ស្ត្រីទទួលទានគ្រឿងស្រវឹង១៤ដងឬច្រើនជាងនេះក្នុងមួយសប្តាហ៍ អាចនឹងថយចុះ១៨ ភាគរយនៃសមត្ថភាពមានកូនរបស់ពួកគេ នេះបើយោងតាមការសិក្សាមួយបានរកឃើញ។ ការរកឃើញនេះបានបង្ហាញថា ការផឹកស្រាកម្រិតមធ្យមទៅទាប ប្រហែលជាប្រាំពីរដងក្នុងមួយសប្តាហ៍ ហាក់ដូចជាមិនមានឥទ្ធិពលលើការមានកូនរបស់ស្ត្រីទេ ។
ទោះជាយ៉ាងណា ប្តីប្រពន្ធត្រូវតែជៀស វាងការសេពគ្រឿងស្រវឹងក្នុង អំឡុង ពេល បង្កកំណើតរហូតដល់ពួកគេច្បាស់ថា ការធ្វើតេស្តមានផ្ទៃពោះវិជ្ជមាន ព្រោះទារកអាចទទួលរងគ្រោះពីការសេពគ្រឿងស្រវឹង ក្នុងអំឡុងពេល ប៉ុន្មានសប្តាហ៍ដំបូងបន្ទាប់ពីបង្កកំណើត ។
ស្ត្រី Annie Britton មកពីសាកលវិទ្យាល័យ College London បានឱ្យដឹងក្នុងបទវិចារណកថា៖ «ការសេពគ្រឿងស្រវឹងក្នុងកម្រិតមធ្យមមិនប៉ះពាល់ដល់ការមានកូនទេ» ។ នៅក្នុងប្រទេសអភិវឌ្ឍន៍ គូស្វាមីភរិយារហូតដល់ទៅ២៤ភាគរយជួបប្រទះនឹងបញ្ហាគ្មានកូន ។
យោងតាមគោលការណ៍ណែនាំជាផ្លូវការនៅក្នុងប្រទេសជាច្រើនរួមទាំងប្រទេសអង់គ្លេស សហរដ្ឋអាមេរិក និងប្រទេសដាណឺម៉ាកបានណែនាំឲ្យស្ត្រីដែលកំពុងព្យាយាមចង់មានផ្ទៃពោះ ជៀសឲ្យឆ្ងាយពីការទទួលទានគ្រឿងស្រវឹង។ ប៉ុន្តែតើការទទួលទានគ្រឿងស្រវឹងអាចនឹងប៉ះពាល់ដល់ការមានកូនដល់ស្ត្រីពិតប្រាកដឬយា៉ងណានោះ គឺមិនទាន់ច្បាស់លាស់នៅឡើយទេ ការសិក្សានឹងត្រូវធ្វើ បន្តនៅពេលក្រោយ៕
ចែករំលែកព័តមាននេះ