក​ចង់បាន ដែល​គន្លឹះ​សំខាន់​គឺ​ការ​ព្យាយាម​ម្តង​បន្តិច​ៗ​ទៅ​កាន់​គោលដៅ​របស់​អ្នក ។

២-​អាហារ​សម្រន់​មុន​ពេល​ចូល​គេង ៖ កម្រិត​ជាតិ​ស្ករ​ទាប​ក្នុង​ឈាម អាច​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ថា អស់កម្លាំង ទោះបី​អ្នក​គេង​បាន​គ្រប់គ្រាន់​ក៏​ដោយ ។ ព្យាយាម​ទទួលទាន​ប៊័រ​អាល់​ម៉ុង​គ្មាន​ជាតិ​ស្ករ​មួយ​ស្លាបព្រា​បាយ​មុន​ពេល​ចូល​គេង ។ វា​នឹង​ជួយ​រក្សា​ស្ថិរភាព​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​នៅ​ពេល​អ្នក​គេង ។

៣-​ធ្វើ​ផែនការ​សម្រាប់​ថ្ងៃស្អែក ៖ អ្នក​អាច​រៀបចំ​ផែនការ និង​រឿង​ចាំបាច់​ដទៃ​ទៀត​សម្រាប់​ថ្ងៃស្អែក​មុន​ពេល​ចូល​គេង ។ អ្នក​អាច​ធ្វើការ​ព្រាង​ទុក​នូវ​គម្រោង​របស់​អ្នក និង​សរសេរ​ឱ្យ​បាន​ច្បាស់​នូវ​អ្វី​ដែល​អ្នក​ចង់​ធ្វើ ។ វា​នឹង​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​កាន់តែ​ងាយស្រួល​ដើម្បី​ក្រោក​ឡើង​នៅ​ពេល​ព្រឹក នៅ​ពេល​ដែល​អ្នកមាន​គម្រោង​ច្បាស់លាស់​ថា​អ្នក​នឹង​ធ្វើ​អ្វី​នៅ​ថ្ងៃ​បន្ទាប់ ។

៤-​គ្មាន​ការ​គេង​មួយ​ភ្លែត​ទៀត​ទេ ៖ ចូរ​ប្រាប់​ខ្លួន​អ្នក​ថា គ្មាន​ការ​គេង​ថែម​មួយ​ភ្លែត​ទៀត​ទេ សូម​ព្យាយាម​ងើបឡើង​ឱ្យ​បាន​ឆាប់​នៅ​ពេល​អ្នក​ឮ​សំឡេង​ម៉ោង​រោទ៍ ៕