ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​ ម៉​ម សូណ​ង់​ដូ ចូល​​ការពារ​បណ្ដឹងរបស់ខ្លួន

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោកតា​ ម៉​ម សូណ​ង់​ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដែល​បាន​ដាក់​បណ្ដឹងប្តឹង​ព្រះ​តេជ គុណ ប៊ុត ប៊ុ​ន​តិ​ញ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​នោះ បាន​ចូលខ្លួន​ឆ្លើយ​ការពារ​បណ្ដឹង​របស់​លោក​ កាលពី​​ព្រឹក​ថ្ងៃ​ទី​២៦ ​កញ្ញា ​២០១៦ ​។

រាជធានីភ្នំពេញ ៖ លោកតា​ ម៉​ម សូណ​ង់​ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដែល​បាន​ដាក់​បណ្ដឹងប្តឹង​ព្រះ​តេជ គុណ ប៊ុត ប៊ុ​ន​តិ​ញ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​នោះ បាន​ចូលខ្លួន​ឆ្លើយ​ការពារ​បណ្ដឹង​របស់​លោក​ កាលពី​​ព្រឹក​ថ្ងៃ​ទី​២៦ ​កញ្ញា ​២០១៦ ​។

នៅ​ក្នុង​ពាក្យបណ្តឹង​របស់​លោក​ម៉​ម សូណ​ង់​ដូ ចុះ​ថ្ងៃ​ទី​១ ​កញ្ញា ​២០១៦ បាន​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​លោក​ប្តឹង​ព្រះ​តេជគុណ ប៊ុត ប៊ិ​ន​តិ​ញ ដោយសារ​ព្រះ​អង្គ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​​ពិត តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិនាម​របស់​លោក និង​ប៉ះពាល់​ដល់ការងារ​គណបក្ស និង​ប៉ះពាល់​ដល់​ទឹកចិត្ត អ្នកគាំទ្រ​គណបក្ស ដែល​ទ​ង្វើ​នេះ គឺជា​បទ​បរិហារកេរ្តិ៍​សាធា​រណៈ​ តាម​មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ ​។

ពាក្យបណ្តឹង​បាន​​បញ្ជាក់​អង្គហេតុ​ថា នៅ​ថ្ងៃ​ទី​៣០ ​មេសា ឆ្នាំ​២០១៥ ព្រះ​តេជគុណ ប៊ុត ប៊ុ​ន​តិ​ញ បាន​ផុស​ខ្សែ​វី​ដេ​អូ​មួយ ដែល​បង្ហាញ​​ពី​រូប​ព្រះ​អង្គ ដែល​កំពុង​ថ្លែង​អត្ថាធិប្បាយ វិភាគ​នយោបាយ និង​សង្គម​។ នៅ​ក្នុង​បទ​អត្ថាធិប្បាយ​នោះ ព្រះ​អង្គ​បាន​មាន​បន្ទូល​ចោទ​មក​លើ​រូប​លោក និង​ភរិយា ថា ​«…​បែរ​ទៅ​ជាតា​ ម៉​ម សូណ​ង់​ដូ មក​ចរចា​ថ្លៃ​គ្នា សូម​ឱ្យ​​ប្រពន្ធ​គាត់ ឈរ​ជា​តំណាង​រាស្ត្រមុន​គាត់ ហើយ​គាត់​ចង់បាន​តំណែង ធំ​ជាង​នោះ​ទៀត ប៉ុន្តែ​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នោះ បាន​ព្រមព្រៀង​គ្នា ជួយ​ជ្រោមជ្រែង​ឱ្យ​លោក​តាម៉​ម សូណ​ង់​ដូ ទៅ​ឈរ​ជា​តំណាងរាស្ត្រ ខេត្តក្រចេះ ប៉ុន្តែ​លោកតា ម៉​ម សូណ​ង់​ដូ គាត់​ចង់បាន​ទាំង​ពីរ ប្រពន្ធ​ផង ប្តី​ផង ហេតុ​ដូច្នេះ គណបក្ស​សង្គ្រោះ​ជាតិ មិន​ព្រម ទើប​ធ្វើ​​ឱ្យតាម៉​ម សូណ​ង់​ដូ អាក់អន់ស្រពន់ចិត្ត មិន​ចូលរួម​ក្នុង​បក្ស​មួយ​រយៈ​…​ខ្សែ​វី​ដេ​អូ​នេះ បាន​រក្សា​ទុក នៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ព្រះ​តេជគុណ ប៊ុត ប៊ុ​ន​តិ​ញ ​រហូត​មក​ដល់​សព្វថ្ងៃ​»៕