ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Jim Carrey មាន​ចំណែក​លើ​ការ​ស្លា.ប់​របស់​គូស្នេហ៍

7 ឆ្នាំ មុន

នាង​Cathriona White អាយុ​៣០​ឆ្នាំ អតីត​គូស្នេហ៍​របស់​លោក Jim Carrey ដែល​តែងតែ​បែកបាក់ រួច​ត្រូវរ៉ូវ​គ្នា​វិញ​ជា​ច្រើន​លើក​នោះ កាលពី​ខែកញ្ញា ២០១៥ បាន​ធ្វើ​អត្ត​ឃាត​​ដោយ​ប្រើ​ថ្នាំ​លើស​កំណត់

នាង​Cathriona White អាយុ​៣០​ឆ្នាំ អតីត​គូស្នេហ៍​របស់​លោក Jim Carrey ដែល​តែងតែ​បែកបាក់ រួច​ត្រូវរ៉ូវ​គ្នា​វិញ​ជា​ច្រើន​លើក​នោះ កាលពី​ខែកញ្ញា ២០១៥ បាន​ធ្វើ​អត្ត​ឃាត​​ដោយ​ប្រើ​ថ្នាំ​លើស​កំណត់ ព្រោះតែ​អាកា​រៈ​ស្រងេះស្រងោច ។ នាង​សរសេរ​បណ្តាំ​បញ្ជាក់​ពី​ក្តី​ស្រឡាញ់​ចំពោះ​លោក​Carrey ។

កាលពីមុន​លោក​Carrey និយាយ​ថា មិន​ចង់​ចែកផ្លូវ​ជាមួយ​នាង Jim Carrey ទេ គ្រាន់តែ​ចង់​បែក​គ្នា​មួយ​រយៈ​ប៉ុណ្ណោះ ។

ចំណែក​លោក  Mark Burton ដែល​ធ្លាប់​រៀប​ការ​ជាមួយ​នាង White ទោះបីជា​ចែកផ្លូវ​គ្នា​ទៅ​ហើយ​មិន​ទាន់​លែងលះ​តាម​ផ្លូវច្បាប់​ក្តី បាន​សម្រេចចិត្ត​ប្តឹង​លោក ​Jim Carrey ថា ពាក់ព័ន្ធ​ទៅ​នឹង​ការ​ស្លាប់​របស់ White​។ Mark Burton ចោទ​ថា​ លោក Carry គឺជា​ម្ចាស់​ថ្នាំ​សរសៃប្រសាទ​ច្រើន​ប្រភេទ​ដែល​នាង White ប្រើ​លើស​កំណត់​រហូត​ដល់​ស្លាប់​។ ក្នុង​បណ្តឹង​របស់​លោក  Burton បញ្ជាក់​ថា លោក​Carrey ប្រើប្រាស់​ភាព​មានទ្រព្យ​ស្តុកស្តម្ភ រហូត​បាន​ទទួល​ឱសថ​ដោយ​ខុសច្បាប់ និង​ផ្តល់​ឱ្យ​នាង ខណៈ​ពេល​កំពុង​មាន​ជំងឺសរសៃប្រសាទ ។

បណ្តឹង​នោះ​អះអាង​ថា លោក​ Carrey ព្យាយាម​បិទ​បាំង​ការណ៍​ពិត​ដែល​រូបគេ​មាន​ចំណែក​រួម​លើ​ការ​ស្លាប់​របស់​នាង ។ លោក  Burton បាន​រៀបរាប់​ថា Carrey ព្យាយាម​បញ្ជូន​ទិន្នន័យ​មួយ​នៅ​ក្នុង​ទូរស័ព្ទ​របស់​គូស្នេហ៍ ដោយ​បញ្ជាក់​ថា គេ​បាន​ទុក​ថ្នាំ​ខុស​កន្លែង ប៉ុន្តែ​ក៏​ចង់ឱ្យ​White យក​ថ្នាំ​ផ្សេង​ទៀត​ទៅ​លេប​ដោយ​មិនដឹង​ពី​ប្រភេទ​ថ្នាំ​ដែល​ធ្លាប់​ផ្តល់​ឱ្យ ។

ទាក់ទិន​បណ្តឹង​នោះ​អតីត​ប្តី​របស់​នាង Cathriona White បញ្ជាក់​ថា រូបគេ​ចង់​បង្ហាញ​ការណ៍​ពិត​ដើម្បី​ឱ្យ​មជ្ឈដ្ឋាន​ទូទៅ​ក្នុង​សង្គម​ដឹង​ថា លោក​Carrey មាន​ចំណែក​ពាក់ព័ន្ធ​ដល់​ការ​ស្លាប់​របស់​នាង ។ ក្រៅពី​នេះ​លោក  Burton បញ្ជាក់​បន្ថែម​ថា Carrey បំពាន​កិច្ចសន្យា​ដែល​ថា​ខ្លួន​នឹង​ជួយ​ចេញថ្លៃ​ធ្វើ​បុណ្យសព​ឱ្យ​នាង White ៕