ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ្ញៀវ​ទេសចរ​រហូត​ដល់​ជាង​៥០​ម៉ឺន​នាក់មកលេងខេត្តកំពង់ចាម ក្នុងថ្ងៃបុណ្យចូលឆ្នាំ​

1 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ក្រោម​ការ​រៀបចំ​ស​ង្ក្រា​ន​របស់​រដ្ឋបាល​ខេត្ត​គេ​សង្កេត​ឃើញ​រមណីយដ្ឋាន​ធម្មជាតិ​និង​រមណីយ

ខេត្តកំពង់ចាម​ ៖ ក្រោម​ការ​រៀបចំ​ស​ង្ក្រា​ន​របស់​រដ្ឋបាល​ខេត្ត​គេ​សង្កេត​ឃើញ​រមណីយដ្ឋាន​ធម្មជាតិ​និង​រមណីយដ្ឋាន​កែ​ច្នៃ​មួយ​ចំនួន ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ក្នុង​រយៈពេល​៣​ថ្ងៃ (១៤​ដល់​១៧​មេ​សា​ឆ្នាំ​២០២២)​។​មាន​ភ្ញៀវ​ក្មេង​ចាស់​ប្រុស​ស្រី​មក​ពី​គ្រប់​ទិស​ទី មក​លេង​កំសាន្ត​និង​រាំ​សប្បាយ​ពិសេស​នៅ​សួនច្បារ​មុខ​សាលាខេត្ត ច្រើន​កុះករ​ហួស​ពី​ការ​រំពឹង​ទុក​។

លោក​ស៊ា​ន សុ​គុណ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ចាម មាន​ប្រសាសន៍​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​១៧ ​មេ​សា​ ថា​ ​ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត បាន​ឲ្យ​អង្គភាព​នានា​ជុំវិញ​ខេត្ត​ព្រមទាំង​ម្ចាស់​រមណីយដ្ឋាន​នានា​អបអរសាទរ​រៀបចំ​ស​ង្ក្រា​ន និង​លេងល្បែង​ប្រជា​ប្រិ​យ៏ ដើម្បី​ទាក់ទាញ​ភ្ញៀវ​មក​កម្សាន្ត​លេង​ក្រោយ​ពី​ខកខាន​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​២​ឆ្នាំ ដោយសារ​តែ​ជំងឺ​កូ​វី​ដ​19​។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​មាន​ប្រសាសន៍​បន្ត​ឲ្យ​ដឹង​ទៀត​ថា គ្រាន់តែ​នៅ​ក្នុង​ក្រុង​កំពង់ចាម​ពេល​៣​ថ្ងៃ​គឺ​មាន​ភ្ញៀវ​មក​លេង​ប្រមាណ​៣០​ម៉ឺន​នាក់ ដោយ​ឯកឧត្តម​អភិបាលខេត្ត បាន​រៀបចំ​ពិធី​ស្រង់​ព្រះ​នៅ​ថ្ងៃ​ទី​១៦ មេ​សា គឺ​មាន​រថយន្ត​បាញ់​ទឹក​ចំនួន​៤​គ្រឿង ដើម្បី​បាញ់​ទឹក​ស្រោច​ពីលើ​មនុស្ស​ម្នា​នៅ​លើ​ដងផ្លូវ​មុខ​សាលាខេត្ត ឲ្យ​ត្រជាក់ត្រជុំ​។

លោកបានបន្ត​ថា ក្រោយ​ពី​ខកខាន​រយៈពេល​២​ឆ្នាំ​ឃើញ​ថា​ ភ្ញៀវ​មក​កម្សាន្ត​លេង​យ៉ាងច្រើន​កុះករ នៅ​មុខ​សាលាខេត្ត​បន្ត​រហូត​ដល់​ភូមិ​រក​ការ សង្កាត់​សំបូ​រមាស ក្រុង​កំពង់ចាម ទោះបីជា​មនុស្ស​ច្រើន​កុះករ​យ៉ាងនេះ​ក៏​ដោយ​ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​កងកម្លាំង​សមត្ថកិច្ច​បាន​ឈរ​យាម​ប្រចាំការ​តាម​ដងផ្លូវ ធ្វើ​ឲ្យ​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​ធានា​បាន​ល្អ មិន​មាន​ករណី​អំពើ​ចោរកម្ម​ឬ​លួច​ប្លន់​ណាមួយ​កើតឡើង​នោះ​ទេ​។ ឮ

លោកបានបន្តទៀត​ថា នេះ​ជា​ឆ្នាំ​ដែល​ត្រូវ​សាកល្បង​ជា​លើក​ដំបូង គឺ​មាន​ភ្ញៀវ​មក​លេង​នៅ​ក្នុង​ខេត្តកំពង់ចាម នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​បី​ថ្ងៃ​គឺ​មាន​រហូត​ដល់​ជាង​៥០​ម៉ឺន​នាក់ ក្នុង​នោះ​រមណីយដ្ឋាន​ទឹកឆា​ក្នុងស្រុក​ព្រៃឈរ​មាន​មនុស្ស​មក​លេង​ច្រើន​ជាប់​ចំណាត់ថ្នាក់​លេខ​១ រមណីយដ្ឋាន​កែ​ច្នៃ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ជាប់​ចំណាត់ថ្នាក់​លេខ​២ និង​រមណីយដ្ឋាន​ផ្សេង​ទៀត​ក៏​មាន​ចំនួន​ច្រើន​ដែរ​ ​ហើយ​នៅ​ឆ្នាំ​២០២៣​ខាង​មុខ ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត និង​រៀបចំ​ស​ង្ក្រា​ន​ឲ្យ​បាន​ធំ​ជាង​នេះ​នឹង​បង្កើត​កម្មវិធី​លេងល្បែង​ប្រជា​ប្រិ​យ៏ ចាប់​ពីមុខ​សាលាខេត្ត​រហូត​ដល់​បង​ផ្លូវ​មាត់ទន្លេ សង្ឃឹមថានឹង​មាន​ភ្ញៀវ​មក​លេង​កាន់តែ​ច្រើន​ឡើង ដែល​អាច​នឹង​ហក់​ឡើង​រហូត​ដល់​ជិត​១​លាន​នាក់ ក៏​ថា​បាន​។

ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​មាន​ប្រសាសន៍​ឱ្យ​ដឹង​ដែល​ថា រដ្ឋបាល​ខេត្ត​បាន​រៀបចំ​ពិធី​ស្រង់​ព្រះ​នៅ​រសៀល​ថ្ងៃ​ទី​១៦​មេ​សា​មុខ​សាលាខេត្ត គឺ​មានការ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ច្រើន​កុះករ​នេះ​ដោយសារ​ប្រទេស​មាន​សុខ​សន្តិភាព មាន​បាញ់​ទឹក​ផ្ដើម​ម៉ោង​៣​និង​០​នាទី​រសៀល​រហូត​ដល់​ម៉ោង​៥​ល្ងាច​ជាមួយ​នោះ​សូម​រក្សា​របស់​មាន​តម្លៃ​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ​។​បន្ទាប់​មក​មានកម្ម​វិធី​រាំ​កម្សាន្ត​សប្បាយ​លេង​នៅ​បរិវេណ​វាលស្មៅ​មុខ​សាលាខេត្ត​ដល់​ពេល​រាត្រី មាន​ពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី​ចូលរួម​សប្បាយ​យ៉ាងច្រើន​កុះករ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ