ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលឆ្នាំថ្មី ប្រពៃណីជាតិ មានភ្ញៀវជាតិ-អន្តរជាតិ ប្រមាណជិត ៤ម៉ឺននាក់ ចូលមកលេងកម្សាន្តសប្បាយ តាមតំបន់​រមណីយ​ដ្ឋាន​នានា

2 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី៖ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនៅខេត្តរតនៈ រៀបចំ «ព្រឹត្តិការណ៍សង្រ្កាន្ដរតនគិរី» រយៈពេល ៣ថ្ងៃ មានភ្ញៀវជាតិ-អន្តរជាតិ ប្រមាណជិត…

ខេត្តរតនគិរី៖ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនៅខេត្តរតនៈ រៀបចំ «ព្រឹត្តិការណ៍សង្រ្កាន្ដរតនគិរី» រយៈពេល ៣ថ្ងៃ មានភ្ញៀវជាតិ-អន្តរជាតិ ប្រមាណជិត ៤ម៉ឺននាក់ បានចូលមកលេង​កម្សាន្ត​សប្បាយ នៅតាម​តំបន់ទេសចរណ៍នានា បានចូលមកលេងកម្សាន្ត មាន​ចំនួន ៥២ ៦៨៦​នាក់។

ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលលេងកម្សាន្ត​សប្បាយប្រមាណជិត ៤ម៉ឺន​នាក់ នៅតាមតំបន់ទេសចរណ៍ និងតាមរមណីយដ្នាននានា នៅក្នុងខេត្ត រតនគិរី (ចាប់ពីថ្ងៃទី១៤-១៥-១៦ មេសាឆ្នាំ២០២២ នេះ) ភ្ញៀវទេសចរ សរុបចំនួន ៣៩,៤៣៥នាក់ ក្នុងនោះ ភ្ញៀវជាតិ ៣៩,២៧២នាក់ និងភ្ញៀវទេសចរអន្តរជាតិ ១៦៣នាក់ផងដែរ។

បើប្រៀបទៅនឹងឆ្នាំ២០២១ កន្លងទៅ ចំនួនភ្ញៀវទេសចរ សរុបមានការកើនឡើង ២២១៣% ក្នុងនោះ ភ្ញៀវជាតិ កើនឡើង ២២១០% និងភ្ញៀវអន្តរជាតិ កើនឡើង ១៣៦០% ខណៈឆ្នាំ២០២១ ចំនួនភ្ញៀវទេសច​រសរុបមានតែ ១,៧០៥នាក់។ នេះបើតាមការឱ្យដឹងពីលោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ ខេត្តរតនគិរី។

ប្រធានមន្ទីរទេសចរណ៍ ខេត្តរតនគិរី បន្តថា ចំនួនភ្ញៀវទេសចរ បាន​ហក់ឡើង​ខ្លាំង​បែប​នេះ គឺដោយសារកត្តា​សុខ សន្តិភាព កត្តាហេដ្ឋារចនាសម្ព័ន្ធ មានការតភ្ជាប់​បានល្អ ជាពិសេសនោះគឺរាជរដ្ឋាភិបាល បានចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋយើង បានគ្រប់ៗគ្នា ជាហេតុធ្វើអត្រាឆ្លងជំងឺកូវីដ-១៩ មានការថយចុះ និងមិនមានការស្លាប់ក្នុងរយៈពេលចុងក្រោយនេះ ហើយម្យ៉ាងទៀត ពួកគាត់ខកខានមិនបានដើរលេង ២ឆ្នាំមកហើយ ដោយសារវិបត្តិកូវីដ-១៩។

​រួមផ្សំ​នឹងការគិតគូរយកចិត្តទុកដាក់​របស់រដ្ឋបាលខេត្ត ដែលមានឯកឧត្តម ញ៉ែម សំអឿន ជាអភិបាលខេត្ត បានរៀបចំរចនាសម្ព័ននានាក្នុងខេត្តបានល្អ និងរៀបចំឱ្យមានព្រឹត្តិការណ៍សង្រ្កាន្តផងដែរ ទើបមានលំហូរ​ភ្ញៀវទេសចរ ចូលមកលេងកំសាន្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីរយៈពេល ៣ថ្ងៃនេះ មានការហក់ឡើង​គួរឱ្យមោទនៈ។

ដោយឡែក លោក ងិន ណែល អភិបាលក្រុងបានលុង ក៏បានលើកឡើងផងដែរថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃមកនេះ រដ្ឋបាលខេត្ត បានរៀបចំព្រឹត្តិការណ៍សង្រ្កាន្តរតនគិរី នៅបរិវេណ​មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ប្រកបដោយភាពជោគជ័យ។ ប្រជា​ពលរដ្ឋប្រមាណ ៥២,៦៨៦នាក់ បានចូលរួមលេងកំសាន្ត ក្នុងព្រឹត្តិការណ៍​សង្រ្កាន្ដរយៈពេល ៣ថ្ងៃនេះ។

លោកថា ពួកគាត់ ពិតជាមានភាពសប្បាយរីករាយជាមួយនឹង ការរាំលេងកម្សាន្ត លេងល្បែងប្រជាប្រិយ ល្បែងកម្សាន្តផ្សេងៗ ជាច្រើន ជាពិសេសទៀតនោះ ក៏មានលេងប៉ាតម្សៅ លេងបាញ់​ទឹក និងបាញ់ពពុះទឹក ដ៏គួរឱ្យទាក់ទាញ និងពេញនិយមពីមនុស្សរាប់ម៉ឺននាក់ ចូលរួមលេងកំសាន្តសប្បាយយ៉ាងត្រជាក់ចិត្ត ក្នុង ១ថ្ងៃៗ

ជាមួយគ្នានោះដែរ ថ្នាក់ដឹកនាំខេត្ត ក៏បានចូលរួមលេងល្បែងប្រជាប្រិយជាមួយបងប្អូនប្រជាពលរដ្ឋ និងរាំលេងកំសាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយក្រៃលេង ក្រោមម្លប់សន្តិភាព និងមានការអភិវឌ្ឍន៍ ដែលធ្វើឱ្យប្រជាពលរដ្ឋមានភាពជឿទុកចិត្ត៕ ផង់វិន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ