ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​សង្កាត់​ភាគ​ឦសាន​ក្រុង​អា​ឡែ​ប​ត្រូវ​បាន​កងទ័ព​ស៊ី​រី​បោសសម្អាត

7 ឆ្នាំ មុន

តាម​ផ្លូវអាកាស​ក៏​ដូច​ជា​ផ្លូវជើង​គោក​តំបន់ កាន់កា.ប់​ដោយ​ពួក​ឧទ្ទាម​នា​ភាគ​ខាងកើត​ក្រុង​អា​ឡែ​ប ក៏​ដូច​ជា​តំបន់​ជុំវិញ​ក្រុង​នេះ​កំពុង​រង​ការ​វាយលុក ។

កងទ័ព​ស៊ី​រី​បាន​ចាក់​ផ្សាយ​វី​ដេ​អូ​មួយ​បង្ហាញ​ពី​ការ​វាយលុក​

តាម​ផ្លូវអាកាស​ក៏​ដូច​ជា​ផ្លូវជើង​គោក​តំបន់ កាន់កាប់​ដោយ​ពួក​ឧទ្ទាម​នា​ភាគ​ខាងកើត​ក្រុង​អា​ឡែ​ប ក៏​ដូច​ជា​តំបន់​ជុំវិញ​ក្រុង​នេះ​កំពុង​រង​ការ​វាយលុក ។

កងទ័ព​ស៊ី​រី​បាន​ចាក់​ផ្សាយ​វី​ដេ​អូ​មួយ​បង្ហាញ​ពី​ការ​វាយលុក​របស់​ខ្លួន​លើ​អតីត​ជំរំ​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន HANDARAT នា​ភាគ​ខាងជើង​ក្រុង ដែល​ស្ថិត​ក្នុង​ដៃ​ពួក​បះបោរ ហើយដណ្តើម​កាន់កាប់​សង្កាត់​នេះ ។ ក្នុង​ជំរំ​ជនភៀសខ្លួន​នោះ​មាន​ជន​ស៊ី​វិល​ពុំ​សូវ​ច្រើន​ឡើយ ផ្ទុយ​ពី​បណ្តា​សង្កាត់​ភាគ​ខាងកើត​ក្រុង​អា​ឡែ​ប​ដែល​រង​ការ​ទម្លាក់​គ្រាប់បែក និង​ការ​បាញ់​ផ្លោង​យ៉ាង​ខ្លាំងក្លា​បំផុត​ពី​សំណាក់​កងទ័ព​ស៊ី​រី និង​សម្ព័ន្ធមិត្ត​រុ​ស្ស៊ី ។ រយៈពេល​៥​ថ្ងៃ​ជាប់​ៗ​គ្នា គ្រាប់បែក​បាន​ទម្លាក់​ស្រោច​ដូច​គ្រាប់​ភ្លៀង​លើ​បណ្តា​តំបន់​កាន់កាប់​ដោយ​ពួក​ឧទ្ទាម បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ថ្មី​ៗ​ជា​ច្រើន​សិប​នាក់ ។ ប្រជាជន​ម្នាក់​រស់នៅ​តំបន់​ពួក​ឧទ្ទាម​កាន់កាប់​និយាយ​ថា នា​ព្រឹក​ថ្ងៃ​ទី​២៤ កញ្ញា កងទ័ព​លោក​អាសា​ដ បាន​វាយប្រហារ​ដោយ​គ្រាប់​មី​ស៊ី​ល​យ៉ាង​ខ្លាំងក្លា​បំផុត​សម្លាប់​កូន​ៗ​គាត់​៧​នាក់ និង​ម្តាយ​គាត់ ហើយ​មាន​មនុស្ស​ច្រើន​នាក់​ទៀត​រង​គ្រោះ ។

ក្រោយ​ការ​វាយលុក​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី RIA MOVOSTI ថា អគារ​ស្ទើរ​ទាំងអស់​នៃ​សង្កាត់​ភាគ​ឦសាន​ក្រុង​អា​ឡែ​ប​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​រង​ការ​កម្ទេច​ស្ទើរ​ទាំងស្រុង ។ ពេល​នេះ​សង្កាត់​នោះ​កំពុង​ត្រូវ​បាន​កងទ័ព​បោសសម្អាត​មីន ហើយ​ប្រើ​គ្រឿងចក្រ​សម្អាត​ផ្លូវថ្នល់​ទាំងឡាយ​នៃ​ទីក្រុង​ក្រោម​ស្នូរ​នៃ​ការ​ប្រយុទ្ធ​គ្នា​នៅ​កន្លែង​មួយ​ស្ថិត​នៅ​ចម្ងាយ​មិន​ដល់​មួយ​គីឡូម៉ែត្រ​ផង​ពី​ជំរំ​ជនភៀសខ្លួន​ដែល​រំដោះ​បាន ។ ពួក​ភេរវ​ករ​ឈប់​បាញ់​ផ្លោង​ដាក់​វិ​ថី​នានា​នៃ​តំបន់​ជនភៀសខ្លួន​នេះ​ដោយ​កាំភ្លើងត្បាល់ ។

ប្រតិបត្តិការ​បោសសម្អាត​សង្កាត់ HANDARAT ត្រូវ​បាន​កងទ័ព​ស៊ី​រី​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៤ កញ្ញា មក ក្រោយ​រំដោះ​ជំរំ​ជនភៀសខ្លួន​នៅ​ទីនោះ បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​រយៈពេល​៧​ម៉ោង ។

តំបន់​ជំរំ​ជនភៀសខ្លួន HANDARAT មាន​សារសំខាន់​ជា​យុទ្ធសាស្ត្រ ព្រោះ​វា​ស្ថិត​នៅ​ជិត​ផ្លូវ​ឈ្មោះ CASTELLO ជា​ផ្លូវ​ផ្គត់​ផ្គត់​ចុង​ក្រោយ​របស់​ពួក​ឧទ្ទាម​ដែល​បោះទីតាំង​នៅ​ភាគ​ខាងកើត​ក្រុង​អា​ឡែ​ប ។

ចំពោះ​ការ​ទម្លាក់​គ្រាប់បែក​ច្រឡំ​របស់​កង​យន្តហោះ​ក្រុមចម្រុះ​ប្រឆាំង​ជី​ហា​ដ​នាំមុខ​ដោយ​សហរដ្ឋ​អា​េ​ម​រិ​កលើ​កងទ័ព​ស៊ី​រី បណ្តាល​ឱ្យ​ទាហាន​ស៊ី​រី​ស្លាប់​ប្រមាណ​៩០​នាក់ រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី លោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូ​វ អះអាង​កាលពី​ថ្ងៃ​ទី​២៤ កញ្ញា ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​រុ​ស្ស៊ី ROSSIYA-1 ថា សហរដ្ឋ​អា​េ​ម​រិ​កបាន​សុំ​ទោស​ចំពោះ​ប្រធានាធិបតី​ស៊ី​រី លោក​បា​ចា អាល់​អាសា​ដ ៕