ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ពី​ផ្ទះ​មួយ​យប់​ស្អែក ឡើង​អ្នក​ច្រូតស្មៅ​គោ​ប្រទះ​ឃើញ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖​បុរស​អ្នកលក់​ចេកចៀន​ម្នាក់ បាន​ចាក​ចេញពីផ្ទះ​ទាំង​ពាក់កណ្ដាល​អា​ធ្រា​ត្រ ដោយ​មិនដឹង​ថា​ទៅ ណា​នោះ​ឡើយ ចុះ​ណែ​កឯ​ប្រពន្ធ​កូន និង​អ្នក​ភូមិ បាន​នាំ​គ្មា​ដើរ​តាម​រក​គ្រប់​ទីកន្លែង

រាជធានី​ភ្នំពេញ​៖​បុរស​អ្នកលក់​ចេកចៀន​ម្នាក់ បាន​ចាក​ចេញពីផ្ទះ​ទាំង​ពាក់កណ្ដាល​អា​ធ្រា​ត្រ ដោយ​មិនដឹង​ថា​ទៅ ណា​នោះ​ឡើយ ចុះ​ណែ​កឯ​ប្រពន្ធ​កូន និង​អ្នក​ភូមិ បាន​នាំ​គ្មា​ដើរ​តាម​រក​គ្រប់​ទីកន្លែង ប៉ុន្តែ​មិន​បាន​ប្រទះ​ឃើញ​នោះ​ឡើយ​។ លុះ​ព្រឹក​ឡើង​ថ្ងៃ​បន្ទាប់ បាន​តាម​រក​ទៀត​ប៉ុន្តែ​នៅ​តែ​មិនឃើញ​ដដែល​។ រហូត​ដល់​វេលា​ល្ងាច ទើប​មាន​បុរស​ម្នាក់​ទៅ​ច្រូតស្មៅ​ឲ្យ​គោ​ស៊ី បាន​ប្រទះ​ឃើញ​បុរស​នោះ ដេក​ស្លាប់​នៅ​ក្នុង​ទឹក​ស្រែ​បាត់​ទៅ​ហើយ ដែល​មិនដឹង​ថា​គាត់​ត្រូវ​ខ្យល់គ​ដួល​ចូល​ក្នុង​ទឹក បណ្ដាល​ឲ្យ​ឈ្លក់​ស្លាប់ ឬ​បែប​ណា​នោះ​ឡើយ ប៉ុន្តែ​នគរបាល​បាន​ពិនិត្យ​ឃើញ​ថា គាត់​ស្លាប់​ដោយសារ​លង់ទឹក​។

ហេតុ​ការ​ណ៏​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី ល្ងាច​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦ ចំណុច​វាលស្រែ ស្ថិត​នៅ​ក្នុងភូមិ​ចំការ​ត្បែង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ នគរបាល​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ច​យ នូ អាយុ​៤១​ឆ្នាំ មុខរបរ​លក់​ចេកចៀន​នៅ​ម្ដុំ​ផ្សារ​ថ្នល់ទទឹង ភូមិ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្ដាល និង​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​និង​មាន ប្រពន្ធ​ឈ្មោះ​សំ មឿ​ន អាយុ​៣៧​ឆ្នាំ មានកូន​៣​នាក់​ប្រុស​ម្នាក់​និង​ស្រី​២​នាក់​នៅ​ក្នុង​បន្ទុកគ្រួសារ​។

ហើយ​ក្រោយ​ពេល​ដែល ឃើញ​បុរស​ជា​ប្ដី​ស្លាប់​ប្រពន្ធ​និង​កូន​បាន​ស្រែក ទ្រ​ហ៊ោ​យំ​គួរ​ឲ្យ​អាណិត អាសូរ​និង​សង្វេគ​យ៉ាង​ខ្លាំង​។ ស្ត្រី​ជា​ប្រពន្ធ​បានឱ្យ​ដឹង​ថា គាត់​និង​ប្ដី​បាន​ចាក​ចេញពី​ស្រុក​កំណើត នៅ​ក្នុងភូមិ​ខាងលើ ទៅ​លក់​ចេកចៀន នៅ​ម្ដុំ​ផ្សារ​ថ្នល់ទទឹង​និង​បាន​ជួល​ផ្ទះ​នៅ​ទីនោះ​ស្នាក់​នៅ ដោយឡែក​នៅ​មុន​ពេល​កើតហេតុ បាន​នាំ​គ្នា ត្រឡប់​មក​លេង​ស្រុក​វិញ ព្រោះ​ដល់​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ និង​បាន​យក​លុយ ព្រមទាំង​របស់របរ​មួយ​ចំនួន​មក ជាមួយ​ដើម្បី​ជូន​ម្តាយ​ឪពុក​។

លុះ​ក្រោយ​ពេល​មក​ដល់​ផ្ទះ រហូត ដល់​ម៉ោង​១២​យប់​រំលង​អ​ធ្រា​ត ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៦ ស្រាប់តែ បាត់​ប្ដី​គាត់​ពី​ផ្ទះ ដោយ​មិនដឹង​ថា​គាត់​ទៅ​ណា​នោះ​ទេ​គឺ​បាត់​ឈឹង​តែ​ម្ដង ពេល​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ ផ្អើល​ដល់​អ្នកស្រុក​នាំ​គ្នា​ជួយ តាមរ​កប៉ុន្តែ​រក​មិនឃើញ ឡើយ​។​លុះដល់ វេលា​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា បាន​តាម​រក​ទៀត​នៅ​តែ​មិនឃើញ​ដដែល ជា​ហេតុ​បង្ក​ឲ្យ​ពួក​គាត់​មានការ​ព្រួយ បារម្ភ​យ៉ាង​ខ្លាំង​។

ស្ត្រី​រូប​នោះ​បាន​បន្ត​ថា រហូត​ដល់​វេលា​ល្ងាច​ថ្ងៃ​ដដែល មាន​បុរស​ម្នាក់​ទៅ​ច្រូតស្មៅ នៅ​ត្រង់​ចំណុច​កើតហេតុ បាន​ប្រទះ​ឃើញ បុរស​នោះ​ដេក​ស្លាប់​នៅ​ក្នុង​ទឹក​ស្រែ​បាត់​ទៅ​ហើយ ទើបរ​ត់ទៅ​ប្រាប់​គាត់ និង​កូន​ៗ ឲ្យ​ទៅ​មើល និង​បាន​ស្រង់​សាកសព​ឡើងគោក ហើយ​គាត់​ស្ទើ​តែ​មិន​ជឿ​ថា​ប្ដី ត្រូវ​ស្លាប់​ក្នុង​ស្ថានភាព​បែប​នឹង​ឡើយ​៕