ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ឡិច​ស៊ី​ស RX300 បោល​បុក​ក្មេង​ទាំង​កំរោល

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ក្មេង​ប្រុស​ស្រី​ចំនួន​៣​នាក់​បាន​នាំ​គ្នា​កំពុង​តែ​អង្គុយ​លេង នៅ​មុខ​ផ្ទះ​របស់​បុរស​ឈ្មោះ រឿ​ន ជា​អ្នកលក់​អុស​នោះ​ស្រាប់តែ​មាន​រថយន្ត​ប្រភេទ​ម៉ាក​ឡិច​ស៊ី​ស RX300

ខេត្តកំពង់ចាម ៖ ក្មេង​ប្រុស​ស្រី​ចំនួន​៣​នាក់​បាន​នាំ​គ្នា​កំពុង​តែ​អង្គុយ​លេង  នៅ​មុខ​ផ្ទះ​របស់​បុរស​ឈ្មោះ រឿ​ន ជា​អ្នកលក់​អុស​នោះ​ស្រាប់តែ​មាន​រថយន្ត​ប្រភេទ​ម៉ាក​ឡិច​ស៊ី​ស RX300 មួយ​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 2N-8874 បាន​បើក​មក​បុក​ទាំង​កំរោល តែ​មិន​បណ្ដាល ឲ្យ​ក្មេង​ណា​ម្នាក់​ស្លាប់​នោះ​ទេ​។

ហេតុ​ការ​ណ៏​នោះ​បាន​កើតឡើង​នៅ វេលា​ម៉ោង​៥​និង​៣៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ផ្លូវ​ឡើង​ចំណោទ​ក្នុងភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។ សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​ខាងលើ​បាន​បើក​ចេញពី​ទិស​ដៅ​ខាង​កើតមក​លិច លុះ​មក​ដល់​ត្រង់​ចំណុច​ផ្ទះ​លក់​អុស​ឈ្មោះ រឿ​ន បាន​បត់​ឡើង​ផ្លូវ​ដើម្បី​ឆ្ពោះទៅ​កាន់​ផ្ទះ​របស់​ខ្លួន តែ​រថយន្ត​បាន​ប្រើប្រាស់​ល្បឿន​លឿន  ដោយ​បោល​ទៅ​បុក​គ្រែ​ដាក់​នៅ​មុខ​ផ្ទះ​យ៉ាង​ពេញទំហឹង​តែ​ម្តង បណ្ដាល​ឲ្យ​បាក់​ខ្ទេច​គ្រែ​ឈើ​នោះ ។

សាក្សី​បាន​ប្រាប់​បន្ត​ថា នៅ​ក្នុង​ពេល​នោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ព្រោះថា​មាន​ក្មេង​តូច​ៗ៣​នាក់​កំពុង​តែ​នាំ​គ្នា​អង្គុយ​លេង​ក្រោម​គ្រែ  ហើយ​បាន​នាំ​គ្នា​ជួយ​រើ​គ្រែ​ចេញ​ឃើញ​ក្មេង​ៗ  ម្នាក់​ៗ​បាន​តក់ស្លុត​ជា​ខ្លាំង​ព្រមទាំង​លាន់មាត់​ថា បើសិនជា​ក្មេង​នាំ​គ្នា​ឈរ​លេង​នៅ​មុខ​គ្រែ​វិញ  កម្លាំង​ដែល​រថយន្ត​បើក​បុក​នេះ​អាច​ត្រូវ​ដាច់​ខ្លួន​ជា​២​កំណាត់​។

  តែ​នេះ​មហា​សំណាង​ចេះ​នាំ​គ្នា​អង្គុយ​មើលទៅ​នៅ​ក្រោម​គ្រែ​។ ក្រោយ​ពី​បុក​គ្រែ​ឈើ​បាន​រង​ការ​ខូច​ខ្ទេច  រនូត​គ្រែ​បាន​ទៅ​បុក​នឹង​ជញ្ជាំង​បេតុង​ផ្ទះ របស់​ឈ្មោះ រឿ​ន​ឡើង​ផុង​ប្រេះ​ទើប​រថយន្ត​ទៅ​មុខ​លែង​រួច​។ចំពោះ​អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ ម៉ាច ភេទ​ស្រី អាយុ​៥១​ឆ្នាំ ជា​ប្រពន្ធ​របស់​មន្ត្រី​អាវុធហត្ថ​ម្នាក់ ។ រថយន្ត​បង្ក ក្រោយ​ពី​កើតហេតុ​មិន​បាន​ឈប់​នោះ​ទេ បានរ​យ៉ែ​ថយ​ហើយ​បើក​បន្តដំណើរ​ទៅ​មុខ​ទៀត​។

លោក​អនុសេនីយ៍ឯក ស៊ា​ម យូ​សេង អធិការរង​នគរបាល​ក្រុង​កំពង់ចាម ទទួល​ផែន​សណ្តាប់ធ្នាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​ខាងលើ​គឺ បណ្តាល​ឲ្យ​របួស​ក្មេង​ស្រី​ម្នាក់​ឈ្មោះ ចេ​ង សុខ​ហេង អាយុ​៥​ឆ្នាំ រស់នៅ​ភូមិ​ទី​៦  សង្កាត់​វាលវង់ ក្រុង​កំពង់ចាម  ហើយ​ត្រូវ​បាន​ឪពុក​ម្តាយ​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​ រថ​យន្ត និង​អ្នកបើកបរ​ត្រូវ​បាន​កម្លាំង​ជំនាញ​ចរាចរណ៍ នាំ​មក​រក្សា​ទុក​នៅ​ក្នុង​បរិវេណ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម  ស្ត្រី​អ្នកបើកបរ​រថយន្ត​ក៏​ត្រូវ​បាន​ឃាត់ខ្លួន​ដើម្បី​សួរនាំ​ផង​ដែរ ៕