ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បាយធ្វើបុណ្យ​ និងចែកទាន​ជូន​ចាស់​ៗ​​ ក្នុងថ្ងៃកាន់បិណ្ឌ​ទី៩

7 ឆ្នាំ មុន

ជា​រៀង​រាល់​ឆ្នាំ​ លោក​​កុយ ស៊ី​ឌឿ​ន​ ប្រធាន​ក្លិប​សិល្បៈ​ឌី​ភី ​និង​ជា​អតីត​ក្មេង​កំព្រា​​នៅ​មជ្ឈមណ្ឌល​កៀន​ឃ្លាំង​ ​តែងតែ​ដឹកនាំ​ក្រុម​គ្រួសារ និង​ភរិយា​​​នាំ​​អំណោយ​មួយ​ចំនួនទៅ​ចែក​ជូន​បងប្អូន ​លោកយាយ​ លោកតា​ និង​ចាស់​ៗ​ រស់នៅ​ស្រុក​កំណើត​ជា​ដរាប​ ។

ជា​រៀង​រាល់​ឆ្នាំ​ លោក​​កុយ ស៊ី​ឌឿ​ន​ ប្រធាន​ក្លិប​សិល្បៈ​ឌី​ភី ​និង​ជា​អតីត​ក្មេង​កំព្រា​​នៅ​មជ្ឈមណ្ឌល​កៀន​ឃ្លាំង​ ​តែងតែ​ដឹកនាំ​ក្រុម​គ្រួសារ និង​ភរិយា​​​នាំ​​អំណោយ​មួយ​ចំនួនទៅ​ចែក​ជូន​បងប្អូន ​លោកយាយ​ លោកតា​ និង​ចាស់​ៗ​ រស់នៅ​ស្រុក​កំណើត​ជា​ដរាប​ ។

ជាក់ស្តែង​ កាលពី​ថ្ងៃ​ទី​២៥ កញ្ញា ​២០១៦ ​លោក​កុយ​ ស៊ី​ឌឿ​ន​ បាន​ដឹកនាំ​សិល្បករ​ល្បី​ៗ ​ព្រមទាំង​យក​​​អំណោយ​ថវិកា​មួយ​​ចំនួន​ទៅ​ស្រុក​​មុខកំពូល​ខេត្តកណ្តាល ​ក្នុង​ឃុំ​រកា​កោង​ ដើម្បី​សំណេះសំណាល​ជាមួយ​ចាស់ទុំ ​អ្នកស្រុក ​អ្នក​ភូមិ​ និង​ប្រគល់​ជូន​ទេយ្យ​ទាន​មួយ​ចំនួន​​ប្រគេន​ព្រះសង្ឃ​ ក្នុង​ឱកាស​កាន់បិណ្ឌ​ឆ្នាំ​ថ្មី​នេះ ​។

​ក្នុង​ឱកាស​នោះ​ ក៏​​មានការ​ពិសារ​អាហារ​សាមគ្គី​ចូលរួម​ពី​សំណាក់​សិល្បករ​ជា​ច្រើន​ផង​ដែរ​ ដើម្បី​បង្ក​កម្មវិធី​ឲ្យ​សប្បាយ​រីករាយ​ក្រោយ​នាំ​គ្នា​ធ្វើបុណ្យ​ដាក់​ទាន​ ។​ លោក​កុយ ស៊ី​ឌឿ​ន ​និង​ភរិយា​ លោកស្រី​ហួត សុភាព​ បាន​ចែក​ជា​សា​រុង ខោអាវ ក្រណាត់​ និង​ថវិកា​ជូន​ដល់​ចាស់​ៗ ​និង​អ្នក​ខ្វះខាត​យ៉ាងច្រើន​កុះករ​ ដល់​អ្នក​ស្រុកភូមិ ​និង​អ្នក​ចំណុះ​ជើងវត្ត​នា​ម្តុំ​រកា​កោង​នោះ​ផង​ដែរ​។

​ជា​ការ​កត់សម្គាល់​ មិន​ថា​តែ​ពេល​ណា​នោះ​ទេ ​អតីត​កុមារ​កំព្រា​នៅ​កៀន​ឃ្លាំង​នេះ ​តែងតែ​យកចិត្តទុកដាក់​គិតដល់​ស្រុក​កំណើត​មួយ​នេះ ​។ ​ការ​សាង​កុសល​ជា​ញឹកញាប់​នេះ​ ក៏ព្រោះតែ​លោក​ធ្លាប់​លំបាក​ កាលពី​នៅ​ក្មេង​រស់នៅ​បាន​បាយ​សម្ល​កន្លែង​មណ្ឌល​កុមារ​កំព្រា​ហើយ​ខិតខំ​រៀន​រហូត​ទទួល​បានការ​ងារ​ល្អ​ចិញ្ចឹមជីវិត ​មាន​ប្រ​ព​ន្ធ​កូន​មានមុខ​របរ​រឹង​មាំ​ប្រែ​ជីវិត​កាន់តែ​ប្រសើរ​ខុស​ពី​អតីតកាល​ ។​

ជា​ញឹកញាប់ លោក​តែងតែ​ផ្តាំ​ដល់​កុមារ​កំព្រា​ជំនាន់​ក្រោយ ឱ្យខិតខំ​រៀន​ស្តាប់​គ្រូ​គោរព​វិន័យ​ដឹក​គុណ​អ្នក​ជួយ ​។​ ក្រៅពី​នេះ ​លោក​​ក៏​តែងតែ​នាំ​ក្មេង​ៗ​កំព្រា​ ដែល​ជាប់​បាក់​ឌុ​ប​ទៅ​ដើរ​លេង​កម្សាន្ត​ និង​ផ្តល់​រង្វាន់​ជាដើម​នេះ​ ជា​ទំលាប់​របស់​លោក​ផង​ដែរ​។

នា​វេន​កាន់បិណ្ឌ​ទី​៩​នោះ​ គេ​ឃើញ​វត្តមាន​តារា​ចូលរួម​មាន​អ្នក​នាង​ស៊ុន ណា​រី​ម៉ូ​នី​កា អ្នក​នាង​ម៉ៅ ស៊ី​ណាត កញ្ញា​ស្រី​ពៅ​មុខ​ឈើ លោក​គន់ រៀម​រតនៈ  លោក​អៀម វុ​ត្ថា លោក​កុ​ល សុ​ភោ និង​តារា​ប្រុស​ស្រី​មួយ​ចំនួន​ទៀត​ផង​ដែរ​។