ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ពអាកាស​ចិន​ធ្វើ​សមយុទ្ធ​នៅ​តំបន់​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច

7 ឆ្នាំ មុន

យោង​តាម​ស៊ី​ន​ហួ​ថា កងទ័ពអាកាស​ស​ចិន​បាន​បញ្ជូន​យន្តហោះ​គ្រប់​ប្រភេទ​ដល់​ទៅ​ជាង​៤០​គ្រឿង​ទៅ​កាន់​តំបន់​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច​កាត់​ច្រក​សមុទ្រ​មី​យ៉ា​កូ ដើម្បី​ធ្វើ​សមយុទ្ធ​ជា​ទម្លាប់​មួយ​នៅ

យោង​តាម​ស៊ី​ន​ហួ​ថា កងទ័ពអាកាស​ស​ចិន​បាន​បញ្ជូន​យន្តហោះ​គ្រប់​ប្រភេទ​ដល់​ទៅ​ជាង​៤០​គ្រឿង​ទៅ​កាន់​តំបន់​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច​កាត់​ច្រក​សមុទ្រ​មី​យ៉ា​កូ ដើម្បី​ធ្វើ​សមយុទ្ធ​ជា​ទម្លាប់​មួយ​នៅ​តំបន់​សមុទ្រ​ឆ្ងាយ ។

លោក SHEN JINKE អ្នកនាំពាក្យ​របស់​កងទ័ពអាកាស​ចិន​គូសបញ្ជាក់​ថា កង​យន្តហោះ​នោះ​ដែល​រួម​មាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ធុន H-6K យន្តហោះ​ប្រដេញ​ធុន SU-30 ព្រមទាំង​បណ្តា​យន្តហោះ​ចាក់​ប្រេង​តាម​អាកាស​ត្រូវ​បំពេញបេសកកម្ម​ស៊ើបការណ៍​វាយប្រហារ​បណ្តា​គោលដៅ​លើ​ផ្ទៃសមុទ្រ និង​ផ្គត់ផ្គង់​ប្រេង​លើ​អាកាស ដើម្បី​សាក​ល្បងមើល​សមត្ថភាព​ប្រយុទ្ធ​របស់​កងទ័ពអាកាស​នៅ​តំបន់​សមុទ្រ​ឆ្ងាយ ។ បណ្តា​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ និង​បណ្តា​យន្តហោះ​ប្រដេញ​របស់​កងទ័ពអាកាស​ចិន ក៏​ធ្វើការ​ហោះហើរ​ល្បាត​ជា​ទម្លាប់​ក្នុង​តំបន់​ការពារ​អាកាស​ហៅ ZIDA នៅ​សមុទ្រ​ចិន​ខាងកើត​ផង​ដែរ ។

យោង​តាម​អ្នកនាំពាក្យ​រូប​នេះ​ថា សមយុទ្ធ​ជា​ទម្លាប់​ក្នុង​តំបន់​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច និង​ការ​ហោះ​ល្បាត​ក្នុង​តំបន់ ZIDA ត្រូវ​បាន​ធ្វើ​ស្រប​តាម​សេចក្តី​ត្រូវការ​របស់​កងទ័ពអាកាស​ចិន ដើម្បី​ការពារ​អធិបតេយ្យភាព និង​សន្តិសុខ​ជាតិ ហើយ​ថែរក្សា​ការ​អភិវឌ្ឍន៍​ដោយ​សន្តិវិធី ។

ចាប់តាំងពី​ការ​បង្កើត​តំបន់ ZIDA នៅ​សមុទ្រ​ចិន​ខាងកើត​ជិត​៣​ឆ្នាំ​មក​ហើយ កងទ័ពអាកាស​ចិន តែង​ធ្វើការ​ហោះហើរ​ល្បាត​លើ​តំបន់​នេះ​ដោយ​ទៀងទាត់ ៕