ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ គំរាម​នាំ​អតីត​ស្រី​ស្នេហ៍​លោក​ប៊ី​ល​គ្លី​ន​តុ​ន មក​បកស្រាយ

7 ឆ្នាំ មុន

ខណៈ​សល់​ពេល​ប៉ុន្មាន​ម៉ោង​ទៀត​ដល់​ការ​ដេញដោល​គ្នា​លើក​ដំបូង​ជាមួយ​លោកស្រី​ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន លោក​ដូ​ណា​ល់ ត្រាំ បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ កាលពី​ថ្ងៃ​ទី​២៤ កញ្ញា បាន​គំរាម​អញ្ជើញ​លោកស្រី

ខណៈ​សល់​ពេល​ប៉ុន្មាន​ម៉ោង​ទៀត​ដល់​ការ​ដេញដោល​គ្នា​លើក​ដំបូង​ជាមួយ​លោកស្រី​ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន លោក​ដូ​ណា​ល់ ត្រាំ បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ កាលពី​ថ្ងៃ​ទី​២៤ កញ្ញា បាន​គំរាម​អញ្ជើញ​លោកស្រី GENNIFER FLOWERS អតីត​ស្រី​ស្នេហ៍​លោក​ប៊ី​ល​គ្លី​ន​តុ​ន ឡើង​បកស្រាយ​លើ​ឆាក​ដេញដោល​គ្នា​នេះ​ដែរ ។

ការ​គំរាម​នេះ​របស់​លោក​ត្រាំ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ប្រកាស​របស់​ពាណិជ្ជករ​ម្នាក់ លោក MARK CUBAN ជា​ម្ចាស់​ពិសេស​ក្រុម​បាល់បោះ DALLAS MAVERICKS ជា​អ្នក​រិះគន់​ខ្លាំង​បំផុត​ចំពោះ​លោក​ត្រាំ ថា​លោក​ត្រូវ​បាន​ស្នើ​ដោយ​ក្រុម​ឃោសនា​របស់​លោកស្រី​គ្លី​ន​តុ​ន មក​ចូលរួម​ក្នុង​វេទិកា​ជជែក​ដេញដោល​នេះ ។

លោក​ដូ​ណា​ល់ ត្រាំ សរសេរ​តាម TWITTER ថា «​ប្រសិនបើ​មនុស្ស​សំ​គឹះ MARK CUBAN  មក​ចូលរួម​ក្នុង​ពិធី​ជជែក​ដេញដោល​តាម​ទូរទស្សន៍​ប្រហែលជា​ខ្ញុំ​អាច​អញ្ជើញ​លោកស្រី GENNIFER FLOWERS មក​អង្គុយ​ក្បែរ​គេ​ដែរ​» ។

លោកស្រី GENNIFER FLOWERS ដែល​មាន​ទំនាក់ទំនង​សេ្ន​ហា​ជាមួយ​លោក​ប៊ី​ល​គ្លី​ន​តុ​ន កាលពី​ដំណាច់​ទស​វត្ស​ឆ្នាំ​៧០​នោះ​ឱ្យ​ដឹង​ថា លោកស្រី​ត្រៀម​មក​ចូលរួម​ក្នុង​ពិធី​ដេញដោល​នេះ ។

លោកស្រី GENNIFER FLOWERS បាន​សរសេរ​សៀវភៅ​មួយ ដែល​អះអាង​ថា ទំនាក់ទំនង​ស្នេហា​របស់​លោកស្រី​ជាមួយ​លោក​ប៊ី​ល​គ្លី​ន​តុ​ន មាន​រយៈពេល​ដល់​ទៅ​១២​ឆ្នាំ ៕