ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ​អង្គរ​ប្រគល់​ម៉ូតូ​៦​គ្រឿង ទូរស័ព្ទ និង​សាច់ប្រាក់​ជូន​ដល់​ន​អតិថិជន​របស់​ខ្លួន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនស្រា​បៀរ​អង្គរ​នៅ​តែ​បន្ត​ផ្តល់​ឱកាស​ជូន​ដល់​អតិថិជន​ឈ្នះ​រង្វាន់​ជា​សម្ភារប្រើប្រាស់ និង​រង្វាន់​ជា​សាច់ប្រាក់​លាន​រៀល​ជា​បន្តបន្ទាប់ ក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​របស់​ខ្លួន​គ្រប់ពេល​។

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនស្រា​បៀរ​អង្គរ​នៅ​តែ​បន្ត​ផ្តល់​ឱកាស​ជូន​ដល់​អតិថិជន​ឈ្នះ​រង្វាន់​ជា​សម្ភារប្រើប្រាស់ និង​រង្វាន់​ជា​សាច់ប្រាក់​លាន​រៀល​ជា​បន្តបន្ទាប់ ក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​របស់​ខ្លួន​គ្រប់ពេល​។ ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ក្រុមហ៊ុន​បាន​ប្រគល់​រង្វាន់​រង្វាន់​ម៉ូតូ​៦​គ្រឿង ទូរស័ព្ទ​ដៃ​៣​គ្រឿង និង​ទឹកប្រាក់​៥​លាន​រៀល​ចំនួន​៧​រង្វាន់​ទៅ​ដល់​អតិថិជន​ឈ្នះ​ក្នុង​កម្មវិធី​នៅ​ភោជនីយដ្ឋាន រហាត់​លាភ​១ ស្ថិ​នៅ​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា​។

លោក ឃួ​ន ច័ន្ទ​តូ អ្នក​ឈ្នះ​រង្វាន់​ម៉ូតូ​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០១៦ ពី​ក្រុមហ៊ុន​បានឱ្យ​ដឹង​ថា ពី​មុន​លោក​មិន​ជឿ​ថា​លោក​អាច​ត្រូវ​រង្វាន់​បែប​នេះ​ទេ ព្រោះ​លោក​គិត​ថា អ្នក​ដែល​ត្រូវ​រង្វាន់ គឺ​ទាល់តែ​គ្នា​គេ ទើប​គេ​ឱ្យ​ត្រូវ ប៉ុន្តែ​តែ​នៅ​ពេល​លោក​ត្រូវ​រង្វាន់​ដោយ​ខ្លួន​លោក​ផ្ទាល់ ទើប​លោក​ជឿ​ថា ស្រា​បៀរ​អង្គរ​ពិតជា​មាន​រង្វាន់​ពិតប្រាកដ​មែន​។ លោក​បន្ត​ថា លោក​សូម​ផ្ដាំ​ទៅ​អ្នកគាំទ្រ​ស្រា​បៀរ​អង្គ​រថា ស្រា​បៀរ​អង្គរ​ពិតជា​មាន​រង្វាន់​ពិតប្រាកដ​មែន ជាក់ស្ដែង​ថ្ងៃនេះ​មាន​អ្នក​ត្រូវ​រង្វាន់​ជា​ច្រើន​មាន​អ្នក​រស់នៅ​ភ្នំពេញ អ្នក​មក​ពី​បណ្ដា​ខេត្ត​មាន​កំពង់ស្ពឺ និង​កណ្ដាល​ជាដើម​។

តំណាង​ទីផ្សារ​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​បានឱ្យ​ដឹង​ថា សម្រាប់​កម្មវិធី​ប្រគល់​រង្វាន់​លើក​នេះ មាន​អ្នក​ឈ្នះ​រង្វាន់​ជា​ទឹកប្រាក់​៥​លាន​រៀល​ចំនួន​៧​នាក់ អ្នក​ឈ្នះ​រង្វាន់​ម៉ូតូ​៦​គ្រឿង និង​អ្នក​ឈ្នះ​រង្វាន់​ទូរស័ព្ទ​ដៃ​៣​គ្រឿង​។ លោក​ថា អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​៥​លាន​រៀល​ទាំង​៧​នាក់​មាន លោក ជីវ ឈួ​ង​ហេង រស់នៅ​ខេត្តកណ្ដាល​, លោក ស៊ុន សុខ​ជា រស់នៅ​ខេត្តកំពង់ស្ពឺ​, លោក មាស បូ​រិ​ទ្ធ​, លោក ឃី សុស​ល​, លោក ភឿ​ង អាំង​, លោក វ័​រ ច័ន្ទ​រ៉ា​វី និង​លោក អ៊ុ​ន នឿ​ន ដែល​អ្នក​ទាំង​៥​នាក់​នេះ រស់នៅ​ទីក្រុង​ភ្នំពេញ​។ ចំណែក​អ្នក​ឈ្នះ​រង្វាន់​ម៉ូតូ​ទាំង​៦​នាក់​មាន លោក អាន អន​, លោក តុ​ប ឡា​ត់​, លោក ឃួ​ន ច័ន្ទ​តូ​, លោក​ខាំ ប៉ុនណ្ណា​រិ​ទ្ធ​, លោក សុត មក​រា និង​លោក ឡង សុខ​រ៉ុ​ម ដែល​ពួក​គាត់​រស់នៅ​ទីក្រុង​ភ្នំពេញ​ដែរ និង​អតិថិជន​ដែល​ឈ្នះ​រង្វាន់​ទូរស័ព្ទ​ដៃ Iphone6s និង Samsung ទាំង​៣​រូប​មាន លោក ឃាង សុខ​ហេង​, លោក ហេង ស៊ី​ម៉េ​ង និង​លោក កែវ ចាន់​ណា​រិ​ទ្ធ ដែល​អ្នក​ទាំង​៣ នេះ ពួក​គាត់​រស់នៅ​ក្រុងភ្នំពេញ​ដូច​គ្នា​៕