ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​នៃ​ពន្លឺព្រះអាទិត្យ

7 ឆ្នាំ មុន

អត្ថប្រយោជន៍​របស់​ព្រះអាទិត្យ​មិន​ត្រឹមតែ​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​តានតឹង​ប៉ុណ្ណោះ​ទេ ខណៈ​ពេល​ដែល​ក្រុម​អ្នក​ស្រាវជ្រាវ មិន​មានការ​វាស់​ស្ទង់​ពិតប្រាកដ​ណាមួយ​ពី​រយៈពេល​ដែល​អ្នក​គួរ​នៅ​ក្រោម​ពន្លឺព្រះអាទិត្យ ។

អត្ថប្រយោជន៍​របស់​ព្រះអាទិត្យ​មិន​ត្រឹមតែ​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​តានតឹង​ប៉ុណ្ណោះ​ទេ  ខណៈ​ពេល​ដែល​ក្រុម​អ្នក​ស្រាវជ្រាវ មិន​មានការ​វាស់​ស្ទង់​ពិតប្រាកដ​ណាមួយ​ពី​រយៈពេល​ដែល​អ្នក​គួរ​នៅ​ក្រោម​ពន្លឺព្រះអាទិត្យ ។ ខាងក្រោម​នេះ​គឺជា​ហេតុផល​មួយ​ចំនួន​ដែល​អ្នក​គួរតែ​ទទួល​ពន្លឺព្រះអាទិត្យ ខ្លះ​ៗ ។

*​ធ្វើ​ឆ្អឹង​ឲ្យ​រឹង​មាំ
ការ​ប៉ះ​ផ្ទាល់​នឹង​កាំរស្មី​អ៊ុ​ល​ត្រា B (UV-B) នៃ​ពន្លឺព្រះអាទិត្យ ធ្វើ​ឲ្យ​ស្បែក​របស់​មនុស្ស​បង្កើត​វីតាមីន D ។ យោង​តាម​ការ​សិក្សា​មួយ ក្នុង​រយៈពេល​៣០​នាទី​ដែល​មនុស្ស​ឈរ​នៅ​ក្រោម​កម្តៅថ្ងៃ ពួក​គេ​នឹង​បង្កើត​កម្រិត​វីតាមីន D ដូច​ខាងក្រោម​ ៖

-៥០.០០០ ឯក​តា​អន្ដរជាតិ (IUs) ចំពោះ​មនុស្ស​ដែល​មាន​ស្បែក​ស ។
-​ពី​២០.០០០​ទៅ​៣០.០០០ ឯក​តា​អន្ដរជាតិ (IUs) ចំពោះ​មនុស្ស​ដែល​មាន​ស្បែក​លឿង ។
-​ពី​៨.០០០​ទៅ​១០.០០០ ឯក​តា​អន្ដរជាតិ (IUs)  ចំពោះ​មនុស្ស​ដែល​មាន​ស្បែក​ខ្មៅ ។

វីតាមីន D ដែល​បង្កើត​ឡើង​ដោយ​ពន្លឺព្រះអាទិត្យ​មាន​តួនាទី​យ៉ាង​សំខាន់​ចំពោះ​សុខភាព​ឆ្អឹង ។ កម្រិត​វីតាមីន D ទាប បណ្តាល​ឲ្យ​ឆ្អឹង​ក្មេង​មិន​រឹង​មាំ និង​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ឆ្អឹង​ដូច​ជា​ជំងឺ​ពុក​ឆ្អឹង និង​ជំងឺ​រលាក​ឆ្អឹង ។

*​បង្ការ​ជំងឺមហារីក
ទោះបីជា​ពន្លឺព្រះអាទិត្យ​ក្នុង​កម្រិត​ខ្ពស់​អាច​បណ្តាល​ឲ្យ​មាន​ជំងឺមហារីក​ស្បែក តែ​ពន្លឺព្រះអាទិត្យ​ក្នុង​កម្រិត​មធ្យម​បែរជា​មាន​អត្ថប្រយោជន៍​ក្នុង​ការ​បង្ការ​ជំងឺមហារីក​មួយ​ចំនួន។ អ្នក​ដែល​រស់នៅ​ក្នុង​តំបន់​ដែល​មាន​ពន្លឺ​ថ្ងៃ​តិច អាច​នឹង​កើត​ជំងឺមហារីក ជាង​អ្នក​ដែល​រស់នៅ​កន្លែង​ដែល​មាន​ព្រះអាទិត្យ​ច្រើន នេះ​បើ​យោង​តាម​ការ​សិក្សា​ពី​ទស្សនវិស័យ​សុខភាព​បរិស្ថាន ។

*​ព្យាបាល​បញ្ហា​ស្បែក
យោង​តាម​អង្គការ​សុខភាព​ពិភពលោក ការ​ប៉ះ​នឹង​ពន្លឺព្រះអាទិត្យ​អាច​ព្យាបាល​បញ្ហា​ជំងឺ​ស្បែក​ជា​ច្រើន​របស់​មនុស្ស ។ ក្រុម​វេជ្ជបណ្ឌិត​បាន​ណែនាំ​ថា ការ​ប៉ះ​នឹង​កាំរស្មី​វិទ្យុ​សកម្ម UV អាច​ព្យាបាល​ជំងឺ​ស្បែក​របក​ក្រហម ជំងឺ​ស្បែក ជំងឺ​ស្បែក​លឿង និង​ការ​កើត​មុន ។ ខណៈ​ពេល​ដែល​វិធី​ព្យាបាល​ជំងឺ​ស្បែក​ដោយ​ពន្លឺ​ថ្ងៃ មិនមែន​សុទ្ធតែ​ល្អ​សម្រាប់​​មនុស្ស​គ្រប់​រូប​នោះ​ទេ ដូច្នេះ​គ្រូពេទ្យ​ជំនាញ​ខាង​ផ្នែក​សើ​ស្បែក​អាច​ណែនាំ​បាន ប្រសិនបើ​ការ​ព្យាបាល​ដោយ​ពន្លឺ​ពិតជា​ផ្តល់​ប្រយោជន៍​ដល់​បញ្ហា​ស្បែក​របស់​អ្នក ៕