ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​បារាំង​គ្រោង​ចេញ​ច្បាប់​ហាម​ប្រើ​ភាជន៍​ច្នៃ​ពី​ប្លា​ស្ទិ​ក

7 ឆ្នាំ មុន

« វ៉ា​ស៊ី​ន​តោន​ប៉ុស្តិ៍​» របស់​សហរដ្ឋអាមេរិក កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បារាំង គឺជា​ប្រទេស​ដំបូង​គេ​គ្រោង​ចេញ​ច្បាប់​ហាមប្រាម​ប្រើ​ភាជន៍ ផ្សេង​ៗ​រួម​មាន ចាន ពែង ស្លាបព្រា សម និង​កាំបិត ច្នៃ​ពី​ប្លា​ស្ទិ​ក

« វ៉ា​ស៊ី​ន​តោន​ប៉ុស្តិ៍​» របស់​សហរដ្ឋអាមេរិក កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បារាំង គឺជា​ប្រទេស​ដំបូង​គេ​គ្រោង​ចេញ​ច្បាប់​ហាមប្រាម​ប្រើ​ភាជន៍ ផ្សេង​ៗ​រួម​មាន ចាន ពែង ស្លាបព្រា សម និង​កាំបិត ច្នៃ​ពី​ប្លា​ស្ទិ​ក នឹង​ដោយ​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​២០២០ ។

សេចក្តីព្រៀងច្បាប់​នោះ​គឺជា​ផ្នែក​មួយ​នៃ​ច្បាប់​ស្តី​ពី​កំណែទម្រង់​ផ្នែក​បរិស្ថាន ដូច​គ្នា​ដែរ​នឹង​ការ​ប្រកាស​ហាម​ប្រើ​ថង់​ប្លា​ស្ទិ​ក​នៅ​ទីផ្សារ និង​តាម​ហាង​ទំនិញ​កាលពី​ខែកក្កដា ក្នុង​រដ្ឋ​ជា​ច្រើន​ក្នុង​សហរដ្ឋអាមេរិក ។ ការ​ហាម​ប្រើ​ភាជន៍​នានា​ដែល​ច្នៃ​ពី​ប្លា​ស្ទិ​ក​នេះ មិន​ធ្លាប់​មាន​ពី​មុន​មក​ទេ ។ គោល​គំនិត​នោះ​កើតឡើង​នៅ​ក្នុង​កិច្ច​ពិភាក្សា​នៃ​ដំណោះ​ស្រាយ​កម្តៅ​ផែនដី​ដែល​កើត​មាននៅ​ក្រុងប៉ារីស កាលពី​ឆ្នាំ​មុន ក្នុង​ទិស​ដៅ​ដើម្បី​គាំទ្រ​ដល់​ប្រព័ន្ធ​សេដ្ឋកិច្ច​ដែល​លាតសន្ធឹង​នៅ​លើ​ពិភពលោក ។

ការ​ចេញ​ម៉ូ​ដ​ផលិតផល​រហូត​ដល់​ដំណាក់កាល​កែ​ច្នៃ​ផលិតផល​ពី​ប្លា​ស្ទិ​ក​គឺជា​វត្ថុ​មិន​អាច​រលាយ​បាន​ក្នុង​ធម្មជាតិ គ្រាន់តែ​បាត់បង់​ស្ថានភាព និង​ក្លាយជា​វត្ថុ​រួញ ឬ​ផុយ​ស្រួយ ដែល​គ្រោះថ្នាក់​ទៅ​លើ​វត្ថុ​មានជីវិត​ក្នុង​ធម្មជាតិ ដែល​មិន​អាច​ចែករំលែក​បាន​ថា តើ​វត្ថុ​នេះ​ជា​ប្លា​ស្ទិ​ក ឬ​ជា​អ្វី​ជា​ពិសេស​នៅ​ក្នុង​មហាសមុទ្រ ។

ក្រៅពី​ផលប​ប៉ះពាល់​ដល់​ប្រព័ន្ធ​នៃ​ការ​រស់នៅ​នោះ ចរន្ត​នៃ​ការ​ផលិត​ឧបករណ៍​ប្លា​ស្ទិ​ក​ត្រូវ​ពឹងផ្អែក​លើ​ប្រេង​ឆៅ​យ៉ាងច្រើន គឺជា​កត្តា​ដែល​មាន​សកម្មភាព​ដ៏​សំខាន់​ដល់​ការ​កកើត​ប​ម្លា​ស់​ប្តូរ​អាកាសធាតុ ។

លោក​ប្រធានាធិបតី Francois Hollande របស់​បារាំង​ថ្លែង​ថា បទដ្ឋាន​នោះ​នឹង​តម្រូវ​ឱ្យ​បារាំង​ក្លាយជា​ប្រទេស​គំរូ​លើ​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​កម្តៅ ការ​ប្រើ​ថាមពល​ពី​ប្រភព​ជា​ច្រើន និង​បង្កើន​ការ​ប្រើ​ថាមពល​ពី​ធម្មជាតិ ដោត​រំពឹង​ថា​នឹង​ចាប់ផ្តើម​ទៅ​លើ​ហាង​អាហារ​កុម្ម​ង់ និង​រថយន្ត​លក់​ចំណីអាហារ​នានា​នៅ​ក្នុង​ប្រទេស ៕