ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បវរកញ្ញា​កម្ពុជា​ត្រូវ​ប្រកួត​នៅ​អា​មេ​រិ​ក មន្ត្រី​កុងស៊ុល​បដិសេធ​ទិដ្ឋាការ​មិន​អោយទៅ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្រ្តីស្ថានទូត​សហរដ្ឋ​អា​មេ​រិច​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បា​នបដិសេធមិន​ផ្តល់​ទិ​ដ្ឋ​ការ​អោយ​កញ្ញា ហេង ច​ន្ថា MISS GRAND CAMBODIA 2016 កាលពី​ថ្ងៃ​ទី​២១ កញ្ញា ២០១៦

រាជធានី​ភ្នំពេញ ៖ មន្រ្តីស្ថានទូត​សហរដ្ឋ​អា​មេ​រិច​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បា​នបដិសេធមិន​ផ្តល់​ទិ​ដ្ឋ​ការ​អោយបវរ​កញ្ញា ហេង ច​ន្ថា MISS GRAND CAMBODIA 2016 បាន​ទៅ​ប្រកួតវគ្គ​ផ្តាច់ព្រ័ត្រ ​នៅ​លើ​ទឹកដី​អា​មេ​រិ​ក​នោះ​ទេ នេះ​តាម​ការ​បញ្ជាក់​នៅ​ថ្ងៃនេះ នៅ​លើ​ទំព័រ​ហ្វេ​ស​បុក​ផ្ទាល់​ខ្លួន​របស់​កញ្ញា ។

នៅ​លើ​វេទិកា​អន្តរជាតិ​ដ៏​មាន​កិត្តិយសមួយ​នេះបវរ​កញ្ញា ហេង ច​ន្ថា ជា​បេ​ក្ខ​នារី​១​រូប ដែល​តំណាង​អោយ​បេក្ខភាព​កម្ពុជា ក្នុង​កម្មវិធី​ប្រកួត MISS GRAND INTERNATIONAL 2016 ត្រូវ​បាន​អញ្ជើញ​ពី​សំណាក់​លោក​អគ្គនាយក ណា​វ៉ា​ត់ នៃ Miss Grand International ។ កម្មវិធី​ប្រកួត​ផ្តាច់ព្រ័ត្រ​ប្រព្រឹត្ត​ទៅ​នៅ​រាត្រីថ្ងៃ​ទី​២៥ តុលា ២០១៦ ខាងមុខ នៅ​សហរដ្ឋអាមេរិក The Westgate Las Vegas Resort & Casino, Las Vegas, រដ្ឋ Nevada,​។

កញ្ញាបាន​ចោទ​ជា​សំណួរ​ថា ហេតុ​អ្វី​បានជា​មន្ត្រី​កុងស៊ុល​សម្រេចចិត្ត​មិន​ផ្តល់​ទិដ្ឋាការ​ដល់​នាង​យ៉ាង​ដូច្នេះ? នាង​និយាយ​ថា ៖ «​ខ្ញុំ​បាន​បញ្ជាក់​ពី​បំណង​ថា គ្រាន់តែ​ធ្វើ​ដំណើរ​ទៅប្រកួត​នៅ​ទីនោះ ក្នុង​នាម​តំណាង​នារី​កម្ពុជា ធ្វើ​ដំណើរ​តាម​កាតព្វកិច្ច​តម្រូវ រួច​ត្រឡប់​មក​វិញ គឺ​ពុំ​មាន​បំណង​នឹង​បោះបង់​ចោល​មាតុភូមិ​កម្ពុជា មាតុភូមិ​កំនើត​នោះ​ទេ​» សូម​បណ្តា​ប្រិ​យ​មិត្ត អ្នកគាំទ្រ​កម្មវិធី​ប្រកួត និង​គាំទ្រ​រូប​នាង​ជួយ​ពិចារណា ក៏​ដូច​ជា​ផ្តល់​នូវ​ការ​យល់​ឃើញ ចំពោះ​លទ្ធផល​ដែរ​បាន​កើតឡើង​នេះ​។

កញ្ញាបាន​រៀបរាប់​ថា «កាលពី​ថ្ងៃ​ទី​២១ កញ្ញា កន្លង​ទៅ​នេះ នាង​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សម្ភាសន៍​សុំ​ទិដ្ឋាការ​ទៅ​សហរដ្ឋអាមេរិក ចូល​រូ​ម​ប្រកួតនៅUSA ​។ ពេល​ចូល​ទៅ​ដល់​បញ្ជរ​សម្ភាសន៍ មាន​មន្ត្រី​កុងស៊ុល​ផ្នែកសម្ភាសន៍​រូប​សង្ហារ​២​រូប ម្នាក់​ជា​ជនជាតិ​អា​មេ​រិ​ក និង​ម្នាក់​ទៀត​ជា​ជនជាតិ​កម្ពុជា បាន​សួរ​នាង​១២​សំនួរ «​សំនួរ​ដែល​បាន​ចោត​សួរ​ទៅ​កាន់​នាង​ទាំងអស់ នាង​បាន​ឆ្លើយ​ទៅ​តាម​ការ​ជាក់ស្តែង ការ​ពិត ដោយ​ភាព​ក្លាហាន និង​ទំនុកចិត្ត​ក្នុង​នាម MISS GRAND CAMBODIA ដែល​នឹង​តំណាង​បេក្ខភាព​កម្ពុជា ​» ។

កញ្ញា​បាន​បញ្ជាក់​ថា ក្រោយ​រយៈពេល​នៃ​ការ​សម្ភាសន៍​ប្រមាណ​ជា​១០​នាទី នាង​បាន​ទទួល​បាន​នូវ​លិខិត​ឆ្លើយ​តប​ «បដិសេធ» មិន​ផ្តល់​នូវ​ទិដ្ឋាការ​ពី​សំណាក់​មន្ត្រី​កុងស៊ុល ទាំង​២​នោះ​ទេ ហើយ​ក្នុង​នោះ​មន្ត្រី​កុងស៊ុល​ជនជាតិ​កម្ពុជា​ បាន​បកប្រែ​អោយ​នាង​ខ្ញុំ​ថា នាង​ខ្ញុំ​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់ សម​ស្រប​ទទួលយក​ទិដ្ឋាការ​មិនមែន​អន្តោប្រវេសន៍​នេះ​។ ហើយមន្រ្តីកុងស៊ុលទាំង២រូបបានដើរចេញពីបញ្ជរសម្ភាសន៍គឺ​«​បិទ​សិ​ទិ្ធ​តវ៉ា​»​។

កញ្ញា​បាន​លើក​ជា​ច​ម្ង​ល់​ថា «​សូម​ប្រិ​យ​មិត្ត​ជួយ​ពិចារណា​នាង​ខ្ញុំ អ្វី​ជា​កត្តា​កំណត់​ថា នាង​ខ្ញុំ​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​សម​ស្រប ? ដូច​មាន​លិខិត ទាំងនោះ​ភ្ជាប់​មក​ជាមួយ​ស្រាប់ ។

តែទោះជា​យ៉ាងណា ​កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ ពី​មន្ត្រី​កុងស៊ុល​សហរដ្ឋ​អា​មេ​រិច​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ទាំង​ពីរ​រូប​ខាងលើ​នេះ​បាន​ទេ ៕