ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Air Asia បន្ថែម​ផ្លូវ​ហោះហើរ​អាស៊ាន​ថ្មី សៀមរាប​-​ភូ​កេ​ត ដោយ​ធ្វើ​ដំណើរ​ត្រង់​រាល់ថ្ងៃ

7 ឆ្នាំ មុន

ទីក្រុង​បាងកក​-១៩ កញ្ញា ២០១៦៖ AirAsia កំពុង​បើកផ្លូវ​ហោះហើរ​ថ្មី​មួយទៀត​ពី​ជើងហោះហើរ​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​របស់​ខ្លួន ដោយ​ធ្វើការ​ហោះហើរ​ត្រង់​រាល់ថ្ងៃ​ទៅ​ភូ​កេ​ត ប្រទេស​ថៃ

ទីក្រុង​បាងកក​-១៩ កញ្ញា ២០១៦៖ AirAsia កំពុង​បើកផ្លូវ​ហោះហើរ​ថ្មី​មួយទៀត​ពី​ជើងហោះហើរ​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​របស់​ខ្លួន ដោយ​ធ្វើការ​ហោះហើរ​ត្រង់​រាល់ថ្ងៃ​ទៅ​ភូ​កេ​ត ប្រទេស​ថៃ ដែល​នាំ​ឱ្យ​AirAsia​ក្លាយជា​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូង​គេ ដែល​ផ្តល់​ជូន​កា​រត​ភ្ជាប់​នេះ ហើយ​ក៏​ជឿជាក់​ដែរ​ថា អ្នកដំណើរ​អន្តរជាតិ​នឹង​ពេញចិត្ត​ចំពោះ​ឱកាស​ធ្វើ​ដំណើរ​ទៅ​កាន់​ទិស​ដៅ​ដ៏​ពេញ​និយម​បំផុត​របស់​ពិភពលោក​ទាំង​ពីរ​នេះ ។ ផ្លូវ​ហោះហើរ​ថ្មី​នេះ កំពុង​ត្រូវ​បាន​ណែនាំ​ជូន​អ្នកដំណើរ ដោយ​ភ្ជាប់​មក​ជាមួយ​តម្លៃ​ដ៏​ពិសេស​ចាប់ពី​៥៥​ដុល្លារ​សម្រាប់​ការ​ធ្វើ​ដំណើរ​មួយ​ជើង ។ អតិថិជន​អាច​កក់​ទុក​បាន​ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទី​២ តុលា ២០១៦ សម្រាប់​ការ​ធ្វើ​ដំណើរ​ពី​ថ្ងៃ​ទី​៧ វិច្ឆិកា ២០១៦ ដល់​ថ្ងៃ​ទី​២៨ តុលា ២០១៧ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ www.airasia.com ។

លោក Tassapon Bijleveld នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Thai AirAsia បាន​ពន្យល់​ថា ភូ​កេ​ត និង​សៀមរាប គឺជា​ទិស​ដៅ​ធ្វើ​ដំណើរ​ដ៏​ល្បីល្បាញ​បំផុត​នៅ​លើ​ពិភពលោក ជា​ពិសេស​សម្រាប់​អ្នកដំណើរ​ជនជាតិ​អា​មេ​រិ​ក អឺរ៉ុប និង​អាស៊ី ដែល​ទិស​ដៅ​នីមួយ​ៗ​សុទ្ធតែ​មាន​លក្ខណៈ​ពិសេស​រៀង​ៗ​ខ្លួន ។ តាម​រយៈ​ការ​ក្លាយជា​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូង​គេ ដែល​បើក​ជើងហោះហើរ​ភូ​កេ​ត​-​សៀមរាប AirAsia ជឿ​ថា​ខ្លួន​នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កាន់​តំបន់​ទាំង​ពីរ​នេះ ហើយ​ជួយ​ឱ្យ​អាស៊ាន​ស្ថិត​នៅ​កាន់តែ​ជិត​គ្នា​ថែម​ទៀត ។

«​គោលបំណង​របស់ AirAsia គឺ​បង្កើត​បណ្តាញ​ជើងហោះហើរ​ឱ្យ​កាន់តែ​ធំ​ទូលាយ​និង​បើកឱកាស​ថ្មី​ៗ​ឱ្យ​កាន់តែ​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ាន ។ ផ្លូវ​ហោះហើរ​ភូ​កេ​ត​-​សៀមរាប ឆ្លើយ​តប​ចំពោះ​គោលបំណង​របស់​យើង​បាន​យ៉ាង​ពេញលេញ ។ ជើងហោះហើរ​ថ្មី​នេះ អនុញ្ញាត​ឱ្យ​គ្រប់​គ្នា​ដែល​នៅ​ភូ​កេ​ត អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​បេតិកភណ្ឌ​ពិភព​លោក គឺ​ខេត្តសៀមរាប ដើម្បី​ទស្សនា​ប្រាសាទអង្គរវត្ត​ដ៏​អច្ឆរិយ និង​ប្រាសាទបាយ័ន​ដែល​អស្ចារ្យ​មិន​ចាញ់​គ្នា​ឡើយ ។ នេះ​នៅ​មិន​ទាន់​និយាយ​ដល់​កន្លែង​កម្សាន្ត​ពេល​រាត្រី​ដ៏​ពិសេស​របស់​ខេត្តសៀមរាប​ផង​»​។ លោក Tassapon បន្ថែម​។

ស្របគ្នា​នេះ​ដែរ ផ្លូវ​ហោះហើរ​ថ្មី​នេះ ក៏​នឹង​នាំ​អ្នកដំណើរ​ពី​សៀមរាប​ទៅ​ភូ​កេ​ត​វិញ​ផង​ដែរ ដើម្បី​រីករាយ​នឹង​កន្លែង​កម្សាន្ត​ពេល​រាត្រី រួម​ជាមួយ​ទិដ្ឋភាព​នៃ​សមុទ្រ​ដ៏​ស្រស់​ស្អាត​គួរ​ជាទី​លំហែ​អារម្មណ៍ ។ អតិថិជន​អាច​កក់​ផ្លូវ​ហោះហើរ​ថ្មី​នេះ​បាន​ហើយ​ក្នុង​តម្លៃ​ពិសេស​ចាប់ពី​៥៥​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ការ​ធ្វើ​ដំណើរ​មួយ​ជើង ។ កក់​ពី​ថ្ងៃនេះ​រហូត​ដល់់​ថ្ងៃ​ទី​២ តុលា ២០១៦ សម្រាប់​ការ​ធ្វើ​ដំណើរ​ពី​ថ្ងៃ​ទី​៧ វិច្ឆិកា ២០១៦ ដល់​ថ្ងៃ​ទី​២៨ តុលា ២០១៧​។ សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​កម្មវិធី​ពិសេស​នេះ និង​ការ​កក់​ទុក សូម​ចូល​ទៅ www.airasia.com ។

Thai AirAsia បច្ចុប្បន្ន​ធ្វើ​ប្រតិបត្តិការ​លើ​ជើងហោះហើរ​នៅ​ក្នុង​តំបន់​អាស៊ាន ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ហោះហើរ​ចំនួន​១៥​ទៅ​កាន់​ប្រទេស​ចំនួន​៧ ។ ជើងហោះហើរ​ត្រង់​រាល់ថ្ងៃ​ចំនួន​៣ របស់​ក្រុមហ៊ុន​អាកាសចរណ៍​នេះ ពី​បាងកក​ទៅ​សៀមរាប រក្សា​បាន​នូវ​កត្តា​ផ្ទុក​ប្រមាណ​ពី​៨៥​ទៅ​៩០%​រាល់​ឆ្នាំ ហើយ​ក៏​ស្ថិត​ក្នុង​ផ្លូវ​ហោះហើរ​ដែល​ពេញ​និយម​បំផុត​របស់ AirAsia នៅ​ក្នុង​តំបន់​អាស៊ាន​ផង​ដែរ ៕