ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ CNRP រៀបចំ​ពិធី​បង្សុកូល​នៅ​ចេតិយ​អ្នក​ស្លា.ប់​កាលពី​១៩​ឆ្នាំ​មុន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ (CNRP) បាន​រៀបចំ​ពិធី​គោរព​វិញ្ញាណ​ក្ខ​ន្ឋ និង​បង្សុកូល​អ្នក​ដែល​បាត់​បង់ជីវិត​ក្នុង​ព្រឹត្តិការណ៍​

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ (CNRP) បាន​រៀបចំ​ពិធី​គោរព​វិញ្ញាណ​ក្ខ​ន្ឋ និង​បង្សុកូល​អ្នក​ដែល​បាត់​បង់ជីវិត​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់បែកដៃ​៤​គ្រាប់​ចូល​ក្នុង​ក្រុម​បាតុករ​កាលពី​ថ្ងៃ​ទី​៣០ មីនា ១៩៩៧ នៅ​មុខ​អ​តី​មន្ទីរ​រដ្ឋសភា​ចាស់ ស្ថិត​ក្នុង​ខណ្ឌដូនពេញ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ចូលរួម​ក្នុង​ពិធី​គោរព​វិញ្ញាណ​ក្ខ​ន្ឋ​និង​បង្សុកូល​នា​ព្រឹក​ថ្ងៃ​ទី​២៦ កញ្ញា ២០១៦​នេះ មាន​លោកស្រី ជូ​ឡុ​ង សូ​ម៉ា​រ៉ា ភរិយា​លោក សម រ​ង្ស៊ី លោក ហូរ វ៉ា​ន់ និង​អ្នកតំណាង​រាស្ត្រ ព្រមទាំង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​រូប​ទៀត​។

គួរ​រំលឹក​ថា មនុស្ស​យ៉ាង​ហោច​ណាស់​មនុស្ស​យ៉ាង​ហោច​ណាស់​១៦​នាក់​បាន​ស្លាប់ និង​ជាង​១០០​នាក់​ទៀត បាន​រង​របួសធ្ងន់​ស្រាល ដោយសារ​ការ​គប់​គ្រាប់បែកដៃ​៤​គ្រាប់​ចូល​ទៅ​ក្នុង​ក្រុម​បាតុករ​ដឹកនាំ​ដោយ​លោក សម រ​ង្ស៊ី ដែល​កាលនោះ​ជា​ប្រធាន​គណបក្ស​ជាតិខ្មែរ ដើម្បី​ទាមទារ​ឲ្យ​មានការ​កែទម្រង់​ប្រ​ព័​ន្ឋ​យុ​ត្តិ​ធ៌​ម និង ដំឡើង​ប្រាក់ខែ​កម្មករ ។

មក​ដល់​ពេល​នេះ ជាង​១៩​ឆ្នាំ​ហើយ ជន​ដៃដល់​និង​អ្នក​នៅ​ពីក្រោយ​នៃ​ព្រឹត្តិការណ៍​ខាងលើ​នេះ នៅ​មិន​ទាន់​ត្រូវ​បាន​ឃាត់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​នៅឡើយ​ទេ ៕