ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​ថ្មី​ត្រឹមតែ​១៩​នាក់ ជា​សះស្បើយ​២៣​នាក់ និង​គ្មាន​អ្នក​ស្លា​.​ប់

2 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួងសុខាភិបាល បាន​បញ្ជាក់​ថា រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​តែ​១៩​នាក់ ព្យាបាល​ជា​សះស្បើយ​ចំនួន​២៣​នាក់ និង​អ្នក​ស្លា​.​ប់​គ្មាន​នោះ​ទេ​

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បាន​បញ្ជាក់​ថា រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​តែ​១៩​នាក់ ព្យាបាល​ជា​សះស្បើយ​ចំនួន​២៣​នាក់ និង​អ្នក​ស្លា​.​ប់​គ្មាន​នោះ​ទេ​។

ក្រសួង​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២២​ថា រក​ឃើញ​អ្នក​ឆ្លង​ថ្មី ចំនួន ១៩ នាក់​ទៀត (​អូ​មី​ក្រុង​ទាំងអស់​) ជា​សះស្បើយ​ចំនួន ២៣ នាក់ និង​អ្នក​ស្លា​.​ប់​គ្មាន​។ ក្នុង​ចំណោម​អ្នក​ឆ្លង ករណី​ឆ្លង​សហគមន៍​ចំនួន ១៩ នាក់ (​អូ​មី​ក្រុង​) អ្នកដំណើរ​ពី​បរទេស គ្មាន​។ ហើយ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២២ កម្ពុជា មាន​អ្នក​ឆ្លង​សរុប ១៣៦ ០៣២ នាក់ អ្នកជា​សះស្បើយ ១៣២ ៧៣២ នាក់ និង​អ្នក​ស្លា​.​ប់ ៣ ០៥៥ នាក់​។

ក្រសួង​ក៏​បាន​ឲ្យ​ដឹង​ថា កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២២ បាន​ចាក់​លើ​ប្រជាជន​អាយុ​ពី​១៨​ឆ្នាំ​ឡើង មាន ១០២,៧៣% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០​លាន​នាក់​។ លើ​កុមារ​-​យុវវ័យ​អាយុ​ពី ១២​ឆ្នាំ ទៅ​ក្រោម ១៨​ឆ្នាំ មាន ១០០,១៨% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១,៨២៧,៣៤៨ នាក់​។ លើ​កុមារ​អាយុ​ពី ០៦​ឆ្នាំ ដល់​ក្រោម ១២​ឆ្នាំ មាន ១០៧,៨៧% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ១,៨៩៧, ៣៨២ នាក់​។

លើ​កុមារ​អាយុ ០៥​ឆ្នាំ មាន ១២៤,៦៣% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ៣០៤,៣១៧ នាក់​។ លើ​កុមារ​អាយុ ០៣​ឆ្នាំ ដល់​ក្រោម ០៥​ឆ្នាំ មាន ៥២,៥៣% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ៦១០,៧៣០ នាក់​។​សរុប -​លទ្ធផល​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ១៦​លាន​នាក់ មាន ៩២,៨២% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ