ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​១​លាន​សំណាង​ដែល​អាចរ​ត់ទៅ​កប់​ភក់​ខ្លួនឯងបាន

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ យុវជន​ម្នាក់​បាន​ងើបរ​ត់ទៅ​ដេក​ក្នុង​ស្រែ​ខាងក្រោយ​ផ្ទះ រួច​កាយ​ភក់​កប់​ខ្លួនឯង ដើម្បី​សង្គ្រោះ​ជីវិត កាលពី​វេលា​ម៉ោង​១០​ព្រឹក​…

ខេត្តបាត់ដំបង ៖ យុវជន​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ឆក់​សន្លប់ ពេល​កំពុង​ត​ខ្សែភ្លើង​ប្រើ​នៅ​ក្នុងផ្ទះ​របស់​ខ្លួន តែ​ជន​នេះងើបរ​ត់ទៅ​ដេក​ក្នុង​ស្រែ​ខាងក្រោយ​ផ្ទះ រួច​កាយ​ភក់​កប់​ខ្លួនឯង ដើម្បី​សង្គ្រោះ​ជីវិត កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិត​នៅ​ភូមិ​អូរ​ចា សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ហើយ​ត្រូវ​សមត្ថកិច្ច​ជួយ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ​ដែរ ។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ​វេ​ង ស្រស់ អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ចា សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ។ ជន​រង​គ្រោះ​មិន​មាន​ជំនាញ​ខាង​អគ្គិសនី​ទេ តែ​បាន​ត​ខ្សែភ្លើង ដើម្បី​ប្រើប្រាស់​នៅ​ក្នុងផ្ទះ​ខ្លួនឯង ក៏​ត្រូវ​ឆក់​ស្ទើរ​សន្លប់ តែ​ក្រោយ​ពី​ត្រូវ​ចរន្ត​ភ្លើង​ឆក់ ជន​រង​គ្រោះ បានរ​ត់ទៅ​ដេក​ក្នុង​ស្រែ រួច​កាយ​ភក់​កប់​ខ្លួនឯង ។ លុះ​បន្តិច​ក្រោយមក សមត្ថកិច្ច​របស់​លោក ក៏​ជួយ​ដឹក​ជន​រង​គ្រោះ​បន្ត ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត ដើម្បី​សង្គ្រោះ​ជីវិត​។

បើ​តាម​សាច់ញាតិ​និយាយ​ថា ជន​រង​គ្រោះ​បាន​ត​ខ្សែភ្លើង​នៅ​ក្នុងផ្ទះ តែ​មិន​បាន​បិទ​បា​រ៉ែត​ភ្លើង​ទេ ទើបត្រូវ​ចរន្ត​ភ្លើង​ឆក់​បែប​នេះ​។ ប្រភព​ដដែល​បញ្ជាក់​ថា ចរន្ត​ភ្លើង​នោះ​ឆក់ មិន​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​របួសធ្ងន់​ទេ គ្រាន់តែ​ដួល​អុកគូទ ហើយ​បន្តិច​ក្រោយមក​ជន​រង​គ្រោះ ក៏​បាន​ងើបរ​ត់ទៅ​ដេក​ក្នុង​ស្រែ រួច​កាយ​ភក់​កប់​ខ្លួនឯង  ។ រីឯ​សមត្ថកិច្ច ក៏​បាន​ទៅ​ដល់​ជួយ​ទាញ​ជន​រង​គ្រោះ​ចេញពី​ភក់ លាង​ទឹក​ឲ្យ​ស្អាត រួច​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ​ដែរ ។

លោកប៉ា​ង ហៀ​ង អធិការ​ក្រុង​បាត់ដំបង​បាន​បញ្ជាក់​ថា  រហូត​មក​ដល់​ពេល​នេះ ជន​រង​គ្រោះ​បាន​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត​ហើយ បន្ទាប់​ពី​ក្រុម​គ្រួ​ពេទ្យ​ប្រឹងប្រែង​ជួយ​សង្គ្រោះ ។ លោក​អធិការ​បាន​បញ្ជាក់​ដែរ​ថា ជន​រង​គ្រោះ​ដែល​មិនមែន​ជា​អ្នកជំនាញ​ខាង​អគ្គិសនី​នេះ ទំនង​ត​ខ្សែរ​ភ្លើង​ខុស​បច្ចេកទេស ទើបត្រូវ​ចរន្ត​ភ្លើង​ឆក់​បែប​នេះ​។ នេះ​ចាត់​ទុក​ថា សំណាង​ហើយ​ដែល​មិន​គ្រោះថ្នាក់​ដល់​ជីវិត​៕