ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ស៊ីទែន​ដឹក​ប្រេង​ដល់​ផ្លូវ​កោង​បត់​មិន​ទាន់​ធ្លាក់​ជ្រោះ​ជ្រៅ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ រថយន្ត​ដឹក​សាំង​របស់​ក្រុមហ៊ុន​មួយ​បាន​បើក​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន ស្រាប់តែ​ដល់​ផ្លូវ​កោង​ខ្លាំង មិន​ប្រយ័ត្ន​ជាន់​ហ្វ្រាំង​រអិល​ធ្លាក់​ជ្រោះ បណ្តាល​ឱ្យ​ព្រូឡាន​ម្នាក់​របួសស្រាល ចំណែក​អ្នកបើកបរ​គេច

ខេត្តសៀមរាប ៖ រថយន្ត​ដឹក​សាំង​របស់​ក្រុមហ៊ុន​មួយ​បាន​បើក​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន ស្រាប់តែ​ដល់​ផ្លូវ​កោង​ខ្លាំង មិន​ប្រយ័ត្ន​ជាន់​ហ្វ្រាំង​រអិល​ធ្លាក់​ជ្រោះ បណ្តាល​ឱ្យ​ព្រូឡាន​ម្នាក់​របួសស្រាល ចំណែក​អ្នកបើកបរ​គេចខ្លួន​បាត់  បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់​។ ហេតុការណ៍​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នេះ កើតឡើង​នៅ​វេលា​ម៉ោង​២១​យប់ ថ្ងៃ​ទី​២៣ ខែកញ្ញា នេះ​ស្ថិត​នៅ​ចំណុច​ក្បាល​ប្រើស ក្នុងភូមិ​អង្កាញ់ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។

លោក​វរសេនីយ៍ត្រី ស៊ុន អេ​ង អធិការ​នគរបាល​ស្រុក​ស្វាយ​លើ បាន​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ នេះ​ថា បើ​តាម​ការ​សាកសួរ​ហេតុការណ៍​គ្រោះថ្នាក់​នេះ គឺ​គ្រោះថ្នាក់​ដោយសារ​អ្នកបើកបរ​បើក​ក្នុង​ល្បឿន​លឿន​ពេក មិន​ប្រយ័ត្ន​ពេល​ដល់​ផ្លូវ​កោង​ខ្លាំង ទើបបណ្តាល​ឱ្យ​ធ្លាក់​ជ្រោះ​បះជើង​ឡើង​លើ​តែ​ម្តង​។ លោក​បាន​បន្ត​ថា ក្នុង​ហេតុការណ៍​នោះ​មាន​ព្រូឡាន​ម្នាក់​បាន​រង​របួសស្រាល ចំណែក​អ្នកបើកបរ​ចុះ​រត់គេច​ខ្លួន​បាត់​។

លោក​បាន​បន្ថែម​ទៀត​ថា រថយន្ត​នោះ​ឥឡូវ​មើល​មិន​ច្បាស់​ទេ​ដោយសារ​ធ្លាក់​ជ្រោះ និង​មាន​ស្លាក​លេខ​ភ្នំពេញ 3D7977 បើក​ពី​ខេត្តសៀមរាប​ទៅ​ខេត្តព្រះវិហារ ប្រហែល​មក​ពី​ដាក់​ប្រេង​ឱ្យ​ម៉ូយ​ក្នុង​ខេត្តសៀមរាប រួ​ច៏​ត្រឡប់​ទៅ​វិញ ខណៈ​មេឃ​កំពុង​ភ្លៀង​ផង ទើប​រអិល​ធ្លាក់​ជ្រោះ​បែប​ហ្នឹង​។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ចំពោះ​រថយន្ត​ដឹក​សាំង​ដែល​ធ្លាក់​ជ្រោះ​នោះ គ្មាន​សាំង​ទេ ប្រហែលជា​បើក​ទៅ​យក​ប្រេងសាំង​ដាក់​ឱ្យ​ម៉ូយ​បន្ថែម​ទៀត​៕