ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​ចិត្ត​! ធ្វើឱ្យ​អ្នកក្រុង​បាត់ដំបង​ក្តៅស្លឹកត្រចៀក​​តាំងព្រឹក

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា រថយន្ត​ធុន​យក្ស​មួយ​គ្រឿង​​ដឹក​ខ្សាច់​រាប់​សិប​តោន បាន​ចូល​ក្រុងយ៉ាង​​បំពាន​ខណៈ​មាន​បំរាម​របស់​អាជ្ញាធរ​នោះ ​។ មិនតែប៉ុណ្ណោះ រថយន្តនោះ​​​ថយ​កិន​ចំ​ប្រព័ន្ធ​លូ​​រំដោះ​ទឹក​បែក​​នៅ​ជាប់​កណ្ដាលថ្នល់ បង្ក​ឱ្យ​​

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា រថយន្ត​ធុន​យក្ស​មួយ​គ្រឿង​​ដឹក​ខ្សាច់​រាប់​សិប​តោន បាន​ចូល​ក្រុងយ៉ាង​​បំពាន​ខណៈ​មាន​បំរាម​របស់​អាជ្ញាធរ​នោះ ​។ មិនតែប៉ុណ្ណោះ រថយន្តនោះ​​​ថយ​កិន​ចំ​ប្រព័ន្ធ​លូ​​រំដោះ​ទឹក​បែក​​នៅ​ជាប់​កណ្ដាលថ្នល់ បង្ក​ឱ្យ​​ឱ្យ​​កកស្ទះ​ចរាចរណ៍​ចាប់​​ពី​ម៉ោង០​៧ និង៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ​កញ្ញា ២០១៦ ស្ថិត​នៅ​ខាង​មុន​ភោជនីយ​ដ្ឋាន​បុប្ផា​ទិព្វ ​​ក្នុងភូមិ​កម្ម​ករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។

រថយន្ត​ខាងលើ​ប្រភេទ​ផ្លា​ដឺ​ហ្វ័​ម ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-4946 ដឹក​ខ្សាច់​រាប់​សិប​តោន​ ចូល​កន្លែង​សាងសង់​នៅ​ក្នុង​ភោជនីយ​ដ្ឋាន​បុប្ផា​ទិព្វ ​ជាប់​គាំង​ទ​ទឹង​​ថ្នល់​តែ​ម្ដង ​។

បើ​តាម​ប្រភព​​ឱ្យ​ដឹង​ថា រថយន្ត​នេះ​បា​ន​បើក​ចូល​ក្នុង​ក្រុង​​នៅ​វេលា​ទៀប​ភ្លឺ ហើយ​នៅ​ម៉ោង​កើតហេតុ​ គេ​ឃើញ​រថយន្ត​នោះ​បើក​ថយ​ចូល​ក្នុង​ភោជនីយ​ដ្ឋាន​​ខាងលើ ​ក៏​​ជាប់​កណ្ដាល​ថ្នល់​ ។

កន្លង​មក​ អាជ្ញាធរ​ក្រុង​បាត់ដំបង​បាន​ហាម​ដាច់ខាត ​មិន​អនុញ្ញាតតឱ្យ​រថយន្ត​ដឹក​ទំនិញ​ធុន​​ធ្ងន់​បើក​ចូល​ក្រុង​ទេ ព្រោះ​នាំ​ឲ្យ​ប៉ះ​ពាល់​​​សណ្ដាប់ធ្នាប់ និង​នាំ​ឱ្យ​​បង្ក​គ្រោះថ្នាក់​​ផ្សេង​ៗ ប៉ុន្តែ​គេនៅតែឃើញ​រថយន្ត​ដឹក​ទំនិញ និង​រថយន្ត​ដឹក​ខ្សាច់​បើក​ចូល​ក្រុង​បង្ក​បញ្ហា​ជា​បន្តបន្ទាប់​ ។

​​មន្ត្រី​ចរាចរ​ណ៍​ខេត្ត​តែង​ដាក់​ប្រចាំ​តាម​គោលដៅ​នានា ដើម្បី​ទប់ស្កាត់​មិន​ឱ្យ​រថយន្ត​ធុន​ធ្ងន់​បើក​ចូល​ក្រយង តែ​ទីបំផុត ​រថយន្ត​ទាំង​នោះ​​នៅ​តែ​អាច​បើក​ចូល​ក្នុង​បង្ក​ការ​កកស្ទះ​ចរាចរ​ណ៏ រហូត​បំផ្លាញ​ទ្រព្យសម្បត្តិ​សា​ធារណៈទៀត​ផង ហើយ​បញ្ហា​នេះ​ ត្រូវ​មតិ​នានា​​ដាក់​ការ​សង្ស័យ​ថា​ មានការ​សមគំនិត​ពី​មន្ត្រី​ចរាចរណ៍​ជា​ថ្នូរ​នឹង​ការ​សូកប៉ាន់ ទើប​រថយន្ត​យក្ស​ទាំងនោះ​ អាច​បើក​ចូល​ក្រុង​បាន​តាម​ចិត្ត​បែប​នេះ​ ។