ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Google រក្សា​សារ​របស់​អ្នកជា​រៀង​រហូត

7 ឆ្នាំ មុន

ក្រុមហ៊ុន Google បាន​បង្កើត​កម្មវិធី​ថ្មី​ឈ្មោះ Allo chat app ដែល​រក្សា​សារ​របស់​អ្នក​រហូត ឬ​អ្នក​សម្រេចចិត្ត​លុប ឬ​កំណត់​រយៈពេល​ក្នុង​ការ​លុប​សារ​នោះ ចោល​ដោយ​ខ្លួនឯង​។ ម្យ៉ាងទៀត​វា មាន​លក្ខណៈ​ពិសេស​ប្លែក​

ក្រុមហ៊ុន Google បាន​បង្កើត​កម្មវិធី​ថ្មី​ឈ្មោះ Allo chat app ដែល​រក្សា​សារ​របស់​អ្នក​រហូត ឬ​អ្នក​សម្រេចចិត្ត​លុប ឬ​កំណត់​រយៈពេល​ក្នុង​ការ​លុប​សារ​នោះ ចោល​ដោយ​ខ្លួនឯង​។ ម្យ៉ាងទៀត​វា មាន​លក្ខណៈ​ពិសេស​ប្លែក​ពី​គេ​នៅ​ត្រង់ Smart Replies ដែល​មាន​ក្រុម​អ្នក​ជំនួយ​របស់​ក្រុមហ៊ុន Google ដល់​ការ​ផ្ក​ល់​យោបល់​ក្នុង​ការ​សន្ទនា​របស់​អ្នក ។ ហេតុនេះ​ដើម្បី​ឲ្យ​កម្មវិធី​នេះ​ដំណើរការ​ទៅ​បាន​អ្នក​ប្រើប្រាស់ Allo ត្រូវ​ដោះ​ដូរ​នឹង​សិទ្ធិ​ឯកជន​របស់​ខ្លួន ។

ក្រុមហ៊ុន​បញ្ជាក់​ថា​បច្ចេកវិទ្យា Smart Reply (​ការ​ឆ្លើយ​តប​ដ៏​ឆ្លាត​វៃ​) នឹង​ដំណើរការ​កាន់តែ​ល្អ​ប្រសើរ ប្រសិនបើ​មាន​កំណត់​ត្រា​សារ​របស់​អ្នក​ប្រើប្រាស់​កាន់តែ​ច្រើន ។ ឆ្លង​តាម​កម្មវិធី​ដែល​សុំ​មិន​រក្សា​កម្មសិទ្ធិឯកជន នាំ​ឲ្យ​មាន​ភាព​ងាយស្រួល​ដល់​ក្រុមហ៊ុន Google ក្នុង​ការ​គេច​ផុត​ពី​បញ្ហា​ជាមួយ​រដ្ឋាភិបាល​នានា​នៅ​លើ​ពិភពលោក ។

អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​ថា «​យើង​នឹង​ផ្តល់​តម្លាភាព និង​គ្រប់​គ្រង់​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ទាំងអស់​នៅ​ក្នុង​កម្មវិធី Google Allo តែ​ប៉ុណ្ណោះ​» ។

លោកស្រី Eva Galperin ដែល​ជា​អ្នកវិភាគ​គោលនយោបាយ​ពិភពលោក និយាយ​ថា អ្នក​ប្រើប្រាស់ Google Allo អាច​ជ្រើសរើស​យក​ការ​រក្សា​សិទ្ធិ​ឯកជន​ទាំងស្រុង ឬ​យក​ការ​រក្សា​សិទ្ធិ​ឯកជន ខ្លះ​ៗ​តាម​ចិត្ត តែ​ចំណុច​ដែល​ពិសេស​ត្រង់​ថា បើ​ទោះជា​អ្នក​ប្រើប្រាស់​កម្មវិធី​នេះ​ជ្រើសរើស​ខុស ឬ​យ៉ាងណា​នោះ ក៏​នៅ​តែ​មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើ​ប្រស់​កម្មវិធី​នេះ​ដែរ ៕