ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ចុង​ស​ប្តា​ហ៍​នេះ ខេត្ត​ចំនួន​៦​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខេត្តពោធិសាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល តាកែវ និង ខេត្តកំពត ត្រូវ​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង​ដែល​នឹង​អាច​កើត​មាន​ចាប់ពី​ថ្ងៃ​ទី​០១​ដល់​ថ្ងៃ​ទី​០៣ តុលា ២០១៦

រាជធានី​ភ្នំពេញ ៖ ខេត្តពោធិសាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល តាកែវ និង ខេត្តកំពត ត្រូវ​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង​ដែល​នឹង​អាច​កើត​មាន​ចាប់ពី​ថ្ងៃ​ទី​០១​ដល់​ថ្ងៃ​ទី​០៣ តុលា ២០១៦ ។

នេះ​បើ​យោង​តាម​ការ​ព្យាករណ៍​អាកាសធាតុ​ចាប់ពី​ថ្ងៃ​ទី​២៧ កញ្ញា​ដល់​ថ្ងៃ​ទី​០៣ តុលា របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ដែល​ចេញផ្សាយ​ជា​សាធារណៈ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ។

បើ​តាម​ក្រសួង​ជំនាញ​ដដែល កម្ពុជា​បាន​និង​កំពុង​ទទួល​រង​នូវ​ឥ​ទ្ឋិ​ពល​ខ្យល់មូសុង​និរតី​និង​ប្រ​ព័​ន្ឋ​សម្ពាធ​ទាប បណ្តាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ពី​បង្គួរ​ទៅ​ច្រើន​នៅ​តំបន់​វាលទំនាប​និង​ខ្ពង់រាប ។ ចំណែក​តំបន់​មាត់សមុទ្រ អាច​នឹង​មាន​ភ្លៀង​ពី​មធ្យម​ទៅ​ច្រើន​ផង​ដែរ ៕