ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ដូច​ភ្លៀងរលឹម ឃាត់ខ្លួន​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​១២​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ និង​កម្លាំង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​សហការ​គ្នា​ចុះ​បង្ក្រាប ហើយ​បាន​ឃាត់ខ្លួន​អ្នក​ប្រើប្រាស់​ចំនួន​១២​នាក់

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ និង​កម្លាំង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​សហការ​គ្នា​ចុះ​បង្ក្រាប ហើយ​បាន​ឃាត់ខ្លួន​អ្នក​ប្រើប្រាស់​ចំនួន​១២​នាក់ និង​ដកហូត​ថ្នាំ​ញៀន​បាន​ចំនួន​២​កញ្ចប់​តូច​ផង​ដែរ​។ ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​វរៈ​សេនី​ឯក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ នៅ​ចំណុច​ក្នុង​ប្លុក​បឹង​ឈូក មុខ​ពេទ្យ​លោកសង្ឃ កាលពី​ម៉ោង​៩​និង​០០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

លោក​វរៈសេនីយឯក ម៉ក់ ហុង អធិការ​ខណ្ឌ បាន​មាន​ប្រាប់​ឲ្យ​ដឹង​ថា ដោយ​មាន​បទបញ្ជា​ពី​ឯកឧត្តម​ឧត្តមសេនីយ ជួន​សុវណ្ណ ស្នងការ​រាជធានី​ភ្នំពេញ បញ្ជា​មក​លោក​ឲ្យ​ចុះ​សហ​ការណ៍ និង​ធ្វើ​រដ្ឋបាល​នៅ​ចំណុច​ខាងលើ ដែល​ជា​តំបន់​ស្មុគស្មាញ ទើប​លោក​បាន​បង្គាប់​សមត្ថកិច្ច​មូលដ្ឋាន​ដឹកនាំ​កម្លាំង​ចុះ​មក​បង្ក្រាប​ដូច​ភ្លៀងរលឹម​ក្នុង​នោះ​ឃាត់ខ្លួន​ក្មេង​ដែល​តែងតែ​ដើរ​លេង​មិន​ចូល​ផ្ទះ និង​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​បាន​១២​នាក់ ដកហូត​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន និង​គ្រឿងញៀន​បាន​២​កញ្ចប់​តូច​។

បច្ចុប្បន្ន​ក្រុម​ប្រើប្រាស់​គ្រឿងញៀន​រួម​ទាំង​វត្ថុ​តាង​ខាងលើ​ត្រូវ​បាន​នាំ​ខ្លួន​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ធ្វើតេស្ត​ទឹកនោម រួចកសាងសំណុំរៀងដាក់បន្ទុក​ឡើង​តុលាការ​៕