ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តារា២ដួងនេះ​ពិតជាស្រស់សង្ហារ​ក្នុងឈុតរៀបការ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តារា​សម្តែង​លោក​អ៊ី​ ម៉ា​យ៉ា​វី​ន​ និង​​កញ្ញា​​ទេព កញ្ញា​ ត្រូវ​បាន​បង្ហាញ​រួម​​គ្នា​នៅ​ក្នុងឈុ​ត​សម្លៀក​បំពាក់​​បែប​
អា​ពា​ហ៍​ពិសេស​ជា​ច្រើន​ឈុត​មើលទៅ​ស្រស់​ស្អាត​ សមជា​តារា​កំពុង​រះ​​ក្នុងវិថី​សិល្បៈ ​។ តារា​ប្រុស​ស្រី​វ័យក្មេង​នេះ ​ត្រូវ​​គេ​ដឹកនាំ​ថតរូប​មង្គលការ​ សុទ្ធ​​តែ​សម្លៀកបំពាក់​ថ្មី​ៗទាន់សម័យ និង​គ្រឿង​អ​ល​ង្ក​កា​រក៏​​មាន​​តម្លៃ​ ។

រាជធានីភ្នំពេញ ៖ តារា​សម្តែង​លោក​អ៊ី​ ម៉ា​យ៉ា​វី​ន​ និង​​កញ្ញា​​ទេព កញ្ញា​ ត្រូវ​បាន​បង្ហាញ​រួម​​គ្នា​នៅ​ក្នុងឈុ​ត​សម្លៀក​បំពាក់​​បែប​
អា​ពា​ហ៍​ពិសេស​ជា​ច្រើន​ ឈុត​មើលទៅ​ស្រស់​ស្អាត​ សមជា​តារា​កំពុង​រះ​​ក្នុងវិថី​សិល្បៈ ​។ តារា​ប្រុស​ស្រី​វ័យក្មេង​នេះ ​ត្រូវ​​គេ​ដឹកនាំ​ថតរូប​មង្គលការ​ សុទ្ធ​​តែ​សម្លៀកបំពាក់​ថ្មី​ៗទាន់សម័យ និង​គ្រឿង​អ​ល​ង្ក​កា​រក៏​​មាន​​តម្លៃ​ ។

លោក​អ៊ី​ម៉ា​ យ៉ា​វី​ន ​កំលោះ​សាច់​ស​ទើប​រះ​ក្នុង​សិល្បៈ​ បាន​សម្តែង​នូវ​ភាព​រីករាយ ​ក្រោយ​ធ្លាយ​រូបថត​ជាមួយ​កញ្ញា​ទេព កញ្ញា​ ក្នុង​ឈុត​​សម្លៀក​​បំពាក់​បែប​កូនកំលោះ​កូនក្រមុំ​ ដោយ​មាន​មិត្តភក្តិ​សរសើរ​ខ្លះ​ចំអន់​លេងក៏​មាន ​។

​កំលោះ​រូប​នេះ​បាន​សារភាព​ថា ​អ្នក​ណា​មិន​រំភើប​ បើ​សុខ​ៗ​ ត្រូវ​បាន​គេ​ជ្រើសរើស​ជា​កូនកំលោះ​ថត​ឈុត​មង្គលការ​ ជាមួយ​ស្រី​ស្អាត​​សាច់​.សខ្ចី​ គឺកញ្ញា​ទេព កញ្ញា​ ដែល​ឈុត​ទាំង​អស់នេះ​ពិតជា​ពិសេស​មាន​ន័យ​ខ្លាំង​ណាស់​ ជាមួយ​គូ​ស្វាមីភរិយា​ ។​ ចាប់​តាំង​ពី​លោក​គ្រង​ខោអាវ​បែប​នេះ​មក​ មាន​គេ​សួរនាំ​ច្រើន​ថា​ ស្អាត​សមជា​លក្ខណៈ​ប្រពៃណី​មែន​។​

លោក​ថា​ យ៉ាងណា​នេះ​គ្រាន់តែ​ជា​ការ​ថត​សម្តែង​ប៉ុណ្ណោះ​ ។​ តែអ្វី​ដែល​លោក​កត់សម្គាល់​ឃើញ​ថា​ ឈុត​សំលៀក​បំពាក់​ទាំងនោះ​ស្អាត​​ ហើយ​រ៉ូ​ប​កូនក្រមុំ​វិញ​ នាំ​យក​មក​ពី​ហុងកុង​មាន​តម្លៃ​ជិត​១​ម៉ឺន​ដុល្លារ​ឯណោះ អម​ដោយ​គ្រឿង​ត្បូង​ក្នុង​ឈុត​ខ្សែ​.ក​ ក្រវិល​
សុ​ទ្ធ​​តែ​មាន​តម្លៃ​ កាន់តែ​ជួយ​លើក​សម្រស់ឱ្យ​ប្រសើរ​ឡើង​​ផង​​ដែរ ​។ ​