ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត ! ចាប់​បាន​ទាំង​ម្ចាស់​ទាំង​ទំនិញ ស្ងាត់​ៗ​ដោះ​លែង​ម្ចាស់​បាត់

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ចាប់​បាន​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦ …

ខេត្ត​ព្រះ​សីហ​នុ ៖ ស្លាបមាន់​ខូចគុណភាព​ប្រមាណ​៣៥៥​គីឡូក្រាម​ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ចាប់​បាន​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រោយ​កោះទន្សាយ ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ។

លោក​វរសេនីយ៍ឯក ស៊ុន សុ​ផាត ស្នងការ​រង ទទួល​ផែន​ប្រឆាំង​បទល្មើស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា ដើម្បី​ចូលរួម​ថែរក្សា​នូវ​សុខភាព​របស់​ប្រជាពលរដ្ឋ ទប់ស្កាត់​នូវ​អំពើ​ខុសច្បាប់ ក្រោម​ការ​ណែនាំ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ឋ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កម្លាំង​ជំនាញ​ប្រឆាំង​បទល្មើស​ក្រោម​ការ​ដឹកនាំ​ពី​លោក​ផ្ទាល់​បាន​ចុះ​ស្ទាក់ និង​បង្ក្រាប​សាច់​មាន់ ស្លាបមាន់ និង​ប្រហិត​ខូចគុណភាព​សរុប​ប្រមាណ​៣៥៥​គីឡូក្រាម ដោយ​ម្ចាស់​ទំនិញ​មានឈ្មោះ ចេ ស៊ុន ហ៊ី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ក្រុម​ទី​០៩ ភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ហើយ​បាន​ប្រគល់​ជូន​មន្ត្រី​ជំនាញ​សាខា​កាំ​កុង​ត្រូវ​ខេត្ត ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​បន្ត​។

លោក គឹ​ម វិ​ដាល អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត បាន​អះអាង​ថា ចំពោះ​ទំនិញ​ខូចគុណភាព​នេះ មន្ត្រី​ជំនាញ​របស់​លោក​នឹង​យក​ទៅ​កម្ទេច​ចោល​នៅ​ថ្ងៃ​បន្ទាប់ ដោយ​មានការ​ចូលរួម​ពី​ក្រុមការងារ​ចម្រុះ ។ ចំពោះ​ទំនិញ​នេះ ក្រុម​ឈ្មួញ​បាន​លប​លួច​នាំ​ចូល​តាម​ច្រករបៀង​លក្ខណៈ​ទ្រង់ទ្រាយ​តូច ដោយ​បន្លំ​ជាមួយ​ទំនិញ​ផ្សេង​ៗ ដែល​សមត្ថកិច្ច​មានការ​ពិបាក​ក្នុង​តាម​ប្របាញ់ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ម្ចាស់​ទំនិញ​ខូចគុណភាព​ពុំ​ត្រូវ​បាន​ធ្វើការ​ឃាត់ខ្លួន​នោះ​ទេ ហើយ​ក៏​ពុំ​មានការ​បកស្រាយ​ពី​សមត្ថកិច្ច​ដែរ ដោយ​ត្រូវ​បាន​ដោះ​លែង​ទៅ​វិញ​ត្រឹមតែ​រយៈពេល​២​ម៉ោង​ក្រោយ​ឃាត់​ទំនិញ​តែ​ប៉ុណ្ណោះ ៕