ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ស្នើ​ឱ្យ​យកចិត្តទុកដាក់​រក្សា​សន្តិសុខ​សុវត្ថិភាព​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ស្នើ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច និង​កងកម្លាំងប្រដាប់អាវុធ​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​ជួយ​ថែរក្សា​សន្តិសុខ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ស្នើ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច និង​កងកម្លាំងប្រដាប់អាវុធ​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​ជួយ​ថែរក្សា​សន្តិសុខ សុវត្ថិភាព​សណ្តាប់ធ្នាប់​ឲ្យ​បាន​ល្អ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ។

សម្តេច​តេ​ជោ​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​កាលពី​ថ្ងៃ​ទី​២៤ កញ្ញា​បញ្ជាក់​ថា​៖ «​សូម​អាជ្ញា​ធរមាន​សមត្ថកិច្ច កងកម្លាំង​នគរបាល និង​កងកម្លាំង​ប្រដាប់អាវុធ​យកចិត្តទុកដាក់​ថែរក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ឱ្យ​បាន​ល្អ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ទេសចរណ៍​នៅ​ក្នុងអំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​» ។

ទន្ទឹម​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​អរគុណ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ដែល​បាន​ចូលរួម​ជួយ​រំលែក​ដល់​ការ​ចំណាយ​របស់​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​ក្មួយ​ៗ​កម្មករ​កម្មការិនី​រោងចក្រ ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត​នៅ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ដោយ​សន្យា​មិន​ដំឡើង​ថ្លៃ​ឈ្នួលផង​ដែរ ។

សម្តេច​បាន​បន្ថែម​ទៀត​ថា មាន​ក្រុមហ៊ុន​ចំនួន​១៤​បាន​សន្យា​ថា មិន​ដំឡើង​ថ្លៃ​ឈ្នួល ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ក្នុង​នោះ​មាន ១-​ក្រុមហ៊ុន ថុ​ង សម្បត្តិ ២-​ក្រុមហ៊ុន ម៉ី ហុង ដឹក​អ្នកដំណើរ ៣-​ក្រុមហ៊ុន​ផល​បូ​ប៉ាន់ ត្រេ​ន​ស្ព័ត ខូ​អិ​ល​ធី​ឌី ៤-​ក្រុមហ៊ុន​នាគ​ក្រហម ៥-​ក្រុមហ៊ុន ដឹក​អ្នកដំណើរ​ឡា​រី​តា ៦-​ក្រុមហ៊ុន វ៉ាង រ៉ិ​ច ៧-​ក្រុមហ៊ុន Giant IBIS Transport ៨-​ក្រុមហ៊ុន​ហ្គោ​ល​ដេ​ន​បាយ័ន អេ​ច​ប្រេស ៩-​ក្រុមហ៊ុន រិ​ទ្ធិ មុនី ដឹក​អ្នកដំណើរ ១០-​ក្រុមហ៊ុន កា​ពី​តូ​ល ១១-​ក្រុមហ៊ុន​ពន្លឺ​អង្គរ​ខ្មែរ​ដឹក​ជញ្ជូន
១២-​ក្រុមហ៊ុន​ណា​ហ្គា​ត្រេ​ន​ស្ព័ត ១៣-​ក្រុមហ៊ុន​វី​រៈ​ប៊ុ​ន​ថាំ និង​១៤-​ក្រុមហ៊ុន NATTANKAN Cambodia Co.LTD ដឹក​ជញ្ជូន​អ្នកដំណើរឆ្លង​ដែន ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច ជូនពរ​បងប្អូន​ជនរួមជាតិ​ធ្វើ​ដំណើរ​ប្រកបដោយ​សុខ​សុវត្ថិភាព និង​ទទួល​បាន​នូវ​ពុទ្ធ​ពរ​៤​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ និង​ពលៈ ព្រមទាំង​សំណាងល្អ​គ្រប់​ៗ​គ្នា​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ផង​ដែរ ៕