ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃចូលឆ្នាំ ថ្ងៃទី២ ភ្នំពេញ ទទួលបានអ្នកទេសចរ ៦៥០០០នាក់ លើសថ្ងៃទី១ ជាង ២ម៉ឺននាក់​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ លោក​ ម៉េត​ មាស​ភក្តី​ អ្នក​នាំពាក្យ​រដ្ឋបាល​រាជធានីភ្នំពេញ​ បានឱ្យ​ដឹង​ថា​ សម្រាប់​ថ្ងៃ​ទី២ នៃពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ចំនួន…

ភ្នំពេញ៖ លោក​ ម៉េត​ មាស​ភក្តី​ អ្នក​នាំពាក្យ​រដ្ឋបាល​រាជធានីភ្នំពេញ​ បានឱ្យ​ដឹង​ថា​ សម្រាប់​ថ្ងៃ​ទី២ នៃពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ចំនួន ​៦៥០០០​នាក់ មកចូលរួមលេងកម្សាន្ត លើសថ្ងៃទី១ ជាង ២ម៉ឺននាក់។ ក្នុងនោះ នៅវត្តភ្នំ ដែលរៀបចំព្រឹត្តិការណ៍សង្ក្រាន្តវត្តភ្នំ មានអ្នកចូលរួមលេងកម្សាន្ត ច្រើនជាងគេ ទាំងថ្ងៃទី១ និងថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ​។

យ៉ាងណាក៏ដោយ នៅវត្តភ្នំ តម្លៃសំបុត្រផ្ញើម៉ូតូ ថ្លៃដល់ ៤០០០រៀល ក្នុងម៉ូតូ ១គ្រឿង។ រហូតដល់យប់​ថ្ងៃទី១៥​ ខែមេសា ត្រូវនឹងថ្ងៃចូលឆ្នាំ ថ្ងៃទី២ គឺ​នៅវត្តភ្នំ កកស្ទះចរាចរណ៍យ៉ាងខ្លាំង នៅតំបន់ជុំវិញ ដោយនៅផ្លូវព្រះនរោត្តម កកស្ទះដល់ស្ពាននាគ ដោយសារតែមានអ្នកទៅលេងច្រើន ហើយ​កន្លែងផ្ញើម៉ូតូ ក៏បានពង្រីក​ដល់​ចិញ្ចើមផ្លូវនៅរតនាគារជាតិ ជាប់ស្ពាននាគ និងសួនច្បារ​ផ្សារចាស់​។

នៅជិតៗវត្តភ្នំ នៅព្រលប់ថ្ងៃទី១៥មេសានេះ មានអ្នកលេងបាញ់ទឹក ដោយក្មេងៗ នៅលើឡាន និងតទុយោ​ពីតាមផ្ទះ បាញ់​លើអ្នកធ្វើដំណើរតែម្តង។ ករណីលេងបាញ់ទឹក ជះទឹក និងប៉ាតម្សៅ ត្រូវបាន​ក្មេងៗ លេងនៅថ្ងៃ​ចូលឆ្នាំនេះ នៅភ្នំពេញ និងតាមបណ្តាខេត្ត ស្រុកភូមិនានា ទូទាំងប្រទេស៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ