ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​តាម​ទៅ​បង្ក្រាប​ក្រុម​ចោរ ដល់ទី​តាំង​កែ​ច្នៃ​រថយន្ត​ដែល​លួច​បាន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​សំណាក់​លោក យឹ​ម សា​រ៉ា​ន់ នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦​នេះ បាន​ចុះ​ទៅ​សហការ​ជាមួយ​កម្លាំង

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​សំណាក់​លោក យឹ​ម សា​រ៉ា​ន់ នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦​នេះ បាន​ចុះ​ទៅ​សហការ​ជាមួយ​កម្លាំង នគរបាល​ស្រុក​ពញាឮ ខេត្តកណ្តាល តាម​បង្ក្រាប​ដល់ទី​តាំង​កែ​ច្នៃ​រថយន្ត​មួយ​កន្លែង​របស់​ក្រុម​ចោរ ក្រោយ​ពី​ពួក​គេ​លួច​បាន​។

លោកអធិការ យឹ​ម សា​រ៉ា​ន់ បាន​បញ្ជាក់​ថា ប្រតិបត្តិការ​តាម​បង្ក្រាប​ក្រុម​ចោរ​កែ​ច្នៃ​រថយន្ត​ខាងលើ​នេះ បាន​ធ្វើ​ឡើង​ក្រោម​បញ្ជា​ផ្ទាល់​ពី​សំណាក់​នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ បន្ទាប់​ពី​មាន​ហេតុការណ៍​ចោរលួច​រថយន្ត​មួយ​គ្រឿង​ម៉ាក​តូ​យូ​តា​១២​កៅអី នៅ​ម្តុំ​កា​ណា​ស៊ី​ធី តាម​ផ្លូវ​វេ​ង​ស្រេង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​យប់​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៦​។

លោក​អធិការ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ថា មាន​ករណី​បាត់​រថយន្ត តូ​យូ​តា​១២​កៅអី នៅ​ម្តុំ​កា​ណា​ស៊ី​ធី​វេ​ង​ស្រេង​កាលពី​យប់មិញ នៅ​រសៀល​ថ្ងៃនេះ កម្លាំង​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​អធិការដ្ឋាន​ស្រុក​ពញាឮ បាន​ចុះ​ដល់ទី​តាំង​ផ្ទះ​ជនសង្ស័យ ហើយ​បាន​ហូត​បាន​រថយន្ត​១២​កៅអី ដែល​កំពុង​ប្តូរ​ពណ៌ និង​សម្ភារ​រួម​ទាំង​ស្លាក​លេខ​មួយ​ចំនួន​ផង​ដែរ​»​។

បើ​តាម​លោក​អធិការ សម្រាប់​ជនសង្ស័យ និង​ជា​ម្ចាស់ផ្ទះ​ឈ្មោះ ប្រាក់ រឹ​ទ្ឋ អាយុ​៣៤​ឆ្នាំ បាន​រត់គេច​ខ្លួន​បាត់​។ មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា តាម​ការ​សួរនាំ​គឺ មាន​រថយន្ត​ជា​ច្រើន​គ្រឿង​ដែល​បាត់​កន្លង​ទៅ ត្រូវ​បាន​ជនសង្ស័យ​យក​ទៅ​កែ​ច្នៃ​នៅ​ទី​នេះ មុន​ពេល​លក់​បន្ត​ទៀត​៕