ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះទាំងព្រឹក ! ត្រឹមតែមួយប៉ប្រិចភ្នែក ឆេះ​ផ្ទះអស់ ​៣​ខ្នង​ នៅ​សង្កាត់​បឹង​សាឡា​ង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ចំនួន​៣​ល្វែង ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ជា​បន្តបន្ទាប់ ខណៈ​ពេល​ឆ្លង​ចរន្ត​អគ្គី​ស​នី​ពី​បង្គោល​ភ្លើង ដែល​ស្ថិត​នៅ​ជាប់​នោះ ដែល​ហេតុការណ៍​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែមេសា​នេះ…

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ចំនួន​៣​ល្វែង ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ជា​បន្តបន្ទាប់ ខណៈ​ពេល​ឆ្លង​ចរន្ត​អគ្គី​ស​នី​ពី​បង្គោល​ភ្លើង ដែល​ស្ថិត​នៅ​ជាប់​នោះ ដែល​ហេតុការណ៍​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែមេសា​នេះ នៅ​ចំណុច​តាម​ផ្លូវ​បេតុង លេខ​២៤៧​ភូមិ ទី​១០ សង្កាត់​បឹង​សាឡា​ង​ខណ្ឌ ទួល​គោក រាជធានី​ភ្នំពេញ ។

តាម​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មានការ​ឆ្លង​ចរន្ត​ផ្ទុះ​ស្សេ​ខ្សែភ្លើង​ចេញពី​បង្គោល​ភ្លើង ដែល​នៅ​ស្ថិត​នៅ​មុខ​ផ្ទះ​ខាងលើ ហើយ​អណ្តាតភ្លើង​បាន​ឆេះ​រាលដាល​ទៅ​ផ្ទះ​លេខ​៥៤ ដែល​មាន​ម្ចាស់​ឈ្មោះ អ៊ុ​ន គ្រុយ ភេទ​ស្រី អាយុ​៧៨​ឆ្នាំ ហើយ​បាន​ឆេះ​រាលដាល់​ទៅ​ផ្ទះ​២​ល្វែង​ទៀត ដែល​ធ្វើ​ពី​ថ្ម​ក្រោម​ឈើ​លើ ។

តាម​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់អគ្គីភ័យ និង​សង្គ្រោះ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២៤​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​ប្រមាណ​១១​និង​១០​នាទី​ព្រឹក​ថ្ងៃ​ដដែល ។

តាម​នគរបាល​បានអោយ​ដឹង​ទៀត​ថា ផ្ទះ​ចំនួន​៣​ល្វែង​ស្នើរ​៣​គ្រួសារ​ត្រូវ​ភ្លើង ឆេះ​រង​ការ​ខូចខាត ដែល​អគ្គី​ភ័យ​នេះ​បណ្តាល​មក​ពី​ផ្ទុះ​ស្សេ​ខ្សែភ្លើង ចេញពី​បង្គោល​ភ្លើង ដែល​ស្ថិត​នៅ​ពីមុខ​ផ្ទះ​ខាងលើ​ហើយ​បាន​ឆេះ​រាលដាល​យ៉ាង​ឆាបរហ័ស ។ ទោះបីជា​យ៉ាងណា ពុំ​បណ្តាល​បណ្តាល​អោយ​មនុស្ស រង​របួស​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ