ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បា.ញ់ប្រហារ​ជាប់​រដឹក​នៅ​សហរដ្ឋ​អា​មេ​រិ​ក

7 ឆ្នាំ មុន

ការ​បា.ញ់ប្រហារ​កើត​មាន​ជាប់​រដឹក​នៅ​សហរដ្ឋ​អា​មេ​រិ​ក ។ នៅ BALTIMORE រដ្ឋ​ម៉ា​រី​ឡែ​ន នា​យប់​ថ្ងៃ​ទី​២៤ មក​២៥ កញ្ញា បុរស​៣​នាក់​បាន​បា.ញ់ប្រហារ​បណ្តាល​ឱ្យ​មនុស្ស​៨​នាក់​រង​របួស ក្នុង​នោះ​មាន​ឪពុក​ម្នាក់

ការ​បាញ់ប្រហារ​កើត​មាន​ជាប់​រដឹក​នៅ​សហរដ្ឋ​អា​មេ​រិ​ក ។ នៅ BALTIMORE រដ្ឋ​ម៉ា​រី​ឡែ​ន នា​យប់​ថ្ងៃ​ទី​២៤ មក​២៥ កញ្ញា បុរស​៣​នាក់​បាន​បាញ់ប្រហារ​បណ្តាល​ឱ្យ​មនុស្ស​៨​នាក់​រង​របួស ក្នុង​នោះ​មាន​ឪពុក​ម្នាក់ និង​កូនស្រី​អាយុ​ទើប​៣​ឆ្នាំ ។ ពួក​ខ្មាន់កាំភ្លើង​បាន​រត់គេច​ខ្លួន​បាត់​ជាមួយ​អាវុធ​របស់​ពួក​គេ ។

នៅ​កន្លែង​មួយ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​១.០០០​គីឡូម៉ែត្រ​ពី BALTIMORE គឺ​នៅ​ក្បែរ​បរិវេណ​សាកលវិទ្យាល័យ​មួយ​នៅ​រដ្ឋ​អីុ​ល​លី​ណ​យ គឺ​សាកលវិទ្យាល័យ​នៅ CHAMPAIGN មានការ​បាញ់ប្រហារ​នេះ​មួយទៀត​ផ្ទុះ​ឡើង ។ ការ​បាញ់ប្រហារ​បណ្តាល​ឱ្យ​មនុស្ស​៥​នាក់​រង​របួស ហើយ​មនុស្ស​ម្នាក់​ស្លាប់​ក្នុង​អ្វី​ដែល​គេ​យល់​ថា ជា​ជម្លោះ​រវាង​ពួក​និស្សិត ។

រយៈពេល​ត្រឹមតែ​២៤​ម៉ោង​នៅ​សហរដ្ឋអាមេរិក​មានការ​បាញ់បោះ​ដល់​ទៅ​៣​លើក ។ ការ​បាញ់ប្រហារ​ដែល​បង្ហូរឈាម​បំផុត​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​២៣ កញ្ញា នៅ​ឯ​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​មួយ​នៃ​ទីក្រុង BURLINGTON រដ្ឋ​វ៉ា​ស៊ី​ន​តោន ។ នារី​៤​នាក់ និង​បុរស​ម្នាក់​ត្រូវ​បាញ់​សម្លាប់​ដោយ​យុវជន​អាយុ​២០​ឆ្នាំ​ម្នាក់ ឈ្មោះ ARCAN CETIN មាន​ដើម​កំណើត​នៅ​តួ​ក​គី ។ ប៉ូលិស​តាម​ចាប់ខ្លួន​ជន​នេះ​បាន​នា​យប់​ថ្ងៃ​ទី​២៤ កញ្ញា ប៉ុន្តែ​ហេតុផល​នៃ​ការ​បាញ់ប្រហារ​នោះ​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ ៕