ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ម៉ូតូ​មិត្តភក្តិ​យក​ទៅ​បញ្ចាំ បាន​៤​ថ្ងៃ​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​រកឃើញ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​លួច​ម៉ូតូ​មិត្តភក្តិ​យក​ទៅ​បញ្ចាំ​បាន​លុយ​គេចខ្លួន​បាន​៤​ថ្ងៃ​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ឃើញ​ឃាត់​យក​មក​ឲ្យ​សមត្ថកិច្ច​សាកសួរ​តែ​ម្តង​។

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​លួច​ម៉ូតូ​មិត្តភក្តិ​យក​ទៅ​បញ្ចាំ​បាន​លុយ​គេចខ្លួន​បាន​៤​ថ្ងៃ​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ឃើញ​ឃាត់​យក​មក​ឲ្យ​សមត្ថកិច្ច​សាកសួរ​តែ​ម្តង​។ ករណី​នេះ​បាន​ឃាត់ខ្លួន​កាលពី​ម៉ោង​៧​និង​០០​នាទី​នៅ​មុខ​មន្ទី​ពេទ្យ​ព្រះ​កុសុមៈ ផ្លូវ​២៧១ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

ជនសង្ស័យ​ឈ្មោះ​ជួន គា អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​មានស្រុក​កំណើត ភូមិ​ទួល​សំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ​។ ដើមបណ្តឹង​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ ថោ​ង ចាន់​ណា​រ៉ា អាយុ​១៨​ឆ្នាំ មុខរបរ​សន្តិសុខ ស្នាក់​នៅ​ភូមិ​ត្រ​យឹ​ង ឃុំ​ត្រ​យឹ​ង ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

តាម​សម្ដី​ដើមបណ្តឹង​បាន​ប្រាប់​សមត្ថកិច្ច​ថា កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៦ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​របស់​ខ្លួន​ម៉ាក​MSX ពណ៌​សលាយ​ខ្មៅ មិន​ទាន់​មាន​ស្លាក​លេខ បាន​ឌុ​ប​ជនសង្ស័យ​ដែល​ជា​មិត្តភក្តិ​ទៅ​លេង​ផ្ទះ​សង្សារ​របស់​ខ្លួន​នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ប្រភព​បាន​ប្រាប់​ទៀត​ថា ខណៈ​ដែល​ខ្លួន​ជាប់រវល់​ចូល​បន្ទប់ទឹក ពេល​ដែល​ចេញ​មក​វិញ​ស្រាប់តែ​បាត់​ជនសង្ស័យ​ដែល​ជា​មិត្តភក្ដិ ហើយ​ក៏​បាត់​ម៉ូតូ​របស់​ខ្លួន​ដែល​ពេល​នោះ​គាត់​បាន​ព្យាយាម​ខ​ល​ទៅ​មិត្តភក្ដិ​ខាងលើ តែ​ខ​ល​មិន​ចូល​ហើយ​ខ្លួន​បាន​ព្យាយាម​ដើរ​រក​រហូត​ដល់ ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ ទើប​ឃើញ​ជនសង្ស័យ​នៅ​មុខ​មន្ទី​ពេទ្យ​ព្រះ​កុសុមៈ​ក៏​ឃាត់ខ្លួន​យក​មក​ឲ្យ​សមត្ថកិច្ច​តែ​ម្តង​។

ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ថា ករណី​ខាងលើ​នេះ​គឺ​ចុង​ក្រោយ ដើមបណ្តឹង​ឈប់​ប្តឹង​វិញ ហើយ​បាន​ព្រមព្រៀង​គ្នា​ឲ្យ​ជនសង្ស័យ​ខាងលើ​ជូន​ទៅ​លោះ​ម៉ូតូ​របស់​ខ្លួន​វិញ​ដែល​ជនសង្ស័យ​យក​ទៅ​បញ្ចាំ​នៅ​ម្តុំ​ឃ្លាំង​រំសេវ​ក្នុង​តំ​ម្លៃ​២០០​ដុល្លា​៕