ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មាន់កាំភ្លើង​បា.ញ់ប្រហារ​នៅ​រដ្ឋ​វ៉ា​ស៊ី​ន​តោន​ចាប់​បាន​ហើយ

7 ឆ្នាំ មុន

ក្រោយ​ការ​តាម​ប្រមាញ់​រយៈពេល​២៤​ម៉ោង​នៅ​ភាគ​ពាយ័ព្យ​សហរដ្ឋ​អា​េ​ម​រិ​ក ប៉ូលិស​ប្រកាស​នា​ថ្ងៃ​ទី​២៤ កញ្ញា ថា ចាប់​បាន​ខ្មាន់កាំភ្លើង​ជា​យុវជន​អាយុ​២០​ឆ្នាំ​ម្នាក់ កើត​នៅ​តួ​ក​គី ។ ជន​នេះ​ទទួល​ការ​ចោទប្រកាន់​ពី​បទ​

ក្រោយ​ការ​តាម​ប្រមាញ់​រយៈពេល​២៤​ម៉ោង​នៅ​ភាគ​ពាយ័ព្យ​សហរដ្ឋ​អា​េ​ម​រិ​ក ប៉ូលិស​ប្រកាស​នា​ថ្ងៃ​ទី​២៤ កញ្ញា ថា ចាប់​បាន​ខ្មាន់កាំភ្លើង​ជា​យុវជន​អាយុ​២០​ឆ្នាំ​ម្នាក់ កើត​នៅ​តួ​ក​គី ។ ជន​នេះ​ទទួល​ការ​ចោទប្រកាន់​ពី​បទ​សម្លាប់​មនុស្ស​៥​នាក់​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ ។

យោង​តាម​អ្នកនាំពាក្យ​របស់​ប៉ូលិស​រដ្ឋ​វ៉ា​ស៊ី​ន​តោន លោក MARK FRANCIS ថា ជនសង្ស័យ​រូប​នេះ​ឈ្មោះ ARCAN CETIN អាយុ​២០​ឆ្នាំ ហើយ​រស់នៅ​ទីក្រុង OAK HARBOR ជាទី​ក្រុង​មួយ​នៅ​ជិត​ក្រុង BURLINGTON ដែល​កើត​មានការ​បាញ់ប្រហារ​កាលពី​យប់​ថ្ងៃ​ទី​២៣ កញ្ញា ។

អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា ពុំ​មាន​ជនសង្ស័យ​ផ្សេង​ទៀត​ត្រូវ​តាម​រក​ឡើយ ។ ARCAN CETIN កើត​នៅ​ក្រុង ADANA ជាទី​ក្រុង​ធំ​ទី​៤​របស់​តួ​ក​គី ស្ថិត​នៅ​ជាប់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ។ រូបគេ​មក​រៀន​នៅ OAK HARBOR ហើយ​ធ្វើការ​នៅ​ហាង​លក់​គ្រឿងទេស​មួយ​នៅ WIDBEY ISLAND ជា​មូលដ្ឋាន​មួយទៀត​នៃ​រដ្ឋ​វ៉ា​ស៊ី​ន​តោន ៕