ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ក្រាន្ត​វត្តភ្នំ ៣ថ្ងៃ មានមហា​ជនចូលរួមជិត ២២ម៉ឺននាក់ ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖​ ​សង្ក្រាន្ត​វត្តភ្នំនៃពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ រយៈពេល ៣ថ្ងៃនេះ មាន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ បានចូលរួម​ប្រមាណ​ជិត ​២២ម៉ឺននាក់​ ប្រកបដោយ​ស្នាមញញឹម​ និងសប្បាយរីករាយ​…

រាជធានីភ្នំពេញ​៖​ ​សង្ក្រាន្ត​វត្តភ្នំនៃពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ រយៈពេល ៣ថ្ងៃនេះ មាន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ បានចូលរួម​ប្រមាណ​ជិត ​២២ម៉ឺននាក់​ ប្រកបដោយ​ស្នាមញញឹម​ និងសប្បាយរីករាយ​ ក្រោមការរៀបចំដោយយកចិត្តទុកដាក់របស់រដ្ឋបាលរាជធានីភ្នំពេញ​។ នេះបើតាមលោក ​ម៉េត​ មាស​ភក្តី​ អ្នក​នាំពាក្យ​រដ្ឋបាល​រាជធានីភ្នំពេញ​។

លោក​ បន្តថា​ ក្នុង​រយៈពេល ​៣ថ្ងៃ​កន្លង​មក​នេះ​ បងប្អូន​ប្រជាពលរដ្ឋ ​បាន​ដើរលេង​កម្សាន្ត​ និង​លេងល្បែងប្រជាប្រិយ​ ​ប្រកបដោយ​ភាព​សប្បាយ​រីករាយ​ ជាពិសេស​បញ្ហាសន្តិសុខ​ សណ្តាប់​ធ្នាប់ ​មានលក្ខណៈ​ល្អ​ប្រសើរ​ ដោយ​មិនមានបញ្ហាអ្វីកើតឡើង គួរអោយ​កត់សម្គាល់អ្វីឡើយ​។

លោក​ ម៉េត​ មាស​ភក្តី ​បានបញ្ជាក់ថា​ សង្ក្រាន្ត​វត្តភ្នំ សម្រាប់​ថ្ងៃ​ទី១ មានបងប្អូន​ប្រជាពលរដ្ឋ​ ប្រមាណ ​៤ម៉ឺន​នាក់​ នៅ​ថ្ងៃទី​២ ​ចំនួន ៦៥០០០​នាក់ ​និងថ្ងៃទី៣នេះ​ បងប្អូនយើង ចូលរួម ចំនួន១១៥ ០០០នាក់​ ដែល​ប្រកបដោយ​ភាព​សប្បាយ​រីករាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ