ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មែនក៏អី! ​​ចងដៃ​ឆែក​រក​លុយ ​​​​កើតចំណង់រំលោ.ភទាំងឈរ

7 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ យុវជន​ម្នាក់​ជាប់​សង្ស័យ​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ ដោយ​ប្រើ​ហិ​ង្សា​និង​រំលោ.ភ​សេ​ព​សន្ថវៈ បន្ទាប់​ពី​យុវ​ជន​នោះ ត្រូវ​បាន​ស្ត្រី​អាយុ​ជាង​៥០​ម្នាក់ប្តឹង​ថា​ បាន​ចាប់រំលោ.ភ និង​ប្លន់​ក្នុង​ខណៈ​គាត់​នៅផ្ទះ​ម្នាក់ឯង ដែល​ហេតុការណ៍​នេះ​ បាន​កើត​មាន​ឡើង​កាលពី​វេលា​ម៉ោង​០៨ និង៣០​នាទី​យប់ថ្ងៃ​ទី២៥ កញ្ញា​ ២០១៦ ស្ថិត​នៅ​​ក្នុង​ស្រុក​ព្រៃ​នប់ ។

ខេត្តព្រះសីហនុ ៖ យុវជន​ម្នាក់​ជាប់​សង្ស័យ​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ ដោយ​ប្រើ​ហិ​ង្សា​និង​រំលោភ​សេ​ព​សន្ថវៈ  បន្ទាប់​ពី​យុវ​ជន​នោះ ត្រូវ​បាន​ស្ត្រី​អាយុ​ជាង​៥០​ម្នាក់ប្តឹង​ថា​ បាន​ចាប់រំលោភ និង​ប្លន់​ក្នុង​ខណៈ​គាត់​នៅផ្ទះ​ម្នាក់ឯង ដែល​ហេតុការណ៍​នេះ​ បាន​កើត​មាន​ឡើង​កាលពី​វេលា​ម៉ោង​០៨ និង៣០​នាទី​យប់ថ្ងៃ​ទី២៥ កញ្ញា​ ២០១៦ ស្ថិត​នៅ​​ក្នុង​ស្រុក​ព្រៃ​នប់ ។

តាម​ប្រភព​ពី​ប៉ូលិស​​ស្រុក​ឱ្យ​​ដឹង​ថា ជនសង្ស័យ​​ឈ្មោះ​ម៉ៅ រ​ដ្ឋា ​​អាយុ​២៨​ឆ្នាំ ជា​​ជាង​សំ​ណង់ មាន​ទីលំនៅ​ក្នុងភូមិ​៣ សង្កាត់​៣ ក្រុង​ព្រះសីហនុ បាន​ធ្វើ​សកម្មភាព​ចូល​លួច​យក​​លុយ​ មាស និង​​រំលោភ​ដោយ​ប្រើ​ហិង្សា ​(​រំលោភ​បាន​សម្រេច​) លើ​​ស្ត្រី​រងគ្រោះ​អាយុ​៥៣​ឆ្នាំ ​​។

​ប្រភព​ដដែល​​​បន្ត​ទៀត​ថា មុន​កើតហេតុ​ ជនសង្ស័យ​ចូល​ទៅ​ផ្ទះ​ស្ត្រី​រង​គ្រោះលួច​មាន់ តែ​ពេល​ធ្វើ​សកម្មភាព​នោះ​មាន់​ស្រែក
ស្ត្រីជន ​រង​គ្រោះ​មក​​ទាន់  ជនសង្ស័យ​ក៏​ស្ទុះ​មក​ចាប់ស្ត្រី​រង​គ្រោះ​ចងដៃ​ទៅ​លើ​ជាប់​ផ្ទះ​ ហើយ​ដោះ​ខ្សែ​.ក និងឆែកឆេ​រកបាន​​លុយ​មួយ​​ចំនួន ហើយ​ឆែក​នៅ​នឹង​ខ្លួន​​រក​លុយ តែ​ពេល​ដែល​ឆែក​ទំនងជនសង្ស័យ​​ទ្រាំពុំបាន ​ក៏​​រំលោភ​ឈរ​ទាំង​ដៃ​ជាប់​​ចំណង រហូត​បាន​សម្រេច​​តែ​ម្តង ។

បន្ទាប់​មក ​​ពេល​ធ្វើ​សកម្មភាព​រួច​​ ជនសង្ស័យបាន​ទៅ​ផឹក​នៅ​ក្នុងភូមិ​នោះ តែ​មិនយូ​ប៉ុន្មាន​ សមត្ថកិច្ចមក​ឃាត់ខ្លួន​តែ​ម្តង ។ សម្ភារ​​ដែល​​យក​បាន​ពី​ជនសង្ស័យ​​មាន​លុយ​ខ្មែរ​ចំនួន​១០,៤២០០​រៀល​ (​ដប់​ម៉ឺនបួន​ពាន់​ពីរ​រយ​រៀល​​​) និង​លោហធាតុ​ពណ៌​លឿង​​១​ខ្សែ
​​ប្រវែង​៦០​សង់ទីម៉ែត្រ និង​ទូ​រស័ព្ទ​របស់​ស្ត្រី​​រង​គ្រោះ​​១​គ្រឿង​ផងដែរ ។