ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវតែរកអ្នកបើកឡាននេះ​ឱ្យឃើញ

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ត្រូវ​រថយន្ត​បុក​ស្លា.ប់​ស្ថិតលើ​ផ្លូវជាតិ​លេខ​៥៧B កាលពី​វេលា​ម៉ោង​០៤ និង៤០​នាទី​រសៀល​ថ្ងៃ​ទី​២៦​កញ្ញា ​ក្នុង​ភូមិ​បន្សាយ​ត្រែង ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​បញ្ច្រាសទិស​​​រថយន្ត ​ហើយ​​អ្នក​បើក​នោះ ​បាន​រត់​ចោល​រថយន្ត​បាត់ ។

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ត្រូវ​រថយន្ត​បុក​ស្លាប់​ស្ថិតលើ​ផ្លូវជាតិ​លេខ​៥៧B កាលពី​វេលា​ម៉ោង​០៤ និង៤០​នាទី​រសៀល​ថ្ងៃ​ទី​២៦​កញ្ញា ​ក្នុង​ភូមិ​បន្សាយ​ត្រែង ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល ខណៈ​ដែល​ជន​រង​គ្រោះ​ កំពុង​ជិះ​ម៉ូតូ​បញ្ច្រាសទិសជាមួយ​​​​រថយន្ត ​ហើយ​​អ្នក​បើក​នោះបាន​រត់​ចោល​រថយន្ត​បាត់ ។

មន្ត្រី​ចរាចរ​ណ៍​​បានឱ្យ​​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ឈឹ​ម កំសត់ ​អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​លាវ ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល ជិះ​ម៉ូ​តួ​ពី​​លិចទៅ​កើត  ។ រីឯ​រថយន្ត​ម៉ាក​ហា​យ​ឡិន​ឌ័​រ ពាក់​ស្លាក​លេខ​ភ្នំពេញ 2M-1881​ អ្នក​បើក​​​រត់​ចោល​រថយន្ត ក្រោយ​បង្ក​គ្រោះ​ថ្នាក់​ ។

មន្ត្រី​ដដែល​បន្ត​ថា រថយន្ត​បង្ក​បាន​បើក​ក្នុង​ល្បឿន​លឿន ហើយ​បាន​ជ្រុល​ចង្កូត​ទៅ​បុក​អ្នក​ជិះ​ម៉ួ​តូ ពេញទំហឹង​ពេល​កំពុង​ធ្វើ​ដំណើរ​​បញ្ច្រាសទិស​គ្នា បណ្ដាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​ស្លាប់ ​នៅ​កន្លែង​កើត​ហេតុតែ​ម្ដង ​។ សាក្សី​និយាយ​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បើក​ពី​ទិស​ខាងកើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន លុះដល់​ចំណុច​​កើតហេតុ មិនដឹង​យ៉ាងម៉េច​ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​ដែល​ជិះ​បញ្ច្រាសទិស​គ្នា​។

សាក្សី​ដដែល​បញ្ជាក់​ថា ក្រោយ​ពី​បង្ក​គ្រោះថ្នាក់ គេ​ឃើញ​អ្នកបើកបរ​រថយន្ត​បាន​ឈប់ រួច​បើកទ្វា​ចុះ​រត់គេច​ខ្លួន​ចោល​រថយន្ត​បាត់​ភ្លាម​ៗ​ដែរ លុះ​បន្តិច​ក្រោយមក​ទើប​សមត្ថកិច្ច​មក​ដល់​។

​បើ​តាម​ការ​ពិនិត្យ​ស្លាកស្នាម​នៅ​កន្លែង​កើតហេតុ និង​ស្ដាប់​ការ​បំភ្លឺ​ពី​សាក្សី គឺ​កំហុស​ភាគច្រើន​ បណ្ដាល​មក​ពី​ភាគី​រថយន្ត ដែល​បើក​លឿនខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ​រហូត​ដល់​ស្លាប់​មនុស្ស​បែប​នេះ​។ មន្ត្រី​ខាងលើ​បញ្ជាក់​ថា ក្រោយ​ពី​ធ្វើការ​វាស់វែង និង​ធ្វើ​កំណត់ហេតុ​មន្ត្រី​ចរាចរ​ណ៏​បាន​នាំ​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏​ខេត្ត​ហើយ ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។