ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ ! បន្ទាប់​ពី​ផឹក​ជាមួយ​គ្នា ៤​ដាវ​ឈាម​ស្រោច​ខ្លួន

7 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​២​នាក់​ខណៈ​ផឹកស៊ី​ជាមួយ​គ្នា​ស្រវឹង​រៀង​ៗ​ខ្លួន ស្រាប់តែ​ឈ្លោះប្រកែក​គ្នា​រហូត​ដល់​ផ្ទុះ​ហិ.ង្សា ដោយ​បុរស​ម្នាក់​បាន​យក​ដាវ​កា.ប់​បុរស​ម្នាក់​ទៀត​ …

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​២​នាក់​ខណៈ​ផឹកស៊ី​ជាមួយ​គ្នា​ស្រវឹង​រៀង​ៗ​ខ្លួន ស្រាប់តែ​ឈ្លោះប្រកែក​គ្នា​រហូត​ដល់​ផ្ទុះ​ហិង្សា ដោយ​បុរស​ម្នាក់​បាន​យក​ដាវ​កាប់​បុរស​ម្នាក់​ទៀត​បណ្ដាល​ឲ្យ​ឈាម​ហូរ​ស្រោច​ខ្លួន ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ខាងលិច​វត្ត​ដារ  ក្នុងភូមិ​ដារ​ជើង ឃុំ​ដារ ស្រុក​មេមត់ ។

លោក​វរសេនីយ៍ត្រី ឡុ​ង ថា​វរិ​ន្ទ អធិការរង​នគរបាល​ស្រុក​មេមត់ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ អ៊ុ​ក អាយ អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ទ្រៀក ឃុំ​ដារ ស្រុក​មេមត់ ចំណែក​ជន​បង្ក​ឈ្មោះ ភក្តិ ភេទ​ប្រុស ។

លោក​វរសេនីយ៍ត្រី ឡុ​ង ថា​វរិ​ន្ទ បន្ត​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ជន​រង​គ្រោះ និង​ជន​បង្ក អង្គុយ​ផឹកស៊ី​នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ សុខ​ចាន់ លុះ​ពេល​ផឹក​ស្រវឹង​ធ្លាក់​ភ្នែក​រៀង​ៗ​ខ្លួន ក៏​បាន​ឈ្លោះប្រកែក​គ្នា បន្ទាប់​មក​ជន​បង្ក​ក៏​បាន​យក​ដាវ​មក​កាប់​ប្រហារ​ជន​រង​គ្រោះ​ត្រូវ​ក្បាល​ចំហៀង​ខាងឆ្វេង ភ្លៅ​ខាងឆ្វេង ម្រាមដៃ​ស្តាំ​ស្ទើរ​ដាច់​និង​ខ្នងដៃ​ខាងឆ្វេង​របួសធ្ងន់ ។

លោក​អធិការរង ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​បាន​កាប់​ជន​រង​គ្រោះ​រួច ជន​បង្ក​បាន​រត់គេច​ខ្លួន​បាត់ បន្ទាប់​មក​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ដឹក​តាម​រថយន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ទាំង​យប់​ផង​ដែរ ។ ជាមួយ​នោះ​សមត្ថកិច្ច​បាន​ហៅ​សាក្សី​មក​សួរនាំ ដើម្បី​ឲ្យ​ដឹង​ពី​មូលហេតុ​ពិតប្រាកដ ថា​តើ​ជម្លោះ​ផ្តើម​ចេញពី​អ្វីមួយ​បានជា​ឈាន​ទៅ​ផ្ទុះ​អំពើ​ហិង្សា​កាប់​ប្រហារ​គ្នា​បែប​នេះ ។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៦​កញ្ញា​នេះ ប៉ុស្តិ៍​រដ្ឋបាល​ដារ នៅ​មិន​ទាន់​ចាប់​បាន​ជន​បង្ក​នៅឡើយ​ទេ ព្រោះថា ជន​នោះ​បាន​រត់គេច​ខ្លួន​បាត់​ទៅ​ហើយ ៕