ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរិមាណ​លក់​ផ្ទះ​នៅ​សហរដ្ឋអាមេរិក​ធ្លាក់​ចុះ​ដោយ​នឹក​ស្មាន​មិន​ដល់​ក្នុង​ខែសីហា

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ចំនួន​ការ​លក់​ផ្ទះ​បន្ត​នៅ​សហរដ្ឋអាមេរិក​បាន​ថយ​ចុះ​ដោយ​នឹក​ស្មាន​មិន​ដល់​ក្នុង​ខែសីហា ព្រោះតែ​មានការ​ធ្លាក់​ចុះ​នៃ​បរិមាណ​ផ្ទះ​សម្រាប់​លក់ ដែល​កំពុង​តែ​ធ្វើ​ឲ្យ​តម្លៃ​កើនឡើង​យ៉ាង​លឿន ។

សហរដ្ឋអាមេរិក ៖ ចំនួន​ការ​លក់​ផ្ទះ​បន្ត​នៅ​សហរដ្ឋអាមេរិក​បាន​ថយ​ចុះ​ដោយ​នឹក​ស្មាន​មិន​ដល់​ក្នុង​ខែសីហា ព្រោះតែ​មានការ​ធ្លាក់​ចុះ​នៃ​បរិមាណ​ផ្ទះ​សម្រាប់​លក់ ដែល​កំពុង​តែ​ធ្វើ​ឲ្យ​តម្លៃ​កើនឡើង​យ៉ាង​លឿន ។

សមាគម​ភ្នាក់ងារ​អចលនទ្រព្យ​ជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា បរិមាណ​ការ​លក់​ផ្ទះ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​បាន​ធ្លាក់​ចុះ​០,៩% មក​ស្មើ​អត្រា​ប្រចាំឆ្នាំ​ត្រឹម​៥,៣៣​លាន​ខ្នង ។

តាម​ការ​ស្ទង់​មតិ​របស់​អ្នកវិភាគ​សេដ្ឋកិច្ច​បាន​ព្យាករណ៍​ថា នឹង​មានការ​កើនឡើង​នៃ​បរិមាណ​ការ​លក់​១,១%​ក្នុង​ខែកញ្ញា​នេះ មក​ស្មើនឹង​៥,៤៥​លាន​ខ្នង ។

បរិមាណ​ការ​លក់​ផ្ទះ​នៅ​ខែកក្កដា ត្រូវ​បាន​គេ​កែ​ពី​៥,៣៩​លាន​ខ្នង ទៅ​៥,៣៨​លាន​ខ្នង​វិញ​។ ប៉ុន្តែ​បើ​ទោះជា​បរិមាណ​លក់​បាន​ធ្លាក់​ទាប​ជាងគេ​លំដាប់​ទី​២​ក្នុងឆ្នាំនេះ​ក្តី ក៏​បរិមាណ​នៃ​ការ​លក់​ផ្ទះ​បន្ត​បាន​កើន​០,៨% បើ​ធៀប​នឹង​ឆ្នាំ​មុន ។

ទីផ្សារ​អចលនទ្រព្យ​បាន​រឹង​មាំ​ឡើង​វិញ ព្រោះតែ​មានការ​កើនឡើង​នៃ​ចំនួន​ការងារ​។ អត្រា​មនុស្ស​គ្មាន​ការងារ​ធ្វើ​បាន​កើនឡើង​ប្រមាណ​៥% តាំងពី​ខែសីហា ឆ្នាំ​មុន​មក​ម្ល៉េះ ហើយ​ទីផ្សារ​ការងារ​ក៏​បាន​ចាប់ផ្តើម​បង្កើន​ប្រាក់ខែ បើ​ទោះជា​វា​មិន​គ្រប់គ្រាន់ បើ​ធៀប​នឹង​ការ​កើនឡើង​នៃ​តម្លៃ​ផ្ទះ​ក៏​ដោយ ។

លោក Lawrence Yun ប្រធាន​អ្នក​សេដ្ឋកិច្ច​ក្នុង​សមាគម​ភ្នាក់ងារ​អចលនទ្រព្យ​ជាតិ (NAR) បាន​និយាយ​ថា ៖ « យើង​បាន​ត្រឡប់​ទៅ​រក​ពេល​ដែល​មានផ្ទះ​សម្រាប់​លក់​តិច និង​ការ​កើនឡើង​នូវ​តម្លៃ​ផ្ទះ​ខ្ពស់ » ។

NAR ឱ្យ​ដឹង​ទៀត​ថា មាន​តែ​ប៉ែក​ខាង​ឦសាន ដែល​មាន​បរិមាណ​ការ​លក់​ច្រើន​ជាង​ប៉ែក​ដទៃ ព្រោះតែ​មានការ​ផ្គត់ផ្គង់​ច្រើន​ជាងគេ​។ អ្នកទិញ​ថ្មី ស្មើនឹង​៣១% នៃ​បរិមាណ​ការ​លក់​ផ្ទះ​ក្នុង​ខែសីហា ។

ទិន្នន័យ​ក្នុង​ស​ប្តា​ហ៍​នេះ​បង្ហាញ​ថា វិស័យ​អចលនទ្រព្យ (​ផ្ទះ​) ក្នុង​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចុះ​ក្នុង​ខែសីហា ច្រើន​ជាង​អ្វី​ដែល​បាន​គិត​ទុក ព្រោះតែ​អាកាសធាតុ​មិន​អំណោយ​ផល ដែល​នាំ​ឲ្យ​មានការ​បង្អាក់​សកម្មភាព​សាងសង់​ក្នុង​ប៉ែក​ខាងត្បូង​ប្រទេស ។

បរិមាណ​ផ្ទះ​ដែល​មិន​បាន​លក់​ចេញ​ក្នុង​ទីផ្សារ បាន​ធ្លាក់​ចុះ​៣,៣% មក​ស្មើ​ត្រឹម​២,០៤​លាន​ខ្នង​ក្នុង​ខែសីហា ។ ផ្ទះ​សម្រាប់​លក់​បាន​ធ្លាក់​ចុះ​១០,១% បើ​ធៀប​នឹង​ឆ្នាំ​មុន ។
យោង​តាម​ល្បឿន​នៃ​ការ​លក់​ក្នុង​ខែសីហា វា​ត្រូវការ​៤.៦​ខែ​ដើម្បី​ផ្ទះ​លក់​អស់​នៅ​លើ​ទីផ្សារ​។ ៦​ខែ គឺជា​រយៈពេល​ដ៏​ល្អ​សម្រាប់​ធ្វើ​ឲ្យ​មាន​លំនឹង​រវាង​ការ​ផ្គត់ផ្គង់ និង​តម្រូវការ ។ សម្រាប់​ឆ្នាំ​មុន​វិញ គឺ​មាន​រយៈពេល​៥.១​ខែ ។

ជាមួយនឹង​បរិមាណ​ផ្ទះ​មាន​តិច​ក្នុង​ទីផ្សារ តម្លៃ​ផ្ទះ​ជា​មធ្យម​បាន​កើនឡើង​៥,១% បើ​ធៀប​នឹង​ឆ្នាំ​មុន មក​ស្មើនឹង​២៤០.២០០​ដុល្លារ​អា​មេ​រិ​ក​នា​ខែ​មុន ៕​