ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​យុវជន​កម្ពុជា​អំពាវនាវ​ឲ្យ​ចូលរួម​បាតុកម្ម​ប្រឆាំង​ការ​ឈ្លានពាន​របស់​វៀតណាម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ គណបក្ស​យុវជន​កម្ពុជា​ប្រកាស​ធ្វើ​មហា​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម និង​មុខ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា

រាជធានី​ភ្នំពេញ​ ៖ គណបក្ស​យុវជន​កម្ពុជា​ប្រកាស​ធ្វើ​មហា​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម និង​មុខ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១០ តុលា ២០១៦ ដើម្បី​ប្រឆាំង​ការ​ឈ្លានពាន​ទឹកដី​នៅ​ភាគ​ខាងកើត​ពី​សំណាក់​ប្រទេស​វៀតណាម ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​២៦ កញ្ញា​នេះ ក៍បាន​បញ្ជាក់​ទៀត​ថា ការ​ធ្វើ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី​១០ តុលា​ខាង​មុខ ដោយសារ​តែ​ប្រទេស​វៀតណាម​មិន​ឆ្លើយ​តប​ទៅ​នឹង​លិខិត​ទាមទារ​របស់​គណបក្ស​យុវជន​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៩​សីហា​កន្លង​មក ដើម្បី​ឲ្យ​វៀតណាម​ប​ឈ្ឍ​ប់​គ្រប់​សកម្មភាព​ឈ្លានពាន​ទឹកដី​កម្ពុជា ។

ជាមួយ​គ្នា​នេះ​គណបក្ស​យុវជន​កម្ពុជា​ក៍បាន​អំពាវនាវ​ដល់​កម្មករ​គ្រូបង្រៀន យុវជន​និង​សាធារណជន​ចូលរួម​បាតុកម្ម​នៅ​ពេល​ខាង​មុខ​នេះ​ផង​ដែរ​៕