ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍​ភេទ​ទី​3 ប្តី​ពពោះ​សម្រាលកូន​ជំនួស​ប្រពន្ធ

7 ឆ្នាំ មុន

ចាត់​ទុក​ថា​ជា​រឿង​ចម្លែក​មួយ​ដែល​បុរស​ជា​ប្តី​ពពោះ​សម្រាលកូន​ជំនួស​ប្រពន្ធ ដោយ​ពួក​គេ​ជា​គូស្នេហ៍​ភេទ​ទី​៣ ។ លោក Fernando Machado និង​នាង Diane Rodriguez រស់នៅ​អេក្វាទ័រ ប្រាថ្នា​ចង់​មានកូន​បង្កើត

ចាត់​ទុក​ថា​ជា​រឿង​ចម្លែក​មួយ​ដែល​បុរស​ជា​ប្តី​ពពោះ​សម្រាលកូន​ជំនួស​ប្រពន្ធ ដោយ​ពួក​គេ​ជា​គូស្នេហ៍​ភេទ​ទី​៣ ។ លោក Fernando Machado និង​នាង Diane Rodriguez រស់នៅ​អេក្វាទ័រ ប្រាថ្នា​ចង់​មានកូន​បង្កើត​ជា​ក្រុម​គ្រួសារ​ដូច​ប្តី​-​ប្រពន្ធ​ទូទៅ​ដែរ ហើយ​ទីបំផុត​បាន​សម្រេច​បំណង ។

អ្វី​ដែល​ជា​លក្ខណៈ​ពិសេស​ជាងគេ គឺ​អ្នក​ទាំង​២​ជា​មនុស្ស​ភេទ​ទី​៣ គឺ​លោក Fernando មាន​ភេទ​ពី​កំណើត​ជា​ស្ត្រី ឯ​នាង​Diane ជា​បុរស ។ ក្តី​ប្រាថ្នា​ចង់​មានកូន​របស់​អ្នក​ទាំង​២​គឺ​គ្មាន​បញ្ហា​អ្វី​ឡើយ ព្រោះ​ពួក​គេ​មិន​បាន​វះកាត់​កែ​ភេទ ដូច្នេះ​អាច​ផ្តល់​កំណើត​ទារក​ក្នុង​វិធីសាស្ត្រ​ធម្មជាតិ​បាន ។

កាលពី​ថ្ងៃ​ទី​២៤ កញ្ញា ២០១៦ វេ​ប​សាយ «Independence» ផ្សាយ​ថា លោក Fernando Machado សម្រាល​កូនប្រុស ហើយ​ក្លាយជា​បុរស​ដំបូង​របស់​អាហ្វ្រិក​ដែល​អាច​ផ្តល់​កំណើត​ដល់​ទារក ។ ក្រោយ​ពី​សម្រាលកូន​ដំបូង​នេះ​មក​ពួក​គេ​នៅ​មាន​ទិស​ដៅ​ពង្រីក​ក្រុម​គ្រួសារ​បន្ថែម​ទៀត ។

លោក Fernando Machado និយាយ​ថា «​យើង​ប្រៀប​ដូច​ជា​ក្រុម​គ្រួសារ​ដទៃ​ទៀត​ដែរ ទោះបីជា​មាន​នរណា​ម្នាក់​គិត​ថា​យើង​គ្មាន​សិទ្ធិ​ធ្វើ​បែប​នេះ​ក្តី ប៉ុន្តែ​យើង​ក៏​ដូច​អ្នក​ផ្សេង​ដែរ​យើង​រស់នៅ​ដូច​បុរស និង​ស្ត្រី​ទូទៅ​» ។

ចំណែក​នាង​Diane និយាយ​ថា «​ខ្ញុំ​មិន​ដែល​គិត​ពី​មុន​ថា នឹង​មានឱកាស​ក្លាយជា​ម្តាយ​ទេ ។ ការ​ក្លាយជា​ម្តាយ​មិនមែន​ជា​រឿង​ដែល​ខ្ញុំ​ធ្លាប់​គិត​ថា​ធ្វើ​បាន​ទេ ៕