ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​សាកលវិទ្យាល័យ POLYTECHNIC ហុងកុង ចាប់​ដៃគូ​សហការ​គ្នា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​សាកលវិទ្យាល័យ POLYTECHNIC ហុងកុង បាន​ចុះ MOU ធ្វើ​ជា​ដៃគូ​សហការ​រួម​គ្នា​ជា​ផ្លូវការ​ទាំង​លើ​វិស័យ​អប់រំ បម្រើសេវា​សហគមន៍ និង​ការ​ស្រាវជ្រាវ

រាជធានី​ភ្នំពេញ​៖ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​សាកលវិទ្យាល័យ POLYTECHNIC ហុងកុង  បាន​ចុះ MOU ធ្វើ​ជា​ដៃគូ​សហការ​រួម​គ្នា​ជា​ផ្លូវការ​ទាំង​លើ​វិស័យ​អប់រំ បម្រើសេវា​សហគមន៍ និង​ការ​ស្រាវជ្រាវ កាលពី​ថ្ងៃ​ទី​១៩ កញ្ញា កន្លង​ទៅ​នេះ​។ ពិធី​នេះ​មានការ​អ​ញ្ចើ​ញ​ចូលរួម​ជា​កិត្តិយស​ពី​សំណាក់​លោក សាម​ឌី ស៊ីវ​ឌ្ឍ​នា អនុរដ្ឋលេខា​ធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​។

លោក ជេ​ត ជាលី សាកល​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​មាន​ប្រសា​ស៍​ថា សាកលវិទ្យាល័យ​POLYTECHNIC ហុងកុង នេះ បាន​ធ្វើការ​ជាមួយ​សាកល​វិទ្យា​ល័យ​​ភូមិន្ទ​ភ្នំពេញ អស់​រយៈពេល​ជាង​៧​ឆ្នាំ​កន្លង​មក​ហើយ ។ ការ​ចាប់ដៃ​គ្នា​ជា​ផ្លូវការ​នៅ​ពេល​នេះ ដោយសារ​សាកលវិទ្យាល័យ​ភូមិន្ទ​មាន​សមត្ថ​ភាពរឹងមាំ អាច​ធ្វើការ​ងា​ជាមួយ​គ្នា​ឱ្យ​ស៊ីជម្រៅ​បន្ថែម​ទៀត​។

លោក​បន្ត​ថា សាកលវិទ្យាល័យ POLYTECHNIC ហុងកុង មក​ធ្វើ​ជាមួយនឹង​យើង គឺ​ខុស​ប្លែក​ជាមួយនឹង​សាកលវិទ្យាល័យ​ដទៃ​បន្តិច ព្រោះ​គាត់​មាន​សេវា​បម្រើ​សហគមន៍​ដោយ​ធ្លាប់​សហការ​ជាមួយ​សាស្ត្រាចារ្យ​និង​និស្សិត​កម្ពុជា​បង្កើត​អំ​ពូ​ល​ភ្លើង​ប្រើ​ថាមពលព្រះអាទិត្យ​យក​ទៅ​ដាក់​នៅ​តាម​សហគមន៍ ជួយ​បណ្តុះបណ្តាល​សេវា​ទឹក​ស្អាត​ជា​ដើម។

កន្លង​មក​មិនមែន​មាន​តែ​និស្សិត​ហុងកុង​ទេ គឺ​មាន​និស្សិត​បរទេស​ផ្សេង​ទៀត​ដែល​គាត់​នាំ​មក​ធ្វើការ​ជាមួយ​កម្ពុជា​។ ការ​ចុះ MOU រួម​គ្នា​ថ្ងៃនេះ​វា​ជា​ឱកាស​មួយទៀត​សម្រាប់​និស្សិត​កម្ពុជា អាច​បើក​ជើងមេឃ​របស់​ខ្លួន​ឱ្យ​បាន​កាន់តែ​ធំ​ជាង​បន្ថែម​ទៀត ព្រោះ​ក្នុង​មួយ​ឆ្នាំ​ៗ​សាកលវិទ្យាល័យ​ហុងកុង តែងតែបាន​បញ្ជូន​និស្សិត​ចេញ​មក​ក្រៅ​មិន​តិច​ជាង​៤​ពាន់​នាក់ ទាក់ទង​និង​រឿង​ស្រ​ដៀង​គ្នា ហើយ​ទន្ទឹម​នឹង​នេះ​សាកលវិទ្យាល័យ​ហុងកុង ក៏​បាន​នាំ​យក​សាស្ត្រាចារ្យ និង​និស្សិត​កម្ពុជា​ទៅ​ស្រាវជ្រាវ និង​ទៅ​រៀន​បន្ត​យក​ថ្នាក់បណ្ឌិត​នៅ​ទីនោះ​ផង​ដែរ​៕