ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឲ្យ​មិត្ត​ស្រី​ឌុ​ប រវល់​តែ​ឱប​ចង្កេះ​ពីក្រោយ ទីបំផុត​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សង្សារ​១​គូ​ជាមួយ​មិត្តភក្តិ​ប្រុស​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ដោយ​ឲ្យ​នារី​ជា​អ្នក​ឌុ​ប​ហើយ​យុវជន​ជា​សង្សារ​អង្គុយ​ឱប​ចង្កេះ​ពីក្រោយ ខណៈ​មក​ដល់​ …

រាជធានី​ភ្នំពេញ ៖ សង្សារ​១​គូ​ជាមួយ​មិត្តភក្តិ​ប្រុស​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ដោយ​ឲ្យ​នារី​ជា​អ្នក​ឌុ​ប​ហើយ​យុវជន​ជា​សង្សារ​អង្គុយ​ឱប​ចង្កេះ​ពីក្រោយ ខណៈ​មក​ដល់​មុខ​ក្លិប មី​ត​ណាយ ត្រូវ​ជនសង្ស័យ​វាយ​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​សម្តី​របស់​ជន​រង​គ្រោះ​មានឈ្មោះ ហ៊ុ​ល សុខ​ខេ​ង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ដេរ​ពូក ស្នាក់​នៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ដែល​បាន​បាត់បង់​នោះ​ម៉ាក Zoomer-X ពណ៌​ខ្មៅ ពាក់​លេខ​ភ្នំពេញ 1GA-0237 ។

ជន​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​ពួក​គេ​មាន​គ្នា​៦​នាក់​ស្រី​៣​នាក់ ប្រុស​៣​នាក់ ត្រូវជា​សង្សារ​នឹង​គ្នា ជិះ​ម៉ូតូ​២​គ្រឿង ម៉ាក MSX និង​ម៉ាក Zoomer-X ដោយ​ម៉ូតូ​របស់​ខ្លួន​ជិះ​គ្នា​៣​នាក់ ប្រុស​២​នាក់ និង​ស្រី​ម្នាក់​ជា​អ្នក​បើក​ម៉ូតូ គោលបំណង​នាំ​គ្នា​ទៅ​ដើរ​លេង និង​ចូល​ក្លឹ​ប តែ​មិន​ទាន់​បាន​ចូល​ក្លឹ​ប​នៅឡើយ​ទេ ខណៈ​ពេល​កំពុង​តែ​ជិះ ម៉ូតូ MSX ជិះ​នៅ​ខាង​មុខដាច់​ឆ្ងាយ​ពី​គ្នា​បន្តិច ស្រាប់តែ​មាន​ជន សង្ស័យ​មួយ​ក្រុម​មាន​គ្នា​៦​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង ក្នុង​នោះ​ម៉ូតូ​របស់​ជនសង្ស័យ​ម៉ាក Let’s ១​គ្រឿង​បាន​ធ្វើ​សកម្មភាព​ជិះ​កៀរ​ម៉ូតូ​ខ្លួន​ឲ្យ​ចូល​អែប​ចិញ្ចើម​ផ្លូវ រួច​ហើយ​បាន​ចុះ​មក​វាយ​បណ្តាល​ឲ្យ​យុវជន​ដែល​អង្គុយ​ក្រោយ​គេ​ម្នាក់​រង​របួសស្រាល ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ទាំង​៣​នាក់​ភ័យ​ស្លន់ស្លោរ​បាន​នាំ​គ្នា​រត់​ចោល​ដោយ​មិន​បាន ដក​កូនសោ​ម៉ូតូ​ទៅ​ជាមួយ​ទេ ភ្លាម​ៗ​នោះ​ជនសង្ស័យ​ម្នាក់​បាន​ឡើង​ជិះ​ម៉ូតូ​របស់​ខ្លួន​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ ដើម្បី​កំណត់​មុខសញ្ញា​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕