ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ឈើ​អាច​ផ្តល់​ទុក្ខទោស​ដល់​រាង​កាយ គួរ​ជ្រើសរើស​មុន​ពេល​ទទួលទាន

7 ឆ្នាំ មុន

មនុស្ស​ភាគច្រើន​យល់​ឃើញ​ថា ផ្លែ​ឈើ​ដែល​ទទួលទាន​ទៅ​នោះ រមែង​ផ្តល់​ផលប្រយោជន៍​ដល់​រាង​កាយ ព្រោះ​មាន​វីតាមីន​នានា​ជួយ​ទ្រទ្រង់​ឱ្យ​រាង​កាយ​រឹង​មាំ និង​សុខភាព​ល្អ ។ តែ​ធាតុ​ពិត​តើ​លោក​អ្នកមាន​ដឹង​ទេ​ថា

មនុស្ស​ភាគច្រើន​យល់​ឃើញ​ថា ផ្លែ​ឈើ​ដែល​ទទួលទាន​ទៅ​នោះ រមែង​ផ្តល់​ផលប្រយោជន៍​ដល់​រាង​កាយ ព្រោះ​មាន​វីតាមីន​នានា​ជួយ​ទ្រទ្រង់​ឱ្យ​រាង​កាយ​រឹង​មាំ និង​សុខភាព​ល្អ ។ តែ​ធាតុ​ពិត​តើ​លោក​អ្នកមាន​ដឹង​ទេ​ថា ផ្លែ​ឈើ​ក៏​អាច​ផ្តល់​ទុក្ខទោស​ដល់​រាង​កាយ​យើង​បាន ហេតុ​ដូច្នេះ​គួរ​បែងចែក​ប្រភេទ​ផ្លែ​ឈើ​ឱ្យ​បាន​ល្អ ព្រោះ​មាន​ផ្លែ​ឈើ​ខ្លះ​មិន​សមប្រកប​ដល់​សុខភាព​ទេ​ដូច​ជា​៖

១-​អ្នកជំងឺ​ទឹកនោមផ្អែម ៖ គួរ​ចៀសវាង​ផ្លែ​ឈើ​ដែល​មាន​រសជាតិ​ផ្អែម ឬ​ផ្លែ​ឈើ​ប្រភេទ​ខ្លះ​ទៀត ដែល​មាន​រសជាតិ​ជូរ​លាយ​ផ្អែម​គួរ​ជៀសវាង ឬ​ក៏​អាច​ពិសា​ក្នុង​ចំនួន​តិចតួច​បាន​ហើយ ។

២-​ស្ត្រី​កំពុង​មានគភ៌ ៖ គួរ​ជៀសវាង​ទទួលទាន​ផ្លែ​ឈើ​ខុសរដូវ ព្រោះ​វា​មាន​លក្ខណៈ​ប្រថុយប្រថាន​ខ្ពស់ ដែល​ទទួល​សារធាតុ​គីមី​ពី​ជី ឬ​ថ្នាំ​សម្លាប់​សត្វល្អិត ក្នុង​កម្រិត​ខ្ពស់​ជាង​ប្រក្រតី អាច​បង្ក​ផល​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ ។ ក្រៅពី​នេះ​គួរ​ជៀសវាង​ទទួលទាន​ផ្លែ​ឈើ​ខ្ចី និង​ផ្លែ​ឈើ​ដែល​ឆ្លងកាត់​ការ​កែ​ច្នៃ ។

៣-​នៅ​រដូវក្តៅ ៖ ចៀស​ឱ្យ​ផុត​រាល់​ការ​ពិសា​ផ្លែ​ឈើ​ដែល​ផ្តល់​កម្ដៅ​ក្នុង​រាង​កាយ ពិសេស​ចំពោះ​អ្នក​ដែល​មាន​វ័យ​ចំណាស់ ព្រោះ​ធ្វើ​ឱ្យ​សីតុណ្ហភាព​ក្នុង​ខ្លួន​ឡើង​ខ្ពស់​ខុស​ប្រក្រតី​ដូច​ជា ផ្លែ​មៀន ទុរេន និង​អាហារ​ដែល​មាន​រសជាតិ​ហឹរ​ខ្លាំង ។

៤-​អ្នក​ដែល​កំពុង​ព្យាបាល​អាការរោគ​ខ្សោយតម្រងនោម ឬ​ខ្សោយក្រលៀន ៖ គួរ​ចៀសវាង​ទទួលទាន​ផ្លែ​ស្ពឺ អាច​ផ្តល់​ការ​រុករាន​នៅ​ក្នុង​រាង​កាយ​បាន ព្រោះ​នៅ​ក្នុង​ផ្លែ​ស្ពឺ មាន​សារធាតុ​មួយ​ប្រភេទ​ហៅ​ថា «Oxalate» ធ្វើ​ឱ្យ​កើត​ស្ថានភាព​ខ្សោយក្រលៀន​ភ្លាម​ៗ និង​គ្រោះថ្នាក់​ដល់​អាយុជីវិត ។

ទោះបីជា​ផ្លែ​ឈើ​ប្រភេទ​នីមួយ​ៗ នឹង​ផ្តល់​វីតាមីន​ផ្សេង​គ្នា​ទាំង​វីតាមីន A,C,E,B1,B2, Beta-Carotene, កាល់ស្យូម​, ហ្វូ​ស​ស្វ័​រ​រ៉ា​ស់ (Phosphorus) និង​សារធាតុ​ដែក​ក៏​ដោយ ប៉ុន្តែ​ក៏​មាន​ផ្លែ​ឈើ​មួយ​ចំនួន​ទៀត​មាន​បរិមាណ​ជាតិ​ស្ករ និង​ម្សៅ​ខ្ពស់ រួម​ទាំង​រសជាតិ​ផ្សេង​គ្នា ព្រោះ​វត្ថុ​ទាំងនេះ​អាច​ជា​កត្តា​បង្ក​ឱ្យ​កើត​ជំងឺ​នានា​បាន ។

ធាតុ​ពិត​នៃ​ផ្លែ​ឈើ​តែងតែ​ផ្តល់​ប្រយោជន៍ និង​ហានិភ័យ ដូច្នេះ​មុន​ពេល​ទទួលទាន លោក​អ្នក​គួរ​គិតគូរ​ពី​សុខភាព​របស់​ខ្លួន​ជា​មុន​សិន ប៉ុន្តែ​អ្វី​ដែល​សំខាន់ គួរ​ទទួលទាន​ក្នុង​បរិមាណ​ដ៏​សម​ស្រប​ដែល​រាង​កាយ​ត្រូវការ ៕