ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ ! លេប​ចូល​ពោះ​ឆ្លងកាត់​៣​ប្រទេស​អត់​ដឹង កម្ពុជា​ដឹង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​អាហ្វ្រិក​ខាងត្បូង​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ព្រ​លា​ន្ត​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក …

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​អាហ្វ្រិក​ខាងត្បូង​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ព្រ​លា​ន្ត​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦ ដោយ​រក​ឃើញ​ថា​មាន​លេបថ្នាំ​ញៀន​លាក់​ក្នុង​ពោះ​ឆ្លងកាត់​៣​មក​ដល់​ប្រទេស​កម្ពុជា ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ BOTHA JACOBUS DAIE ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​អាហ្វ្រិក​ខាងត្បូង កាន់​លិខិតឆ្លងដែន​លេខ A05010854 ។

សមត្ត​កិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​អាហ្វ្រិក​ខាងត្បូង​ម្នាក់​ដោយ​សង្ស័យ​លេបថ្នាំ​ញៀន​ចូល​ក្នុង​ពោះ ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ប្រេ​ស៊ី​ល​ឆ្លងកាត់​ព្រ​លាន​យន្តហោះ​ឌុ​យ​បៃ និង​បាងកក​ប្រទេស​ថៃ តាម​ជើង​យន្តហោះ Bangkok airway លេខ EY ៤០២ ។

ក្រោយ​ពេល​សមត្ថកិច្ច​ឃាត់ខ្លួន ជនសង្ស័យ​រូប​នោះ​ត្រូវ​បាន​នាំ​ទៅ​ស្គេ​ន​មើល​ក្នុង​ខ្លួន ជា​លទ្ធផល​រក​ឃើញ​ថា​មាន​ដុំ​ថ្នាំ​នៅ​ក្នុង​ពោះ​ជន​នោះ ដែល​អាច​កំណត់​បាន​ថា​ពិតជា​ដុំ​ថ្នាំ​ញៀន​មែន ។ ក្រោយ​ពី​ស្គេ​ន​ឃើញ​មាន​ថ្នាំ​ញៀន​នៅ​ក្នុង​ពោះ​បុរស​នោះ​ហើយ សមត្ត​កិច្ច​បាន​នាំ​ជនសង្ស័យ​ទៅ​កាន់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដើម្បី​បើក​ការ​ស៊ើបអង្កេត​បន្ត ។

យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ថា ខ្លួន​បាន​លេប​គ្រឿងញៀន​ជា​ប្រភេទ​ថ្នាំ​កូកាអ៊ីន​ចូល​ក្នុង​ពោះ​ជិត​១០០​គ្រាប់ ដូច្នោះ​សមត្ត​កិច្ច​បាន​និង​ព្យាយាម​ទុក​ពេល​២​ថ្ងៃ ដើម្បី​ឲ្យ​ជនសង្ស័យ​បញ្ចេញ​គ្រឿងញៀន​ពី​ក្នុង​ពោះ​នោះ​មក​វិញ​តាមរ​រយៈ​លាមក​ឃើញ​បាន​តែ​៣៦​គ្រាប់​ប៉ុណ្ណោះ ។

សមត្ត​កិច្ច​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ណា​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​នេះ​ចប់​សព្វគ្រប់ ពោល​គឺ​ទម្លាក់​ថ្នាំ​ញៀន​អស់ពី​ក្នុង​ពោះ ជនសង្ស័យ​នឹង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​និ​តិ​វិធី ៕